ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និបាត​រដ្ឋបាល​រាជធានី​ភ្នំពេញ រក​ឃើញ​១១​បញ្ហា​ប្រឈម និង​បាន​​ដោះស្រាយ​១៣​ចំណុច ពាក់ព័ន្ធ​ការ​គ្រប់គ្រង​សណ្តាប់ធ្នាប់​តាម​ចិញ្ចើម​ផ្លូវ

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​បានជា​ធាតុ​ចូល​សំខាន់​ៗ ក្នុង​អង្គសន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៥ សម្រាប់​ថ្ងៃ​ទី​២ នា​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៥ ពាក់ព័ន្ធ​ការ​គ្រប់គ្រង​សណ្តាប់ធ្នាប់…

រាជធានី​ភ្នំពេញ ៖ ដើម្បី​បានជា​ធាតុ​ចូល​សំខាន់​ៗ ក្នុង​អង្គសន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៥ សម្រាប់​ថ្ងៃ​ទី​២ នា​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៥ ពាក់ព័ន្ធ​ការ​គ្រប់គ្រង​សណ្តាប់ធ្នាប់ ការ​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ អង្គ​សន្តិ​បាត បាន​រក​ឃើញ​បញ្ហា​ប្រឈម​ចំនួន​១១​បញ្ហា និង​បាន​ពិភាក្សា​រក​មធ្យោបាយ​ដោះស្រាយ ១៣​ចំណុច ។

ដំណើរការ​សន្និបាត​ខាងលើ​នេះ លោក កើត ឆែ អភិបាលរង​រាជធានី​ភំ​ពេញ បាន​អញ្ជើញ​ដឹកនាំ និង​ធ្វើការ​សម្របសម្រួល​ដល់​ក្រុម​ទាំង​៦ ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​លទ្ធផល នៃ​ការ​ពិភាក្សា ក្រោម​អធិបតី​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ខណៈ​សន្និបាត​ត្រូវ​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៥​នេះ នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ ។

ក្នុង​នោះ​ពាក់ព័ន្ធ​ការ​គ្រប់គ្រង​សណ្តាប់ធ្នាប់ ការ​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ ត្រូវ​បាន​លោក ឆាយ វី​រៈ អភិបាលរង​រាជធានី​ភ្នំពេញ ដែល​ជា​ក្រុម​ពិភាក្សា​១ ក្នុង​ចំណោម​៦​ក្រុម បាន​លើក​ឡើង​បង្ហាញ​អង្គសន្និបាត​ថា ក្រោយ​ពី​ពិភាក្សា​ជា​ក្រុម​យ៉ាង​ផុលផុស​អស់​ជា​ច្រើន​ម៉ោង អង្គ​សន្តិ​បាត​បាន​រក​ឃើញ​បញ្ហា​ប្រឈម​ចំនួន​១១​បញ្ហា និង​បាន​ពិភាក្សា​រក​មធ្យោបាយ​ដោះស្រាយ​ចំណុច ១៣​ចំណុច ។

ក្នុង​នោះ​បញ្ហា​ប្រឈម មាន​ចំនួន​១១ ចំណុច ក្នុង​នោះ រួម​មាន ៖
១-​ការ​យល់​ដឹង និង​ខ្វះ​ការ​ចូលរួម​សហការ​ពី​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត ដោយ​បាន​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សាធារណៈ សម្រាប់​ធ្វើការ​លក់ដូរ និង​អារ​ជីវ​កម្ម​របស់​ខ្លួន ។
២-​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្លាំង​សណ្តាប់ធ្នាប់ អនុវត្ត​ការងារ​មួយ​ចំនួន ពុំ​ទាន់​មាន​ឆន្ទៈ គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​ឱ្យ​បាន​ល្អ​ប្រសើរ ។ ៣-​នៅ​តាម​ទីតាំង​ផ្សារ​ឯកជន​ភាគច្រើន ពុំ​មាន​ទីតាំង​ចំណត​ត្រឹមត្រូវ សម្រាប់​បម្រើ​ឱ្យ​អាជីវករ ធ្វើការ​ផ្ទេរ​ទំនិញ​ផ្សេង​ៗ ។
៤-​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ពុំ​ទាន់​អនុវត្ត​ការងារ​ស្រប​ទៅ​តាម​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​ច្បាប់​ផ្សេង​ៗ ក៏​ដូច​ជា​គោល​កាណ៍​ណែនាំ​នានា ឱ្យ​បាន​ល្អ​នៅឡើយ ។
៥-​ការ​អនុវត្ត​វិធានការ​នៅ​តាមតម្រាយ​ផ្លូវ ដែល​មាន​ព្រំប្រទល់​រវាង​រដ្ឋបាល​ខណ្ឌ និង​រដ្ឋបាល​ខណ្ឌ ពុំ​អនុវត្ត​ការងារ​ឱ្យ​បាន​ស្របគ្នា ។
៦-​ការ​អនុវត្ត​វិធាន​រដ្ឋបាល និង​វិធានការ​ច្បាប់ ពុំ​អាច​អនុវត្ត​ដោយ​មាន​ភាព​ខ្លាំង ឬ​តក់ក្រហល់​បាន​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម និង​អ្នក​លក់ដូរ​នៅ តាម​ចិញ្ចើម​ផ្លូវ ។
៧-​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ផ្លូវ​តូច​ៗ​ក្នុង​មូលដ្ឋាន​ខណ្ឌ នៅ​មាន​កម្រិត ។
៨-​ប្រសិទ្ធភាព នៃ​ការ​រៀបចំ មាន​រយៈពេល​ខ្លី បន្ទាប់​ពី​បាន​រៀបចំ​ទីតាំង​នោះ​រួចរាល់ ។
៩-​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​ភាគច្រើន​ជា​អ្នកមាន​ជីវភាព​ខ្វះខាត ។
១០-​កុំ​មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​បម្រើ​ឱ្យ​ក្នុង​ការ​ចុះ​អប់រំ ណែនាំ ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ និង ពុំ​មាន​ទីកន្លែង​សមរម្យ ឬ​សម​ស្រប​សម្រាប់​ធ្វើការ​រៀបចំ​ឱ្យ​អ្នក​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ ។
១១-​រដ្ឋបាល​ខណ្ឌ និង​រដ្ឋបាល​សង្កាត់ ពុំ​មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​បម្រើ​ឱ្យ​ក្នុង​ការ​ចុះ​អប់រំ ណែនាំ ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ និង​អ្នក​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ ។

ចំពោះ​ដំណោះស្រាយ និង​សំណូមពរ​១៣​ចំណុច រួម​មាន ៖
១-​ស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច រៀបចំសេចក្តី​ណែនាំ​មួយ​។
២-​ស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច សណ្តាប់ធ្នាប់​ខណ្ឌ និង​កម្លាំង​ប្រជា​ការពារ​ទាំងអស់ ត្រូវ​អនុវត្ត​ការងារ ប្រកបដោយ​ឆន្ទៈ និង​មាន​ស្មារតី​ទទួលខុសត្រូវ​ឱ្យ​បាន​ខ្ពស់​។
៣-​រ​ស្នើ​ឱ្យ​ម្ចាស់​ទីតាំង​ផ្សារ​ឯកជន​ទាំងអស់ ត្រូវ​រៀបចំ​ទីតាំង​ចំណត​ឱ្យ​បាន​ត្រឹមត្រូវ សម​ស្រប​ទៅ​តាម​ទីតាំង​របស់​ខ្លួន​។
៤-​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ត្រូវ​រៀបចំ​ចាត់តាំង​អ្នកដឹកនាំ​ការងារ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ធ្វើការ​តាមដាន ប្រជុំ​ត្រួតពិនិត្យ​វាយតម្លៃ ព្រមទាំង​ត្រូវ​វិភាគ​រក​បញ្ហា​ប្រឈម និង​រិះ​រកម​ធ្យោ​យ​ដោះស្រាយ ឱ្យ​សម​ស្រប​ទៅ​តាម​ស្ថានភាព​ជួប​ប្រទះ​ផ្ទាល់​។
៥-​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​អនុវត្ត​ការងារ​ស្រប​ទៅ​តាម​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​ច្បាប់​ផ្សេង​ៗ​ក៏​ដូច​ជា​គោលការណ៍​ណែនាំ​ឱ្យ​បាន​ត្រឹមត្រូវ​។
៦-​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ត្រូវ​រៀបចំ​ចុះ​ស្រង់​ស្ថិតិ​អ្នក​លក់ដូ​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់ និង​បែងចែក​ទៅ​តាមតម្រាយ​ផ្លូវ​នីមួយ​ៗ ដើម្បី​ងាយស្រួល​នៅ​ក្នុង​ការ​គ្រប់គ្រង និង​តាមដាន​។
៧-​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ គួរ​បាន​រៀបចំ​វិភាគ និង​កំណត់​ទីតាំង​តម្រាយ​ផ្លូវ​ស្មុគស្មាញ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​របស់​ខ្លួន ដើម្បី​បន្ត​រៀបចំ​ផែនការ​ដោះស្រាយ​។
៨-​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ត្រូវ​ចុះ​ធ្វើការ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​នឹង​កំពុង​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ និង​អ្នក​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់ ឱ្យ​ចូលរួម​អនុវត្ត​តាម​ស្មារតី នៃ​សេចក្តីណែនាំ​លេខ ០១៣/១៨ សណ​ន ចុះ​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ ២០១៨ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តី​ពី​ការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ និង​ការ​ប្រើប្រាស់​ចិញ្ចើម ផ្លូវ​សាធារណៈ​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។
៩-​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ត្រូវ​ចុះ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លក់ដូរ​នៅ​តាម ចិញ្ចើម និង​ដងផ្លូវ អំពី​ការ​រៀបចំ​សណ្តាប់ធ្នាប់ ចរាចរណ៍ អនាម័យ ក៏​ដូច​ជា​ការ​វេច​ខ្ចប់​សំរាម ក្រោយ ពេល​លក់ដូរ​រួច តាម​រយៈ​ការ​ផ្សព្វផ្សាយ​ផ្ទាល់មាត់ និង​តាម​រយៈ​ឧ​គ្លេ​សន​សព្ទ ព្រមទាំង​ត្រួតពិនិត្យ និង​តាមដាន​ការ​អនុវត្ត​សារាចរ​លេខ ១១ សរ របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​លុប​ការ​បង់ថ្លៃ​ចំពោះ​ប្រជាពលរដ្ឋ​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី របស់​រាជរដ្ឋាភិបាល នៅ​តាម​ទីតាំង​ផ្សារ​គ្រប់​ប្រភេទ​នៅ​រាជធានី​ភ្នំពេញ ដោយ​សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​នៅ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។
១០-​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ កម្លាំង ដើម្បី​ចុះ​សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌ ដើម្បី​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​អ្នក​លក់ដូរ​តាម​ចិញ្ចើម ផ្លូវ​សាធារណៈ​។
១១-​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​បង្កើត​ក្រុមការងារ​ការ​រៀបចំ​សណ្តាប់ធ្នាប់​សា ធារ​ណៈ​ថ្នាក់​ខណ្ឌ ដើម្បី​ធានា​ការ​អនុវត្ត​កិច្ច​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ដោយ​បែងចែក តួនាទី​ភារកិច្ច​ឱ្យ​បាន​ច្បាស់លាស់​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​១២-​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ បូក​សរុប និង​ធ្វើ​របាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​រៀបចំ សណ្តាប់ធ្នាប់​តាម​ដងផ្លូវ និង​ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សាធារណៈ នៅ​ក្នុងភូមិ​សាស្ត្រ​ដែន​សមត្ថកិច្ច របស់​ខ្លួន បញ្ហា​ប្រឈម និង​សំណើ​ចាំបាច់​នានា​ជូន​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​គោរព​ជូន​ជ្រាប និង​សុំ​មតិ​ដឹកនាំ​បន្ត រៀង​រាល់ ០១​ស​ប្តា​ហ៍ម្ត​ង​។
១៣-​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ត្រូវ​កសាង​ផែនការ​សកម្មភាព​ស្តី​ពី​ការ​រៀបចំ​សណ្តាប់ធ្នាប់ តាម​ដងផ្លូវ និង​ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សាធារណៈ​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​ដែន​សមត្ថកិច្ច​របស់​ខ្លួន ឱ្យ​បាន​ច្បាស់លាស់ និង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ធ្វើការ​អប់រំ ណែនាំ និង​ធ្វើ​កំណត់ហេតុ​ឱ្យ បាន​ត្រឹមត្រូវ​ចំពោះ​អ្នក​រំលោភ​បំពាន ឬ​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ ករណី​មិន​រាងចាល​ត្រូវ​អនុវត្ត​វិធាន ការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ