ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង និង​អ្នកឧកញ៉ា សុខ គង់ ឧបត្ថម្ភ​អ្នក​ស្លា.ប់​ម្នាក់​ៗ ១៥​លាន​រៀល ព្រមទាំង​ក្តារ​មឈូស​១ និង​អ្នក​របួស​ម្នាក់​ៗ ៤​លាន​រៀល

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​យកចិត្ត​ទុក្ខ​ដាក់​គិតគូ និង​ជួយ​សម្រួល​ដល់​ការ​លំបាក​ផង​សម្រាប់​ការ​ធ្វើ​បុណ្យសព និង​អ្នក​រង​របួស​ផង​នោះ​ជន​រង​គ្រោះ ដែល​ស្លា​.​ប់ និង​របួស ក្នុង​ព្រឹត្តិការណ៍​ប្រជ្រៀត​គ្នា ទទួល​អំណោយ​នៅ​មុខ​ភូមិ​គ្រឹះ​អ្នកឧកញ៉ា សុខ…

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​យកចិត្ត​ទុក្ខ​ដាក់​គិតគូ និង​ជួយ​សម្រួល​ដល់​ការ​លំបាក​ផង​សម្រាប់​ការ​ធ្វើ​បុណ្យសព និង​អ្នក​រង​របួស​ផង​នោះ​ជន​រង​គ្រោះ ដែល​ស្លា​.​ប់ និង​របួស ក្នុង​ព្រឹត្តិការណ៍​ប្រជ្រៀត​គ្នា ទទួល​អំណោយ​នៅ​មុខ​ភូមិ​គ្រឹះ​អ្នកឧកញ៉ា សុខ គង់ ទទួល​បាន​ថវិកា​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​អ្នកឧកញ៉ា សុខ គង់ ដោយ​ក្នុង​ស​.​ពម្នាក់​ៗ ទទួល​បាន​សរុប​ចំនួន​១៥​លាន​រៀល និង​អ្នក​រង​របួស​ទទួល​បាន​ម្នាក់​ចំនួន​៤​លាន​រៀល ។

ថវិកា​ដែល​ជា​អំណោយ​របស់​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​លោក សុខ ពេញ​វុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ​លោក ជា ខេមរា អភិបាល​ខណ្ឌដូនពេញ និង​លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​នាំ​យក​អំណោយ​ទៅ​ប្រគល់​ជូន​ដល់​ដៃ​ញាតិសណ្តាន​របស់​ជន​រង​គ្រោះ នៅ​មន្ទីរពេទ្យ​អង្គឌួង និង​មន្ទីរពេទ្យ​កាម៉ែត នា​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៥​នេះ ។

បើ​តាម​លោក សុខ ពេញ​វុ​ធ បាន​ឲ្យ​ដឹង​ថា ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់​ឱ្យ​លោក​នាំ​យក​អំណោយ​ជា​ថវិកា​មក​ប្រគល់​ជូន​គ្រួសារ​ជន​រង​គ្រោះ ដោយ​ស​.​ពរ​ង​គ្រោះ​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន​៥​លាន​រៀល និង​២​លាន​រៀល​សម្រាប់​ជន​រង​គ្រោះ​ដែល​រង​របួស នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ។ ជាមួយ​គ្នា​នោះ​ដែរ អ្នកឧកញ៉ា សុខ គង់ ក៏​បាន​ផ្ដល់​ជា​អំណោយ​ចំនួន ១០​លាន​រៀល សម្រាប់​ស​.​ពម្នាក់ ២​លាន​រៀល សម្រាប់​ជន​រង​គ្រោះ ដែល​រង​របួស​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ ។ ដោយឡែក សម្រាប់​ការ​ដឹក​ជញ្ជូន​ស​.​ព​ទៅ​ស្រុក​កំណើត និង​ក្ដារ​មឈូស ត្រូវ​បាន​លោក ជា ខេ​មា អភិបាល​ខណ្ឌដូនពេញ ជា​អ្នក​ធានា​រ៉ាប់រង ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា ២០២៥​នេះ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​នៅ​ពេល​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា ប្រជ្រៀតចូល​ទៅ​ទទួល​អំណោយ​នៅ​មុខ​ភូមិ​គ្រឹះ​អ្នកឧកញ៉ា សុខ គង់ នៅ​បណ្ដោយ​មហាវិថី​ព្រះ​នរ​ត្ដម ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ បណ្ដាល​ឲ្យ​មាន​អ្នក​ដួល​សន្លប់​ជា​បន្តបន្ទាប់ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ចុះ​សម្របសម្រួល និង​បញ្ជូន​រថយន្ដ​សង្គ្រោះ​បន្ទាន់​ទៅ​មន្ទីរពេទ្យ​។ ក្នុង​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ព្រះ​អង្គឌួង​ចំនួន​៤​នាក់ (​ស្លា​.​ប់​២​នាក់​) និង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​៥​នាក់ (​ស្លា​.​ប់​២​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ