ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឧត្តមសេនីយ៍ទោខូវ ឆាយ ជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាគុនខ្មែរអាណត្តិទី៨

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទីបំផុត​ លោក​ឧត្តមសេនីយ៍ទោខូ​វឆាយ ​ត្រូវ​បាន​អង្គ​មហាសន្និបាត​បោះ​ឆ្នោត​គាំទ្រ​ឱ្យធ្វើ​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់គុន​ខ្មែរ​អាណត្តិ​ទី​៨​​ជា​ផ្លូវការ​ហើយក្រោយ​ពី​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​ចំនួន​១៩​រូប​ដែល​បាន​ឈរឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ទទួល​បាន​សំឡេង​គាំទ្រ​រហូត​ដល់​ទៅ​៩៩​ភាគរយ តាម​រយៈ​អង្គ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់​ទី​៧​ដែល​បាន​ធ្វើ​ឡើង​នៅ សណ្ឋាគា​រភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២៥​។ លោកឧត្តមសេនីយ៍ទោ​ខូ​វ…

រាជធានីភ្នំពេញ ៖ ទីបំផុត​ លោក​ឧត្តមសេនីយ៍ទោខូ​វឆាយ ​ត្រូវ​បាន​អង្គ​មហាសន្និបាត​បោះ​ឆ្នោត​គាំទ្រ​ឱ្យធ្វើ​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់គុន​ខ្មែរ​អាណត្តិ​ទី​៨​​ជា​ផ្លូវការ​ហើយក្រោយ​ពី​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​ចំនួន​១៩​រូប​ដែល​បាន​ឈរឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ទទួល​បាន​សំឡេង​គាំទ្រ​រហូត​ដល់​ទៅ​៩៩​ភាគរយ តាម​រយៈ​អង្គ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់​ទី​៧​ដែល​បាន​ធ្វើ​ឡើង​នៅ សណ្ឋាគា​រភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២៥​។

លោកឧត្តមសេនីយ៍ទោ​ខូ​វ ឆាយ​ បានឱ្យ​ដឹង​ថា​ អង្គ​មហាសន្និបាត​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរអាណត្តិ​ថ្មី​នេះ​គឺ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ល​ក្ខន្តិ​កៈ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ជា​ពិសេស​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់ក្រសួង​អប់រំ​យុវជន​ និង​កីឡា ​ក៏​ដូច​ជា​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជាគឺ បោះ​ឆ្នោត​ដោយ​សេរីតម្លាភាព​ និង​យុត្តិធម៌ ត្រូវ​រៀបចំ​នីតិ​វិធី​ឈរឈ្មោះ​ និង​បោះ​ឆ្នោត​ដោយ​ផ្អែក​មតិ​ភាគច្រើន​ ។​

ដូច្នេះ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​សម្រេច​ជ្រើសរើស​សមាសភាព​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​សម្រាប់​អាណត្តិ​ថ្មី​ទី​៨​ចំនួន​១៩​រូប​ឈរឈ្មោះ​ដោយ​មាន​អ្នកបោះឆ្នោត​ចំនួន​៣៣​រូប​ប្រើ​​រូបមន្ត​៥០​បូក​១ ។ ជាលទ្ធផលទទួល​បាន​សំឡេងគាំទ្រ​រហូត​ដល់​ទៅ​៣២​រូប​ស្មើនឹង​៩៩​ភាគរយ មាន​តែ​១​រូប​ប៉ុណ្ណោះ​ដែល​បាន​បោះ​ឆ្នោត​មិន​គាំទ្រ​។

លោក​​ឧត្តមសេនីយ៍ទោខូ​វ ឆាយ​ បាន​បន្ត​ថា ដូច្នេះ​អង្គ​មហាសន្និបាត​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ក្នុង​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​សម្រាប់​អាណត្តិ​ទី​៨​ឆ្នាំ​២០២៥-២០២៩​ជា​បន្ត​ទៀត​នេះ​ អត់​មាន​អ្វី​ប្រទាំង​ប្រទើសនោះទេ ដោយ​យើង​ទទួល​បាន​សមាសភាព​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ពេញ​សិទ្ធ​ិកើត​ចេញពី​ការ​បោះ​ឆ្នោតអាណត្តិ​ថ្មី​ទី​៨​ចំនួន​១៩​រូប ។

ក្នុងនោះរូប​ឯកឧត្តម(​ខូ​វ ឆាយ​)ត្រូវ​បាន​អង្គ​មហាសន្និបាត​ជ្រើស​រើសឱ្យធ្វើ​ជា​ប្រធាន​អម​ដោយ​អនុប្រធាន​ចំនួន​៧​រូប​​រួម​មាន​ ឯកឧត្តម​ម៉ិ​ល កាដូ លោកឧត្តមសេនីយ៍ទោ​និ​ន ភារ​ម្យ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ឆឹង យ៉ៅ​យេ​នលោកឧត្តមសេនីយ៍ទោ​ប៉ែន ស៊ី​នេ​ត លោក​មាស សុខ​គ្រី លោក​ហួត សេង​ទ្រី និង​លោក​ទុ​យ ប៊ុ​ន​ហឿ​ន ក្រៅពី​នោះ​១១​រូប​ទៀត​គឺជា​អគ្គ​ហិ​រញ្ញឹក​និង​ជា​សមាជិក ។ ចំណែកលោក​ឧត្តមសេនីយ៍ត្រី​ហេង សុខ​ឃ​ន​ អតីត​អ​គ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អាណត្តិ​ចាស់ បាន​ធ្លាក់​មក​នៅ​ត្រឹម​តំណែង​ជា​សមាជិក​ប៉ុណ្ណោះ​។ ​ដោយឡែក​ សម្រាប់​កៅអី​តំណែង​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​សម្រាប់​អាណត្តិ​ថ្មី​ទី​៨​ នៅ​មិន​ទាន់​មាន​នោះ​ទេ​។​

លោកឧត្តមសេនីយ៍ទោ​ខូ​វ ឆាយ​ ដែលទើបទទួលតំណែងជាប្រធានសហព័ន្ធកីឡាគុនខ្មែរអាណត្តិថ្មី បានបញ្ជាក់​ថា​ ចំពោះ​តំណែង​​អគ្គលេខាធិការ​សហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិថ្មីនេះ យើងមិន​ជ្រើសរើស​ចេញពី​ក្នុង​ជួរ​គណៈកម្មការ​ប្រតិបត្តិ​នោះ​ឡើយ ដោយ​ត្រូវ​ជ្រើសរើស​ចេញពី​វិស័យ​ឯកជន​មក​ធ្វើ​វិញដើម្បី​ឱ្យ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​បម្រើ​ការងារ​១​ថ្ងៃ​៨​ម៉ោង​ប្រចាំការ​នៅ​ក្នុង​អគ្គលេខាធិការដ្ឋានសហព័ន្ធ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ