ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​​រដ្ឋ​មន្ត្រី​ជប៉ុន​​​បញ្ជាក់​ពី​​លក្ខខណ្ឌ​​​នានា​​សម្រាប់​ការ​​ចាកចេញ​​របស់​លោក

12 ឆ្នាំ មុន

​នាយករដ្ឋ​មន្ត្រី​ជប៉ុន​​លោកណាអូតូកាន ដែល​​បាន​សន្យា​លា​លែង​ចេញពី​តំណែង​​​ កាលពី​ថ្ងៃ​​ទី​២៧ មិថុនា ​បានលើកឡើង​​​ពីលក្ខខណ្ឌ​​​ជា​មុន​ទាំងឡាយ​សម្រាប់​ការ​ចាក​ចេញ​​របស់​លោក ។ ​លោក​ពុំ​ចាកចេញ​​ឡើយ​​មុន​ពេល​អនុម័ត​​គម្រោង​ច្បាប់២​​​ដោយគម្រោង​ច្បាប់​មួយ​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​​​ថាមពល​​កកើត​ឡើងវិញ ​​និងគម្រោង​​​ច្បាប់មួយទៀត​​​

​នាយករដ្ឋ​មន្ត្រី​ជប៉ុន​​លោកណាអូតូកាន ដែល​​បាន​សន្យា​លា​លែង​ចេញពី​តំណែង​​​ កាលពី​ថ្ងៃ​​ទី​២៧ មិថុនា ​បានលើកឡើង​​​ពីលក្ខខណ្ឌ​​​ជា​មុន​ទាំងឡាយ​សម្រាប់​ការ​ចាក​ចេញ​​របស់​លោក ។ ​លោក​ពុំ​ចាកចេញ​​ឡើយ​​មុន​ពេល​អនុម័ត​​គម្រោង​ច្បាប់២​​​ដោយគម្រោង​ច្បាប់​មួយ​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​​​ថាមពល​​កកើត​ឡើងវិញ ​​និងគម្រោង​​​ច្បាប់មួយទៀត​​​ស្តីពី​​កញ្ចប់ថវិកា​​​សម្រាប់​​​ការ​កសាង​ឡើងវិញ​ក្រោយការ​រញ្ជួយ​ដី​ និងស៊ូណាមី​​កាលពីថ្ងៃ​ទី១១ មីនា ។

​ជា​ប្រមុខ​​រដ្ឋាភិបាល​ជប៉ុន​ទី៥ ​ក្នុងរយៈ​​ពេល​តែ​​៥ឆ្នាំ​ លោកណាអូតូ​កាន ទទួលការរិះគន់​​យ៉ាង​ខ្លាំង​ចំពោះការ​គ្រប់គ្រង​​គ្រោះ​មហន្តរាយ​​​ធម្ម​ជាតិ​​ និងគ្រោះថ្នាក់​ធ្លាយចេញ​​វិទ្យុ​​សកម្ម ​ក្នុងមជ្ឈ​មណ្ឌលនុយក្លេអ៊ែរ​​​ហ្វូគូ​ស៊ីម៉ានោះ​បាន​សន្យា​​កាលពីដើម​ខែ​​​នេះ​ដក​ខ្លួនថយ ​នៅ​ពេល​​ដែលទិសដៅ​​មួយចំនួន​ដែល​លោកពុំ​បាន​រៀប​រាប់​​លំអិត​​សម្រេច​បាន​ជោគជ័យ ។

ក្នុងសន្និសីទ​​​សារព័ត៌មាន​មួយកាលពី​ថ្ងៃទី​២៧ ​មិថុនា ​លោកណាអូកូកាន​បានបញ្ជាក់​​ជា​​សា​ធារណៈលើកដំបូង​​​​ពីលក្ខខណ្ឌ​ទាំងនេះ ។ ​លោក​មាន​ប្រសាសន៍​ថា ខ្ញុំ​យល់ថា​​​ចំណុច​ទាំង​​៣​​នោះ គឺ​ការ​អនុម័ត​​គម្រោង​​​កញ្ចប់​ថវិកា​លើក​ទី២ ​គម្រោង​ច្បាប់​ស្តីពីបណ្តា​កាតព្វកិច្ច​​​ និង​គម្រោង​​ច្បាប់ស្តីពី​ការអភិវឌ្ឍន៍​​ថាមពល​​កកើត ​ឡើងវិញ ​គឺសុទ្ធ​តែ​ជា​ទិសដៅ​​ពិសេស ។

​ទន្ទឹម​នឹង​នេះ​​លោកណាអូតូកាន​បាន​តែង​តាំង​លោក​ហ្គោស៊ី​​ហូសូណូ ដែល​ជា​​ទីប្រឹក្សា​​​ជំនិត​ម្នាក់របស់លោក​ជារដ្ឋ​មន្ត្រី​​ទទួលបន្ទុក​វិបត្តិ ​នុយក្លេអ៊ែរ​​បច្ចុប្បន្ន​​​ដែលជាគ្រោះ​​ថ្នាក់​នុយក្លេ​អ៊ែរ​​ដ៏ធ្ងន់ធ្ងរ​បំផុតចាប់តាំង​ពីគ្រោះថ្នាក់​នុយក្លេ​អ៊ែរនៅ TCHERNOBYL កាលពីឆ្នាំ ​១៩៨៦ ​មក ៕