រាជធានីភ្នំពេញ ៖ គិតមកត្រឹមវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ មករា ឆ្នាំ២០២៥ នេះ លោកទៀង ចាន់សា អធិការខណ្ឌដូនពេញ បានប្រាប់កោះសន្តិភាពឱ្យដឹងថា យ៉ាងហោចណាស់ មានមនុស្ស៣នាក់បានស្លា.ប់ និងសន្ល.ប់៦នាក់ នៅក្នុងហេតុការណ៍ប្រជាពលរដ្ឋជាច្រើននាក់ ឈររង់ចាំអ្នកឧកញ៉ាសុខ គង់ ចែកអាំងប៉ាវ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ពលរដ្ឋជាច្រើននាក់ បានទៅរង់ចាំទទួលអាំងប៉ាវ នៅអ្នកឧកញ៉ាសុខ គង់ ។ ភ្លាមៗ រថយន្តសង្គ្រោះមកជាច្រើនគ្រឿងផងដែរ ។ ករណីនេះបង្កភ្ញាក់ផ្អើល នៅវេលាម៉ោង១០ និង ២៨នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយមហាវិថី ព្រះ នរោត្តម ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕





ចែករំលែកព័តមាននេះ