ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិកស្វាគមន៍​ការ​រក្សា​បទ​ឈប់​បា.ញ់​គ្នា​រវាង​កម្ពុជា និង​ថៃ

4 ម៉ោង មុន

លោក THOMAS “TOMMY” PIGOTT អ្នកនាំពាក្យ​រង​នៃ​ក្រសួងការបរទេស​សហរដ្ឋអាមេរិកបានឱ្យដឹងនាថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ថា…

លោក THOMAS “TOMMY” PIGOTT អ្នកនាំពាក្យ​រង​នៃ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក
បានឱ្យដឹងនាថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ថា សហរដ្ឋអាមេរិក សូម​ស្វាគមន៍​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ ក្នុង​ការ​រក្សា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​កាលពី​ថ្ងៃ​ទី ២៧ ខែធ្នូ​។ សកម្មភាព​នេះ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ទាំង​ពីរ ចំពោះ​សន្តិភាព​យូរអង្វែង តាម​រយៈ​ការ​អនុ​វត្តបទ​ប្បញ្ញត្តិ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​។

យើង​សូម​ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង​ទាហាន​កម្ពុជា​ចំនួន ១៨ នាក់ ដោយ​ភាគី​ថៃ ដែល​នេះ​គឺជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះទៅ​រក​ការ​កសាង​ទំនាក់​ទំនងជា​ប្រទេស​ជិតខាង និង​ទំនុកចិត្ត​ឡើង​វិញ​។

សហរដ្ឋអាមេរិក ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​ថៃ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​បន្ត​អនុវត្ត​វិធានការ​សំខាន់​ៗ ដែល​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម កាលពី​ថ្ងៃ​ទី ២៦ ខែតុលា​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ