ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​សុខ​ កែវ ​​ច័ន្ទ ​សារុន ​និង​ព្រះ​​ម​ង្គល​​បញ្ញា​ សៅរ៍​ តារ៉ា​វី ​នាំអំណោយ​ឧបត្ថម្ភ​​កងទ័ព​នៅសមរភូមិ

12 ឆ្នាំ មុន

ខេត្ត​ឧត្ត​រមាន​ជ័យ ៖ កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ក្នុង​សប្តាហ៍​កន្លង​ទៅ​នេះ អំណោយ​គិត ជា​ទឹក​ប្រាក់​សរុប​ចំនួន​៨៦លាន ១៦២​ពាន់​៩រយ​រៀល​ត្រូវ​បាន​លោក​ជំទាវសុខ កែវ ច័ន្ទ​សារុន តំណាង​ដ៏​ខ្ពង់​ខ្ពស់របស់​លោក​បណ្ឌិត​ច័ន្ទ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្មរុក្ខា​ប្រ​មាញ់ និង​នេសាទ​ និង​ព្រះ​មង្គល​បញ្ញា សៅរ៍ តារ៉ា​វី ទី​ប្រឹក្សា​សម្តេច​ព្រះ​មហា​សង្ឃ​រាជ​

ខេត្ត​ឧត្ត​រមាន​ជ័យ ៖ កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ក្នុង​សប្តាហ៍​កន្លង​ទៅ​នេះ អំណោយ​គិត ជា​ទឹក​ប្រាក់​សរុប​ចំនួន​៨៦លាន ១៦២​ពាន់​៩រយ​រៀល​ត្រូវ​បាន​លោក​ជំទាវសុខ កែវ ច័ន្ទ​សារុន តំណាង​ដ៏​ខ្ពង់​ខ្ពស់របស់​លោក​បណ្ឌិត​ច័ន្ទ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្មរុក្ខា​ប្រ​មាញ់ និង​នេសាទ​ និង​ព្រះ​មង្គល​បញ្ញា សៅរ៍ តារ៉ា​វី ទី​ប្រឹក្សា​សម្តេច​ព្រះ​មហា​សង្ឃ​រាជ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ រួមទាំង​ក្រុមការងារ​គណៈ​ពង្រឹង​របស់​គណ​បក្ស​​ប្រ​ជា​ជន​កម្ពុជា​ចុះ​ជួយ​ស្រុក​ត្រាំ​កក់​ ខេត្ត​​តា​កែវ នាំ​យកទៅ​ផ្តល់​ជូន​កង​ពល​លេខ​៤២ ដែល​កំពុង​តែ​ឈរ​ជើង​យ៉ាង​អង់​អាច​ក្លា​ហាននៅ​​តំបន់​ប្រាសាទ​តា​មាន់់​ និង​តា​ក្របី​។ ក្នុង​ចំនួន​​​​ទឹក​​​ប្រាក់​ខាង​លើនេះ ថវិកា​ផ្ទាល់របស់​លោក​ជំ​ទាវ​​សុខ កែវ​ ច័ន្ទ​ សារុន មាន​​ចំនួន ១៥.៤៩៩​​​​ដុល្លារ បច្ច័យ​ផ្ទាល់​របស់​​ព្រះ​មង្គល​បញ្ញា សៅរ៍ តារ៉ា​វី ចំនួន​៣.៥៨៧​ដុល្លារ និង​ថវិការបស់​លោក​លី​ អ៊ូ​លៀង សមាជិក​សភាពា​ណិជ្ជ​កម្ម​ខេត្ត​តា​កែវ ចំនួន​២.០៤០​ដុល្លារ។ ក្រៅ​ពី​នេះ​ជា​ថវិកា​ជំនួយ​សប្បុ​រស​​ពីមន្ត្រី​ក្រោម​ឱ​វាទ​ក្រ​សួង​កសិ​កម្ម ក្រុម​ការងារ​ចុះ​ជួយ​ស្រុ​ក​ត្រាំ​កក់​របស់​គណ​បក្ស​ប្រ​ជាជនកម្ពុជា។​

ក្នុង​ដំណើរ​​ចុះ​សួរ​សុខ​ទុក្ខ​នេះ​ គណៈ​ប្រ​តិភូ​បាន​នាំ​យក​អំណោយ​ទាំង​ថវិកា​ សម្ភារ​ប្រើ​ប្រាស់​ជា​ច្រើនទៅឧ​បត្ថម្ភ​ជូន​អង្គ​ភាព​កង​ទ័ព​កង​ពល​លេខ​៤២​មាន មីចំនួន​៣៥០កេស​,ទឹ​កស៊ី​អ៊ីវ ចំនួន​១០០កេស, ទឹក​ត្រី​ចំនួន​១០០​កេស, ទឹកបរិ​សុទ្ធ​ចំនួន​២៣៥​កេស, ទឹក​ក្រូច​ចំនួន​១០០​កេស, អំបិល​ចំនួន​៦០០គី​ឡូ​ក្រាម, ត្រីងៀត​ចំនួន​១០០​គី​ឡូ​ក្រាម, ត្រីខ​ចំនួន​៤​កេស ,ប្រ​ហុក​ចំនួន​១០០​គី​ឡូ​ក្រាម, ផ្អក​ចំនួន​១០០​គី​ឡូ​ក្រាម, ខ្ទឹម​ស​ចំនួន​១០០​គី​ឡូ​ក្រាម, សាប៊ូចំនួន​២០កេស​, អាវ​ភ្លៀង​​ចំនួន​១០០, ក្រមាចំនួន​២៧៨, គ្រាប់​ពូជ​បន្លែ​៥មុខចំនួន​១០០​កញ្ចប់, ចាន​ដែក​ចំនួន​៥,​ធុង​ទឹក​កក​ចំនួន​២, បំពង់​ទឹក​ក្តៅ​ចំនួន​១, ជ្រញ់​ចំនួន​៥, ចាន​មាន​គ្រប​ចំនួន​២, ឆ្នាំង​តូច​ចំនួន​១០, ឆ្នាំង​ធំ​ចំនួន​២, កំសៀវ​ចំនួន​៤, ចាន​ចំនួន​១៦, ថវិកា​ចំនួន​៣.០០០.០០០​រៀល។ បានឧ​ប​ត្ថម្ភ​ពល​​ទាហាន​នៅប្រាសាទតាមាន់​ និង​ប្រា​សាទ​តា​ក្រ​បី​ចំនួន​៦៥០​នាក់​ ក្នុង​​ម្នាក់ៗ ទទួល​បាន​ថវិកា​ចំនួន​៣០.០០០រៀល សរុប​ចំនួន​១៩​លាន​៥​សែន​រៀល។

ក្រៅ​ពីនេះ គណៈ​ប្រ​តិភូ​បាន​ឧបត្ថម្ភ​ដល់​អង្គ​ភាព​នគរបាល​ព្រំដែន​ប្រចាំទិស​ប្រាសាទ​តាមាន់ រួមមាន៖ ត្រី​ខ​ចំនួន​២កេស, ទឹក​ត្រី​ចំនួន​១០​យួរ​,ទឹក​ស៊ីអ៊ីវ​ចំនួន១០កេស, ទឹកបរិ​សុទ្ធ​ចំនួន​២០​កេស, មី​ចំនួន​២០​កេស,​ថវិកា​ចំនួន​១.០០០.០០០រៀល។ កម្លាំង​​ប៉ូ​លិស​ចំនួន​១២នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​២០.០០០​រៀល។ មិន​មែន​​តែ​កង​ទ័ព​ និង​នគរ​បាល​ព្រំដែន​នោះ​ទេ សូម្បី​គ្រួសារ​កង​ទ័ព​នៅភូមិ អភិវឌ្ឍន៍​តាមាន់សែន​ជ័យក៏​បានទទួល​​ជំនួយ​ដ៏​ថ្លៃ​ថ្លា​នេះ​ដែរ ពោល​គឺ​គ្រួ​សារ​ទ័ព​ចំនួន​៩៥​គ្រួសារ​ ដែល​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​៖​មី​​ចំនួន​១កេស, អង្ករ​ចំនួន​២០​គី​ឡូ​ក្រាម, ទឹក​សុទ្ធ ចំនួន​​១​កេស, ទឹក​ស៊ីអ៊ីវ​ចំនួន​៦ដប, សាប៊ូ​ចំនួន១​កញ្ចប់, ក្រមាចំនួន​១​, គ្រាប់ពូជ​បន្លែ​៥មុខ​ចំនួន​១កញ្ចប់, ថវិកា​ចំនួន​៣០.០០០​រៀល។

បន្ទាប់​ពីសាក​សួរ​​សុខ​ទុក្ខ​កង​ទ័ព គ្រួ​សារ​កង​ទ័ព នគរ​បាល​ព្រំ​ដែន​រួច គណៈប្រ​តិ​ភូ​បាន​បន្ត ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​កង​ទ័ព​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ចំនួន​២០​នាក់ថែម​ទៀត។ក្នុង​នោះ​កង​ទ័ព​ម្នាក់​ៗ​ទទួល​បាន៖ មី​ចំនួន១កេស, ទឹក​បរិសុទ្ធ​ចំនួន​១កេស, ទឹក​ស៊ីអ៊ីវ​ចំនួន​៦ដប​, អង្ករ​ចំនួន​២០គី​ឡូ​ក្រាម,សាប៊ូ​​ចំនួន​១កញ្ចប់​, ក្រមា​ចំនួន​១, ត្រីងៀតចំនួន​១គី​ឡូ​ក្រាម, ត្រី​ខ​ចំនួន​៦​កំប៉ុង, ថវិកា​ចំនួន​៦០.០០០​រៀល។​

ជាមួយ​គ្នា​នោះ​ដែរ​ក៏​បាន​ឧប​ត្ថម្ភ​ជូន​អង្គ​ភាព​​ពេទ្យ​កង​ទ័ព​ប្រ​ចាំទិស​ប្រាសាទ​តាមាន់ និង​​តា​ក្របី​រួម​មាន៖ ត្រីខ​ចំនួន២កេស, ទឹក​ត្រី​ចំនួន​១០​យួរ​, ទឹក​ស៊ីអ៊ីវ​ចំនួន​១០កេស, ទឹក​បរិសុទ្ធ​ចំនួន​២០​កេស, មី​ចំនួន​២០​កេស, អង្ករ​ចំនួន​១០០គី​ឡូ​ក្រាម្រ, ឆ្នាំ​ង​ចំនួន៥​, ចាន​ដែក​ចំនួន​៥,​ភួយ​ចំនួន៥,មុង​ចំនួន​១៧, កន្ទេល​ចំនួន​១០​,​ផ្តិលទឹក​ចំនួន​៣, កំ​សៀវ​ទឹក​ចំនួន​១, បំពង់​ទឹក​ក្តៅ​ចំនួន​១, ធុង​ និង​ឃ្នាប​ចាប់​ទឹកកក​ចំនួន​១​, កែវ​ចំនួន​៥, វែក​ចំនួន​១៣, ខ្ទះ​ចំនួន៣​, ចង្អើរ​អាំង​ត្រី​ចំនួន១,កន្ត្រង​ច្រោះដូង​ចំនួន១, កន្ថោ​រ​ចំនួន​​៣, ខ្នើយ​ចំនួន​២, ថវិកា​​ចំនួន​២.០០០.០០០រៀល។​

ចំពោះ​បុគ្គលិក​ដែល​បម្រើ​ការងារ​ក្នុង​អង្គ​ភាព​ពេទ្យ​ចំនួន​៤​នាក់​ក្នុង​ម្នាក់ៗទទួល​បាន៖ មី​ចំនួន​១កេស, អង្ករចំនួន​២០គី​ឡូ​ក្រាម, ទឹកបរិ​សុទ្ធ​ចំនួន១កេស​, ទឹក​ស៊ី​អ៊ីវចំនួន​៦ដប, សាប៊ូ​ចំនួន​១កញ្ចប់​, ក្រមាចំនួន​១, គ្រាប់​ពូជ​បន្លែ​​៥​មុខចំនួន​១កញ្ចប់, ថវិកា​ចំនួន​៣០.០០០​រៀល។​

ក្នុង​ពិ​ធី​សំណេះ​សំណាល​ និ​ងផ្តល់​អំណោយ​នេះ ​លោក​ជំទាវ សុខ កែវ ​ច័ន្ទ​​ សារុន​ នាំ​យក​សេច​ក្តី​សួរ​សុខ​ទុក្ខ​ពី​សំណាក់សម្តេចទាំង​បី​គឺ សម្តេច​ហេង​ សំរិន សម្តេច​ជា​ ស៊ីម សម្តេច​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ដែល​សម្តេច​តែ​ង​តែ​​យក​ចិត្ត​ទុកដាក់​បំផុត​អំពី​សុខ​ទុក្ខ​របស់​កង​ទ័ព។ លោក​ជំទាវ​មាន​ប្រសាសន៍ថា ទី​ណា​មាន​កង​ទ័ព​សម្តេ​ចតេជោ ការ​លំបាក​របស់​កង​ទ័ព​គឺជា​ជំ​ងឺ​របស់​សម្តេច។ លោក​ជំទាវ​បាន​សម្តែង​ការ​កោត​សរសើរ​ចំពោះ​វីរ​ភាព​របស់​កង​ទ័ព​ ដែល​ប្រ​កាន់​ខ្ជាប់​​នូវ​អនុសាសន៍​របស់​សម្តេច គឺ​មួយ​មិ​ល្លី​ម៉ែត្រមិន​ឱ្យ​បាត់​បង់​ ហើយ​​មួយ​មិ​ល្លី​ម៉ែត្រ​ក៏​កុំ​បំពាន​គេនោះដែរ។

ក្នុងឱ​កាស​នោះ​ដែរ ព្រះ​មង្គល​បញ្ញា សៅ​រ៍​តា​រ៉ា​វី​ ទី​ប្រឹក្សា​សមេ្តច​ព្រះមហា​សង្ឃ​រាជ​មាន​​ថេរដីកា​ទៅ​កាន់​កង​ទ័ព​ថា បន្ទាប់​ពីបញ្ចប់​​ការ​សិក្សា​នៅ​សាលា​ភូមិន្ទ​រដ្ឋ​បាល​ ដែល​ទទួល​សញ្ញា​បត្រ​ផ្ទាល់​ពី​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ព្រះ​អង្គ​មាន​ឱកាស​ និង​យក​ពេល​ទំនេរ​នេះ រួម​ដំណើរ​ជា​មួយ​លោក​ជំទាវ​សុខ កែ​វ​ ច័ន្ទ សារុន ដើម្បី​សួ​រ​សុខ​ទុក្ខកង​ទ័ព។ ព្រះ​តេ​ជ​គុណ​ បន្ត​ទៀតថា សមរភូមិ​ក្រោយ​ និង​សមរភូមិ​មុខ​កាន់តែ​ខិត​ជិត​គ្នា​ នៅកៀក​នឹង​គ្នា ចិត្ត​រួម​គ្នា សេច​ក្តីសុខ​និង​ទុក្ខ​ក៏​រួម​គ្នា តួ​យ៉ាង​ដូច​ពេលនេះជា​ដើម។ ការ​ដែល​​អាច​រស់​នៅ​កៀក​នឹង​គ្នា​បែ​បនេះ​ ក៏​បាន​មក​ពី​ការ​អភិវឌ្ឍ ជា​ពិ​សេស​ប្រ​ព័ន្ធ​ផ្លូវ​ជាតិ និង​ផ្លូវ​លំ។ លើស​ពី​នេះ​ ព្រះ​អង្គ​ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះលោក​បណ្ឌិត​ច័ន្ទ សារុន​ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្មរុក្ខា​ប្រ​មាញ់ និង​នេសាទ​ ​ដែល​បាន​​បង្ក​ឱកាស​ឱ្យ​ព្រះ​អង្គ​អាច​រួម​ដំណើរ​ជាមួយ​លោក​ជំទាវ​ជា​ភរិយា។ ដូច​គ្នា​នេះ​ដែរ​ ព្រះ​មង្គល​បញ្ញា ក៏​យក​ឱ​កាស​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​ជំ​ទាវ​បណ្ឌិត​សភា​ចារ្យខ្លូត ធីតា ប្រ​ធាន​រាជ​បណ្ឌិត្យ​សភា​​កម្ពុជា​ និង​ក្នុង​នាមលោក​បណ្ឌិត​សភា​ចារ្យសុខ អាន បាន​ទទួល​ចំណែក​មី​ចំនួន​១០០​កេស ​ទឹក​បរិសុទ្ធ​វី​តាល់ចំនួន​១៧០​កេស និង​​ក្រមាចំនួន​៤០០​៕