ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ព្រមាន​ចាត់​វិធាន​ការ​ក្ដៅ​បើ​លោ​ក​ពូទីន​មិន​ព្រម​ចរ​ចា​បញ្ចប់​សង្គ្រាម

5 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ព្រមាន​ចាត់​វិធាន​ការ​ក្ដៅ​ទៅ​លើ​ប្រទេស​រុស្ស៊ី​ដោយ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ឱ្យ​បាន​​ខ្លាំង​ក្លា​​​បើ​​លោក​ពូទីន​មិន​បង្ហាញ​ឆន្ទៈ​ចរ​ចា​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​​​នោះ​ទេ​។ ការ​ចរ​ចា​គ្នា​នេះ​ចង់​មាន​ន័យ​ថា​មិន​មែន​​​​​អង្គុយ​សន្ទនា​គ្នា​​ដោយ​មិន​ទទួល​​បាន​លទ្ធ​ផល​​​អ្វី​នោះ​ទេ​។ ប៉ុន្តែ​ត្រូវ​តែ​ពន្លឿន​ការ​បញ្ចប់​សង្គ្រាម​​ឱ្យ​បាន​ទោះ​ក្នុង​​តម្លៃ​ណា​ក៏​ដោយ​។ លោក​ថ្លែង​ដូច្នេះ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​ថា​ «តើ​ទី​ក្រុង​វ៉ាស៊ីនតោន​នឹង​ពិចារណា​ដាក់​ទណ្ឌ​កម្ម​ថែម​ទៀត​ដែរ​ឬ​ទេ​បើ​លោក​ពូទីន​មិន​ចូល​តុចរ​ចា?»​​ លោក​ត្រាំ​មិន​បាន​ពន្យល់​លម្អិត​ពេក​ទេ​អំពី​គម្រោង​ដាក់​ទណ្ឌក​ម្ម​របស់​គាត់​។ លោក​ហាក់​ដូច​ជា​ចង់​ប្រើ​យុទ្ធ​សាស្ត្រ​ទន់​ផង​ និង​រឹង​ផង​ មាន​ន័យ​ថា​ចង់​ធម៌​ក្ដៅ​​ក៏​បាន​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ព្រមាន​ចាត់​វិធាន​ការ​ក្ដៅ​ទៅ​លើ​ប្រទេស​រុស្ស៊ី​ដោយ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ឱ្យ​បាន​​ខ្លាំង​ក្លា​​​បើ​​លោក​ពូទីន​មិន​បង្ហាញ​ឆន្ទៈ​ចរ​ចា​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​​​នោះ​ទេ​។ ការ​ចរ​ចា​គ្នា​នេះ​ចង់​មាន​ន័យ​ថា​មិន​មែន​​​​​អង្គុយ​សន្ទនា​គ្នា​​ដោយ​មិន​ទទួល​​បាន​លទ្ធ​ផល​​​អ្វី​នោះ​ទេ​។ ប៉ុន្តែ​ត្រូវ​តែ​ពន្លឿន​ការ​បញ្ចប់​សង្គ្រាម​​ឱ្យ​បាន​ទោះ​ក្នុង​​តម្លៃ​ណា​ក៏​ដោយ​។

លោក​ថ្លែង​ដូច្នេះ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​ថា​ «តើ​ទី​ក្រុង​វ៉ាស៊ីនតោន​នឹង​ពិចារណា​ដាក់​ទណ្ឌ​កម្ម​ថែម​ទៀត​ដែរ​ឬ​ទេ​បើ​លោក​ពូទីន​មិន​ចូល​តុចរ​ចា?»​​ លោក​ត្រាំ​មិន​បាន​ពន្យល់​លម្អិត​ពេក​ទេ​អំពី​គម្រោង​ដាក់​ទណ្ឌក​ម្ម​របស់​គាត់​។ លោក​ហាក់​ដូច​ជា​ចង់​ប្រើ​យុទ្ធ​សាស្ត្រ​ទន់​ផង​ និង​រឹង​ផង​ មាន​ន័យ​ថា​ចង់​ធម៌​ក្ដៅ​​ក៏​បាន​ ឬ​​​ធម៌​ត្រជាក់​ក៏​បាន​។

លោក​បង្ហើប​ឱ្យ​ដឹង​ថា​បើ​មិន​ពន្លឿន​ការ​ចរ​ចា​គ្នា​ទេ លោក​នឹង​បញ្ជូន​អាវុធ​ច្រើន​ៗ​ទៅ​អ៊ុយ​ក្រែន​ ហើយ​អឺរ៉ុប​ក៏​គួរ​ជួយ​អ៊ុយ​ក្រែន​ឱ្យ​បាន​ច្រើន​ជាង​នេះ​ផង​ដែរ​។ លោក​ចង់​​ឱ្យ​​អឺរ៉ុប​ជួយ​អ៊ុយ​ក្រែន​ឱ្យ​បាន​ស្មើ​ដៃ​គ្នា​ជា​មួយ​​អាមេរិក​។ បើ​ដូច្នេះ​មែន​មាន​ន័យ​ថា​អ្វី​ដែល​អឺរ៉ុប​ធ្លាប់​ព្រួយ​បារម្ភ​ថា​លោក​ត្រាំ​នឹង​លម្អៀង​ទៅ​ខាង​លោក​ពូទីន​ ហើយ​លែង​សូវ​ផ្ដល់​ជំនួយ​ទៅ​អ៊ុយ​ក្រែន​នោះ​គឺ​មិន​ដូច្នោះ​ទេ​។

លោក​ថា​វ៉ាស៊ីនតោន​​កំពុង​ទាក់​ទង​ទៅ​លោក​ហ្សេឡិន​ស្គី ហើយ​នឹង​​​ទាក់​ទង​ទៅ​លោក​ពូទីន​ក្នុង​ពេល​ឆាប់​ៗ​​នេះ​។ ​លោក​ហ្សេ​ឡិន​ស្គី​​បាន​បញ្ជាក់​ជំហរ​រួច​ហើយ​ថា​លោក​ចង់​បាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​។ លោក​ត្រាំ​​ក៏​បាន​ទាក់​ទង​ទៅ​លោក​ស៊ី​ជីន​ពីន​តាម​ទូរ​ស័ព្ទ​ផង​ដែរ​​​ដើម្បី​ស្នើ​សុំ​ឱ្យ​លោក​​ធ្វើ​អន្តរា​គមន៍​នៅ​ក្នុង​រឿង​នេះ​ដើម្បី​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​។ លោក​យល់​ថា​លោ​កស៊ី​ជីន​ពីង​មិន​ទាន់​ខិត​ខំ​ឱ្យ​បាន​ខ្លាំង​ក្លា​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​គាត់​ជា​មនុស្ស​មាន​ឥទ្ធិ​ពល​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​។​

កាល​ពី​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​ លោក​ត្រាំ​រិះ​គន់​ការ​ចំណាយ​ថវិកា​ខ្ជះ​ខ្ជាយ​ដើម្បី​ផ្ដល់​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយ​​ក្រែន​។ ប៉ុន្តែ​ក្រោយ​ពេល​កាន់​អំណាច​បាន​តែ​១​ថ្ងៃ​ លោក​បង្ហើប​ឱ្យ​ដឹង​ថា​លោក​មិន​យល់​ទាស់​ទេ​ក្នុង​ការ​បញ្ជូន​អាវុធ​ទៅ​អ៊ុយ​ក្រែន​។ សំខាន់​កុំ​ឱ្យ​តែ​អាមេរិក​ខាត​លុយ​ទទេ​ៗ​។ លោក​ចង់​មាន​ន័យ​ថា​បើ​បញ្ជូន​អាវុធ​ជា​លក្ខណៈ​ខ្ចី​លុយ​អាមេរិក​ដើម្បី​ទិញ​អត់​បញ្ហា​ទេ​។ រួច​ហើយ​ ក្រោយ​ពេល​ចប់​សង្គ្រាម​ អ៊ុយ​ក្រែន​អាច​កាត់​កង​គ្នា​បង់​រំលស់​ជា​បណ្ដើរ​ៗ​មក​វិញ​ក៏​បាន​ដែរ​។​​

គួរ​កត់​សម្គាល់​ថា​កាល​ពី​ពេល​កន្លង​មក​ លោក​ត្រាំ​ធ្លាប់​សន្យា​បញ្ចប់​សង្គ្រាម​ត្រឹម​តែ​រយៈ​ពេល​២៤​ម៉ោង​។ ប៉ុន្តែ​ថ្មី​ៗ​នេះ ទី​ប្រឹក្សា​របស់​លោក​ទទួល​ស្គាល់​ថា​សង្គ្រាម​នេះ​មិន​មែន​ងាយ​ស្រួល​បញ្ចប់​ទេ​ អាច​ត្រូវ​ការ​ពេល​រាប់​ខែ​ទៅ​មុខ​ទៀត​យ៉ាង​តិច​។ ក្រុម​អ្នក​វិភាគ​​យល់​ថា​លោក​ពូទីន​ប្រហែល​ជា​មិន​​ធ្វើ​សម្បទាន​ ឬ​បន្ធូរ​ដៃ​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​ទេ​ព្រោះ​លោក​សម្លឹង​ឃើញ​​ថា​រុស្ស៊ី​កំពុង​មាន​ប្រៀប​នៅ​ក្នុង​សង្គ្រាម​នេះ​។

លោក​ថែម​ទាំង​អះ​អាង​ថា​​មិន​ដូច​ការ​គិត​របស់​បស្ចិម​ប្រទេស​ទេ​ ចាប់​តាំង​ពី​សង្គ្រាម​នេះ​ផ្ទុះ​ឡើង​ ប្រទេស​រុស្ស៊ី កាន់​តែ​មាន​កម្លាំង​ខ្លាំង​ក្លា​ទាំង​សេដ្ឋ​កិច្ច​ យោធា និង​នយោ​បាយ​​។ នៅ​ក្នុង​ការ​ថ្លែង​របស់​លោក​ត្រាំ​​ថ្មី​បំផុត​នេះ​ លោក​ហាក់​ដូច​ជា​ប្រើ​សម្ដី​រាង​ធ្ងន់​បន្តិច​។ លោក​ថា​លោក​ពូទីន​កំពុង​បំផ្លាញ​ប្រទេស​ជាតិ​របស់​ខ្លួន​ឯង​ហើយ​​បើ​គាត់​មិន​ព្រម​ចូល​តុ​ចរ​ចា​ដើម្បី​បញ្ចប់​សង្គ្រាម​។ លោក​ថា​រុស្ស៊ី​នឹង​ជួប​នឹង​បញ្ហា​ធំ​ជា​មិន​ខាន​។​

​ទី​ប្រឹក្សា​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​របស់​លោក​ពូទីន​ លោក​យូរី អ៊ូសាកូស (Yury Ushakov) ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​ទី​ក្រុង​ម៉ូស្គូ​ថា​រុស្ស៊ី​កំពុង​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​សារ​នយោបាយ​របស់​លោក​ត្រាំ​ត្រង់​ចំណុច​នេះ​។ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា លោក​ពូទីន និង​លោក​ស៊ី​ជីន​ពីង​បាន​ទាក់​ទង​គ្នា​តាម​វីឌីអូ​ខល​ (video call) ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​បន្ថែម​ទៀត​។​ ទន្ទឹម​នឹង​នោះ លោក​ទាំង​២​ក៏​បាន​ពិគ្រោះ​គ្នា​អំពី​ការ​បង្កើត​បណ្ដាញ​ទាក់​ទង​ជា​មួយ​ក្រុម​ការ​ងារ​បស់​លោក​ត្រាំ​ផង​ដែរ​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ