ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ផ្តល់​សេវា​សាធារណៈ​គ្រប់​ប្រភេទ​ជូន​ពលរដ្ឋ​បាន​ជាង​១០​ម៉ឺន​សេវា ទទួល​បាន​ចំណូល​ជាង​១២​សែន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

3 អាទិត្យ មុន

​រាជធានី​ភ្នំពេញ ​៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៥​នេះ បាន​ធ្វើ​ពី​ធី​បើក​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៥ ក្រោម​អធិបតីភាពលោក ​ម៉ប់…

​រាជធានី​ភ្នំពេញ ​៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៥​នេះ បាន​ធ្វើ​ពី​ធី​បើក​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៥ ក្រោម​អធិបតីភាពលោក ​ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ ​។

ក្នុង​ឱកាស ​នៃ​ការ​អញ្ជើញ​អធិបតី​បើក​សន្និបាត​នេះ លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ​៖ ឆ្នាំ​២០២៤​កន្លង​មកនេះ រដ្ឋបាល​រាជធានី​បាន​ផ្តល់​សេវា​សាធារណៈ​គ្រប់​ប្រភេទ​ជូន​ប្រជាពលរដ្ឋ​តាម​រយៈ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ចំនួន ១០១,៧០០​សេវា ដែល​ក្នុង​មួយ​ថ្ងៃ​ ទទួល​បាន​២៧៣​សេវា ទទួល​បាន​ចំណូល​សរុប ៤៨,៣៩៤,៧៣១,៣៥០​រៀល ស្មើ​នឹង​ជាង​១២​សែន​ដុល្លារ​។ ​បាន​ទទួល​បណ្ដឹងសំណូមពរ និង​ធ្វើការ​សម្របសម្រួល​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ ដែល​មក​ស្នើ​សុំ​ប្រើប្រាស់​សេវា​ បាន​ចំនួន ២៧០​នាក់​។ ចំនួន​ភ្ញៀវ​ជាតិ អន្តរជាតិ​ មក​ចូល​ទស្សនា​តាម​រមណីយដ្ឋាន​នានា ​នៅ​ក្នុង​រាជធានី​មាន​ចំនួន​ជាង​១១​លាន​នាក់ ដែល​មានកំណើត​កើនឡើង​ជាង ​៦៣​ភាគរយ បើ​ប្រាប់​ធៀប​ឆ្នាំ​២០២៣​ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​បាន​បន្ត​ថា នៅ​ឆ្នាំ​២០២៤ រាជធានី​ភ្នំពេញ មាន​សំណង់ បណ្តុំ​ផ្ទះ​លែ្វ​ង​ចំនួន​ ៤៥៣​កន្លែង មាន​អគារ​ខ្ពស់​ៗ ​ចាប់ពី​៥​ជាន់ឡើង​ទៅ​ ចំនួន​១,៨៧៧​អគារ មាន​រោច​ក្រ​ចំនួន ​៨១១​រោងចក្រ កើនឡើង​ ១៨​រោងចក្រ ​។

លោក ​ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា​ ៖ ដើម្បី​បានជា​ធាតុ​ចូល​សំខាន់​ៗ ក្នុង​អង្គ​សន្តិ​បាត​នេះ ក្រុមប្រឹក្សា និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​លើកយក​ប្រធានបទ​ចំនួន​៦ មក​ពិភាក្សា ក្នុង​នោះ​រួម​មាន ​៖

១-​ពិភាក្សា​លើ ចំណុចខ្លាំង និង​ចំណុចខ្សោយ នៃ​ការ​ផ្ទេរ​មុខងារ​វិស័យ​អប់រំ ៣​កម្រិត (​ថ្នាក់​ម​ត្តេ​យ្យ ថ្នាក់​បឋម និង​អប់រំ​ក្រៅ​ប្រព័ន្ធ​)​។
២-​ការ​ពង្រឹង​និយ័ត​កម្ម​សេវា​សុខាភិបាល​ឯកជន និង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល នៅ​តាម​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន និង​លុប​បំបាត់​សេវា​សុខាភិបាល​ឯកជន ខុសច្បាប់​នៅ​រាជធានី​ភ្នំពេញ ​។
៣-​ការ​គ្រប់គ្រង​សណ្តាប់ធ្នាប់​ការ​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​ ។
៤-​ការ​គ្រប់គ្រង​ប្រព័ន្ធ​សុវត្ថិភាព​សំណង់​អគារ​ខ្ពស់​ៗ សំណង់​ដែល​ផ្អាក​ការ សាងសង់​និង​សំណង់​ទ្រុឌទ្រោម​ហួសការ​កំណត់​ស្នាក់​នៅ ដើម្បី​លើក​ជា​សំណើរ​ទៅ​ក្រសួង ដោយសារ​តែ​ភ្នំពេញ​យើង​ជាទី​ក្រុង​ដែល​មាន​វ័យ​ចំណាស់ ​។
៥-​ការ​គ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ច​តាម​ប្រព័ន្ធ​លូ​-​ប្រឡាយ និង​ស្ថានីយ​បូមទឹក ឈាន​ទៅ​ដល់​ការ​ផាកពិន័យ​ចំពោះ​អ្នក​ចោល​សំណល់​ប្លា​ស្ទិ​ច​តាម​ប្រព័ន្ធ​លូ​-​ប្រឡាយ និង​ស្ថានីយ​បូមទឹក​ទាំងនេះ​ ។
៦-​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ដោយ​ផ្តោត​លើ ការ បង្ការ បង្ក្រាប និង​លុប​បំបាត់​ល្បែងស៊ីសង​ខុសច្បាប់ និង​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្តៅ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ