រាជធានីភ្នំពេញ ៖ ខណៈក្រុមគ្រួសារសាច់ញាតិកំពុងធ្វើបុណ្យសពសុខៗ ក៏ស្រាប់តែមានអណ្តាតភ្លើងឆេះ ផ្អើលសាច់ញាតិនាំគ្នាជួយសែងក្តារមឈូសចេញមកក្រៅ ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង០៧និង២០នាទីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅចំណុចរោងបុណ្យសពមួយកន្លែង នៅភូមិដំណាក់ធំ០៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីក្រុមគ្រួសារ បានកំពុងរៀបចំធ្វើពិធីបុណ្យសព ចំនួន០២ថ្ងៃហើយ ដោយថ្ងៃស្អែក នឹងត្រូវដង្ហែសពលោកតាវ័យ៩២ឆ្នាំទៅបូជា ។ ខណៈពេលនោះ ក្រុមគ្រួសារ បានរៀបចំទទួលភ្ញៀវដែលបានមកចូលបញ្ច័យបុណ្យសព ក៏ស្រាប់តែមានផ្សែងហ៊ុយ ចេញពីបន្ទប់ជួលដែលទុកសម្ភារៈនៅខាងក្នុង បង្កអោយឆេះរាលដល់ផ្ទះបុណ្យសព បង្កឲ្យមានផ្អើលនាំគ្នាជួយសែង ក្តារមឈូសចេញមកខាងក្រៅ ។ ភ្លាមៗ បានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដ្ឋាន អោយបន្តទាក់ទងទៅកានឭការិយាល័យបង្ការនឹងពន្លត់អគ្គិភ័យ ជួយចុះអន្តរាគមន៍ពន្លត់ ។
អគ្គិភ័យនេះដែរបានបង្កការខូចខាតផ្ទះប្រភេទសំណង់ថ្មបេតុង ទំហំ (១០ម៉ែត្រ x ៣០ម៉ែត្រ) ឆេះខូចខាតបន្ទប់ចំនួន០៣បន្ទប់ និងសម្ភារៈមួយចំនួន ហើយពុំបានឆេះរាលដាល់ដល់អ្នកក្បែរខាងឡេីយ ។ ដោយកម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ៕



ចែករំលែកព័តមាននេះ