ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក​តុក​ថា​ខ្លួន​អាច​នឹង​បិទ​ដំណើរ​កា​រ​​បើ​លោក​បៃ​ដិន​មិន​ផ្ដល់​ការ​ធានា

18 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ក្រុម​ហ៊ុន​ទីក​តុក​ប្រកាស​ថា​ខ្លួន​អាចនឹង​ជួប​វាសនា​អាក្រក់​​​នៅ​ប្រទេស​អាមេរិក​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​បន្ទាប់​ពី​​តុលាការ​កំពូល​សម្រេច​ទុក​ជា​បាន​ការ​ដដែល​នូវ​សេចក្ដី​សម្រេច​បិទ​ដំណើរ​ការ​បណ្ដាញ​សង្គម​មួយ​នេះ​ក្រោម​ហេតុ​ផល​សន្តិ​សុខ​ជាតិ​​។ ដូច្នេះ ទីក​តុក​យល់​ថា​បើ​រដ្ឋាភិបាល​របស់​លោក​បៃដិន​បន្ត​អនុវត្ត​នីតិ​វិធី​របស់​តុលាការ​​មាន​ន័យ​ថា​ទីក​តុក​ត្រូវ​ចប់​ហើយ​។ អាមេរិក​ឱ្យ​ជម្រើស​២​ទៅ​ទីក​តុក ទី​១-​ត្រូវ​តែ​លក់​ឱ្យ​អាមេរិក និង​ទី​២-​ត្រូវ​តែ​បិទ​ចោល​។ ​ ​​សភា​ទាំង​២​គណបក្ស​​​បាន​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​បិទ​ដំណើរ​ការ​ទីក​តុក ហើយ​ចុះ​ហត្ថ​លេខា​ដោយ​លោក​បៃដិន​កាល​ពី​ឆ្នាំ​២០២៤​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ក្រុម​ហ៊ុន​ទីក​តុក​ប្រកាស​ថា​ខ្លួន​អាចនឹង​ជួប​វាសនា​អាក្រក់​​​នៅ​ប្រទេស​អាមេរិក​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​បន្ទាប់​ពី​​តុលាការ​កំពូល​សម្រេច​ទុក​ជា​បាន​ការ​ដដែល​នូវ​សេចក្ដី​សម្រេច​បិទ​ដំណើរ​ការ​បណ្ដាញ​សង្គម​មួយ​នេះ​ក្រោម​ហេតុ​ផល​សន្តិ​សុខ​ជាតិ​​។ ដូច្នេះ ទីក​តុក​យល់​ថា​បើ​រដ្ឋាភិបាល​របស់​លោក​បៃដិន​បន្ត​អនុវត្ត​នីតិ​វិធី​របស់​តុលាការ​​មាន​ន័យ​ថា​ទីក​តុក​ត្រូវ​ចប់​ហើយ​។ អាមេរិក​ឱ្យ​ជម្រើស​២​ទៅ​ទីក​តុក ទី​១-​ត្រូវ​តែ​លក់​ឱ្យ​អាមេរិក និង​ទី​២-​ត្រូវ​តែ​បិទ​ចោល​។ ​

​​សភា​ទាំង​២​គណបក្ស​​​បាន​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​បិទ​ដំណើរ​ការ​ទីក​តុក ហើយ​ចុះ​ហត្ថ​លេខា​ដោយ​លោក​បៃដិន​កាល​ពី​ឆ្នាំ​២០២៤​។ ប៉ុន្តែ​​លោក​​មិន​ទាន់​សម្រេច​ចិត្ត​ជា​លើក​ចុង​ក្រោយ​ថា​ត្រូវ​អនុវត្ត​សេចក្ដី​សម្រេច​នេះ​ភ្លាម​ៗ​ទេ​។ លោក​ចង់​ទុក​តួនាទី​នេះ​ជូន​ទៅ​លោក​ត្រាំ​ជា​អ្នក​សម្រេច​ចិត្ត​ទៅ​ចុះ​ថា​តើ​ត្រូវ​បិទ ឬត្រូវ​​ដំណើរ​ការ​ជា​ធម្ម​តា​នូវ​បណ្ដាញ​សង្គម​​ដែល​មាន​ពល​រដ្ឋ​អាមេរិក​១៧០​លាន​​នាក់​កំពុង​ប្រើ​ប្រាស់​។

​តាម​ពិត​ លោក​ត្រាំ​ចង់​បិទ​ទីក​តុក​តាំង​ពី​អាណត្តិ​ទី​មួយ​មក​ម៉្លេះ​។ ប៉ុន្តែ​ថ្មី​ៗ​នេះ លោក​ចង់​កែ​ប្រែ​គោល​ជំហរ​នេះ​ឡើ​ង​វិញ​។ លោក​ចង់​យក​បញ្ហា​ទីក​តុក​ដើម្បី​ត​ថ្លៃ​គ្នា​ជា​មួយ​ប្រទេស​ចិន​។ ម៉្យាង​ទៀត​ គេ​ដឹង​ថា​ចិន​ក៏​ត្រៀម​ចាត់​វិធាន​ការ​វាយ​បក​ទៅ​លើ​ក្រុម​ហ៊ុន​អាមេរិក​វិញ​ផង​ដែរ​ដោយ​លើក​ហេតុ​ផល​ពី​ការ​រក​ស៊ី​ផ្ដាច់​មុខ​ (antitrust) របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​អាមេរិក​ខ្លះ​ដូច​ជា​អឹន​វីឌា (Nvidia) ជា​ដើម​។​​

​យោង​តាម​អ្នក​នាំ​ពាក្យ​សេត​វិមាន​ លោ​កបៃដិន​ជឿជាក់​ថា​ទីក​តុក​គួរ​ណាស់​អនុញ្ញាត​ឱ្យ​​ដំណើរ​ការ​​នៅ​អាមេរិក​​។ គ្រាន់​តែ​ថា​​​លោក​មិន​ចង់​ឱ្យ​ទិន្ន​ន័យ​របស់​អ្នក​ប្រើ​ប្រាស់​ធ្លាក់​ទៅ​​ក្នុង​ដៃ​ប្រទេស​ដទៃ​​។ ​តាម​ចិត្ត​របស់​លោក​ លោក​ចង់​ឱ្យ​ទីក​តុក​លក់​ភាគ​ហ៊ុន​ទាំង​អស់​ (នៅ​អាមេរិក​) ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯក​ជន​របស់​អា​មេរិក​។ ទោះ​ជា​​យ៉ាង​ណា​ក្ដី ​ពេល​វេលា​កាន់​តែ​ប្រថុច​ញ៉ុច​ណាស់​ទៅ​ហើយ​នៅ​ពេល​តុលាការ​កំពូល​សម្រេច​ជា​លើក​ចុង​ក្រោយ​។ ដូច្នេះ​លោ​កសូម​ទុក​លទ្ធ​ភាព​នេះ​ជូន​ទៅ​លោក​ត្រាំ​​​។​

សេច​ក្ដី​ប្រកាស​របស់​លោក​បៃដិន និងក្រសួង​យុត្តិ​ធម៌​អាមេរិក​ហាក់​ដូច​ជា​មិន​ច្បាស់​លាស់​។ ដូច្នេះ ធ្វើ​ឱ្យ​ទីក​តុក​ស្ថិត​នៅក្នុង​ស្ថាន​ភាព​មួយ​គេ​ហៅ​ថា​នៅ​តែល​តោល​កណ្ដាល​ជល​សា​ ទៅ​មុខ​ក៏​មិន​រួច​ ថយ​ក្រោយ​ក៏​មិន​រួច​។ ទីក​តុក​ចង់​ឱ្យ​លោក​បៃដិន​ផ្ដល់​ការ​ធានា​ថា​នៅ​តែ​ដំណើរ​ការ​បណ្ដាញ​សង្គម​នេះ​ជា​ជាង​រង់​ចាំ​ការ​សម្រេច​ពី​លោក​ត្រាំ​។ ​​បើ​​ទីក​តុក​បិទ​​​​ដំណើរ​ការ​​នៅ​ថ្ងៃ​ទី​១៩​ ខែ​មករា​ក៏​មិន​អីដែរ​​។ សន្លឹក​បៀរ​អាត់​ស្ថិត​នៅ​លើ​ដៃ​របស់​លោក​ត្រាំ​។ បើ​លោក​​​ចុះ​ហត្ថ​លេខា​តែ​១​ខ្វោក​អាច​ដំណើ​រ​ការ​វិញ​ជា​ធម្មតា​​​។ ​នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​ទីក​តុក​​​នឹង​ចូល​រួម​​​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ត្រាំ​ដើម្បី​យក​ចិត្ត​យក​ថ្លើម​របស់​លោក​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ