ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​រ៉ា​ម​សារ ជា​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ ល្អ​ដាច់​គេ​ក្នុង​ខេត្តស្ទឹងត្រែង

19 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ តំបន់​រ៉ា​ម​សារ ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​មួយ ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ជា​ច្រើន​ទៀត នៅ​ក្នុង​ខេត្តស្ទឹងត្រែង​។ តំបន់​រ៉ា​ម​សារ​មាន​សក្តានុពល អំណោយផល​លើ​ធម្មជាតិ​យ៉ាង​សំបូរ​បែប ដែល​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​ហើយ គឺ​ចង់ទៅ​លេង​ទៀត​ដើម្បី​ស្រូប​យក​ភាព​ស្រស់ស្រាយ​ពី​ធម្មជាតិ…

ខេត្តស្ទឹងត្រែង ៖ តំបន់​រ៉ា​ម​សារ ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​មួយ ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ជា​ច្រើន​ទៀត នៅ​ក្នុង​ខេត្តស្ទឹងត្រែង​។ តំបន់​រ៉ា​ម​សារ​មាន​សក្តានុពល អំណោយផល​លើ​ធម្មជាតិ​យ៉ាង​សំបូរ​បែប ដែល​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​ហើយ គឺ​ចង់ទៅ​លេង​ទៀត​ដើម្បី​ស្រូប​យក​ភាព​ស្រស់ស្រាយ​ពី​ធម្មជាតិ ។

ក្រៅពី​ទឹកទន្លេ ដ៏​ថ្លា​ឆ្វង់ នា​រដូវប្រាំង ខ្សាច់​ពណ៌​មាស ចែងចាំង​តាម​ពន្លឺ​ថ្ងៃ ក្រោម​ម្លប់​ដើមឈើ​ប៉ប្រាស់​ទឹក​ស្កេ​ត​ស្កះ និង​ហ្វូង​សត្វ​ស្លាប​ហោះហើរ​រាប់​ម៉ឺន​ក្បាល ស្រែកយំ នា​ពេល​ថ្ងៃ​លិច ។

ដោយសារ​នៅ​តំបន់​រ៉ា​ម​សារ សំបូរ​ទៅ​ដោយ​ធម្មជាតិ​ស្រស់បំព្រង និង​ទឹកទន្លេ​ត្រជាក់​ថ្លា​ឆ្វង់ អ្នក​ទេសចរណ៍​ភាគច្រើន​ចូល​ចិត្ត​ទៅ​បោះ​តង់​លើ​កោះ​ខ្សាច់ អុំទូក​កា​យ៉ាក់ ដុត​ត្រី​ធម្មជាតិ​ស្ដាប់ភ្លេង​កម្សាន្ត​នា​ពេល​រាត្រី ។

ដោយ​ផ្អែក​លើ​សក្តានុពល នៅ​ក្នុង​តំបន់​ទន្លេមេគង្គ​នោះ រដ្ឋបាល​ខេត្ត បាន​រៀបចំ​ព្រឹត្តិការណ៍​អុំ​ទុក​កា​យ៉ាក់​ជា​លើក​ដំបូង នៅ​តំបន់​រ៉ា​ម​សារ​ទន្លេ​មេ
គ​ង្គ ស្ថិត​ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ក៏​ដូច​ជា​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​បន្ថែម ដែល​ជា​ឱកាស​រក​ប្រភព​ចំណូល​ជូន​សហគមន៍​ផង​ដែរ ។

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​លោក ម៉ែ​ន គុង បាន​បញ្ជាក់ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៥
នេះ​ថា​៖​នេះ គឺជា​ព្រឹត្តិការណ៍ លើក​ទី​១ ដែល​រៀបចំ​ឡើង​បន្ទាប់​ពី​ធ្វើការ​សាកល្បង​នៅ​ឆ្នាំ​២០២៤ កន្លង​មក​។ ហើយ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង គឺជា​ការ​ដឹកនាំ​ដោយ​លោក សរ សុ​ពុ​ត្រា អភិបាលខេត្ត បង្អុរ​បង្ហាញ​សហព័ន្ធ​យុវជន​កម្ពុជា សហការ​ជាមួយ​ក្រុមការងារ​មាតុភូមិ​ខ្ញុំ និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​មួយ​ចំនួន ដើម្បី​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង ដោយ​មាន​រយៈពេល​ពីរ​ថ្ងៃ មួយ​យប់ (១៨-១៩-២០ ខែមករា ឆ្នាំ​២០២៥) ដោយ​ផ្ដើម​ចេញពី​កំពង់​ផែ​នៅ​ក្នុងភូមិ​សាស្ត្រ នៃ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ឆ្ពោះ​មក​កាន់​កំពង់​ផែ​អាហារ​ដ្ឋា​ន​ទន្លេ​ខៀវ នៃ​ក្រុង​ស្ទឹង​ត្រែង ។

លោក​បន្ត​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ផ្សារ​ភ្ជាប់​ទេសចរណ៍ ជាមួយ​ទឹកដី​ធម្មជាតិ និង​ទេសចរណ៍​ជាមួយ​សហគមន៍ ក៏​ដូច
ជា​ការ​បង្កើត នូវ​ផលិតភាព​ពី​ទេសចរណ៍​នៅ​ក្នុង​ខេត្តស្ទឹងត្រែង និង​ការ​ផលិត​បាន​នូវ​ផលិតផល​សម្រាប់​វិស័យ​ទេសចរណ៍​ជាមួយនឹង​សហគមន៍ ក៏​ដូច​ជា​ការ​រួមចំណែក​លើកកម្ពស់​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ តាម​រយៈ​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ក្នុងភូមិ​សាស្ត្រ​ខេត្ត ។

គេ​រំពឹង​ថា តាម​រយៈ​នៃ​ការ​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង និង​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​មួយ​នេះ និង​អាច​ទាក់
ទាញ​ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក និង​ក្រៅ​ស្រុក មក​លេង​កម្សាន្ត​តាម​បែប​ចំណងចិត្ត ដូច​ជា​ការ​បោះ​តង់ មើល​ថ្ងៃ​រៀប​លិច ទស្សនា​ដើមឈើ​ប៉ប្រាស់​ទឹក អុំ​ទូ​កា​យ៉ាក់ ហែល​ទឹក​កម្សាន្ត ហូប​អាហារ​ក្នុង​តំបន់​ត្រី​ទន្លេ​ធម្មជាតិ និង​ទស្សនា​សត្វ​ស្លាប ។​ល​។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​អុំទូក​កា​យ៉ាក់​នេះ មាន​ទូក​ចំនួន​២០ និង​មាន​កីឡាករ កីឡាការិនី ចំនួន​៣៥​នាក់​ចូលរួម ក៏​ដូច​ជា​មានការ​ចូលរួម​ចំណែក​ឧបត្ថម្ភ​គាំទ្រ​ពី​រដ្ឋបាល​ក្រុង ស្រុក​ទាំង​៦ រួម​នឹង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ