ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ០២​នាក់ និង​ថ្នាំ​.ញៀ.ន​04​កញ្ចប់

3 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​១២ និង​១០​នាទី កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​អធិដ្ឋាន​នគរបាល​ស្រុក​បាកាន សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្នាម​ព្រះ…

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​១២ និង​១០​នាទី កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​អធិដ្ឋាន​នគរបាល​ស្រុក​បាកាន សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្នាម​ព្រះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សុង គឹ​ម​សែ អធិការរង និង​មានការ​សម្របសម្រួល​នីតិវិធី ពី​ឯក​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលា​បូ​ង​ខេត្តពោធិ៍សាត់ បាន​ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់ រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៥៥ ខាងត្បូង​វត្ត​ពោធិ៍​មានបុណ្យ ស្ថិត​នៅ​ភូមិ​ដង្កៀបក្តាម ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ​។

ជា​លទ្ធផល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ យឿ​ន យ៉ុ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កោះ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ដកហូត​វត្ថុ​តាង​រួម​មាន ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០២​កញ្ចប់ ទម្ងន់ ២.៩៤​ក្រាម​ថ្លឹង​សាច់​ថ្នាំ​សុទ្ធ ២-​អំ​ពូ​ល​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​០១, ៣-​ដែកកេះ​០២, ៤-​បារី ០១​កញ្ចប់ ៥-​កាបូបស្ពាយ​ពីក្រោយ​០១, ៦-​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់​1O- 9535 ។

ឆ្លង​តាម​ការ​សួរ​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ថា គ្រឿងញៀន​ដែល​ខ្លួន​មាន​នេះ​គឺ​យក​មក​ពី​ឈ្មោះ ជា ចំរើន ហៅ​ម៉ា​ប់ ភេទ​ប្រុស​អាយុ​25​ឆ្នាំ រស់នៅ​ភូមិ​កោះ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ។

លុះ​វេលា​ម៉ោង ១៤ និង​១០​នាទី​រសៀល កម្លាំង​យើង​បាន​ចុះ​ទៅ​ដល់​ផ្ទះ​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​ឈ្មោះ ជា ចំរើន ហៅ​ម៉ា​ប់​និង​ដកហូត​វត្ថុ​តាង​រួម​មាន ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០២​កញ្ចប់ ទម្ងន់​៨.១៤​ក្រាម ថ្លឹង​សាច់​ថ្នាំ​សុទ្ធ ២-​ជញ្ជីង​ចំនួន​០១, ៣-​ទុយោ​សម្រាប់​ចូក​ចំនួន​០៣ (​ដែក​០១) ៤-​អំ​ពូ​ល​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​០២, ៥-​កូន​ថង់​រំលែក​ថ្នាំ​មួយ​ចំនួន ៦-​ប្រដាប់​ជក់​០១​កំ​ប្លេ ៧-​ដែកកេះ​ចំនួន​០៣, ៨-​ទូរស័ព្ទ​ចំនួន ០៦​គ្រឿង ៩-​ដាវ​កែ​ច្នៃ​០១​ដើម​។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង០២​នាក់​រួម​ទាំង​វត្ថុ​តាង​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ