ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«អាង​កន្សែង»​ក្រោយ​​កសាង​ឡើង​វិញ ​គឺទុកសម្រាប់​​ផ្គត់ផ្គង់​ទឹក​​ឱ្យ​ប្រជាពលរដ្ឋ​

5 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​«អាង​កន្សែង» ​ក្រោយ​ពេល​រាជរដ្ឋាភិបាល​កសាង​ឡើង​វិញ​ គឺសម្រាប់​ផ្គត់ផ្គង់​ទឹក​បង្កបង្កើន​ផល​​​ប្រជាពលរដ្ឋ​ប្រើប្រាស់ ​ស្ថិត​ភូមិ​កណ្តាល ឃុំ​សឹ​ង្ហ ស្រុក​អូរ​ជ្រៅ​ ។ លោក…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​«អាង​កន្សែង» ​ក្រោយ​ពេល​រាជរដ្ឋាភិបាល​កសាង​ឡើង​វិញ​ គឺសម្រាប់​ផ្គត់ផ្គង់​ទឹក​បង្កបង្កើន​ផល​​​ប្រជាពលរដ្ឋ​ប្រើប្រាស់ ​ស្ថិត​ភូមិ​កណ្តាល ឃុំ​សឹ​ង្ហ ស្រុក​អូរ​ជ្រៅ​ ។

លោក ឡាយ សុធី អនុប្រធាន​មន្ទី​រធន​ធាន​ទឹក​ និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ​អាង​កន្សែង​មាន​ទំហំ​ផ្ទៃដី​ជាង​៨០០​ហិ​កតា នៅ​រដូវវស្សា​ផ្ទុក​ទឹកបាន​ជាង​១៥​លាន​ម៉ែត្រ​គីប នៅ​
រដូវប្រាំង​រហូត​ពេល​នេះ​ នៅ​សល់​ទឹក​ប្រមាណ​ជា​៤០%​ សល់​ពី​ប្រជា​កសិករ​ដែល​បង្កបង្កើន​ផល​ស្រូវប្រាំង​សម្រាប់​ទុក​ទឹក​ប្រើប្រាស់​។

លោក​បាន​បញ្ជាក់​ថា​ ​តាម​ដឹង​អាង​កន្សែង​ត្រូវ​បាន​កសាង​ឡើង​នៅ​សម័យ​៣ឆ្នាំ​របប​ប៉ុ​ល​ពត​ ដែល​ត្រូវ​ប្រើប្រាស់​ដោយកម្លាំង​មនុស្ស​ជីក​សាង​ជា​ទំនប់ ។ ​រហូត​ដល់​ឆ្នាំ​២០២១​ រាជរដ្ឋាភិបាល​បាន​
កសាង​ឡើង​វិញ ​ដោយ​ស្តារ​និង​ធ្វើ​ខ្នង​ទំនប់​ទប់ទឹក​និង​សំណង់​ទ្វារ​ទឹក​ដែល​បែងចែក​តាម​​ប្រ​ឡាយ​​​មេ​ សម្រាប់​បើក​អោយ​ប្រជា​កសិករ​បង្កបង្កើន​ផល ​ហើយ​អាង​នេះ​បាន​កសាង​ប្រឡាយ​មេ​ត​ភ្ជាប់​ពី​ឃុំ​សិ​ង្ហ ​ស្រុក​អូរ​ជ្រៅ ដល់​ក្រុង​សិរី​សោភ័ណ​ ។

លោក ឡាយ សុធី បាន​បញ្ជាក់​ថា​ ​អាង​កន្សែង​បាន​ប្រភព​ទឹក​ហូរ​ធ្លាក់​ពី​អូរ​ព្រំដែន​អូរ​បី​ជាន់​ និង​ទឹកធ្លាក់​ពី​ផ្នែក​ខាងលើ​ ត្រូវ​ស្តុក​ទឹក​ទុក​សម្រាប់​ប្រជា​កសិករ​បង្កបង្កើន​ផល​សម្រាប់​ប្រើប្រាស់​នៅ​រដូវ​វស្សា ​ហើយ​អាង​មួយ​សម្រាប់​បង្ហូរទឹក​ចូល​កាត់​បន្ថយ​ទឹកជំនន់​កើត​មាននៅ​ផ្នែក​ខាងលើ​ដូច​ជា​ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្រុក​អូរ​ជ្រៅ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ