ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីទៅនេសាទ ប្រពន្ធកូននៅផ្ទះដាំបាយទុកចោល រួចទៅលេងផ្ទះអ្នកជិតខាង ក្លាយជាគ្រោះឆេះអស់ផ្ទះ១ខ្នង

13 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប៖ ផ្ទះអ្នកនេសាទ មួយគ្រួសារ ត្រូវបានអគ្គីភ័យ ឆាបឆេះ អស់ទាំងស្រុង មួយប៉ព្រិកភ្នែក ខណៈ ប្តី ទៅនេសាទ…

ខេត្តសៀមរាប៖ ផ្ទះអ្នកនេសាទ មួយគ្រួសារ ត្រូវបានអគ្គីភ័យ ឆាបឆេះ អស់ទាំងស្រុង មួយប៉ព្រិកភ្នែក ខណៈ ប្តី ទៅនេសាទ ទុក ប្រពន្ធពោះធំ និងកូន ប្រុស ស្រី ចំនួន៤នាក់ ក្នុងនោះ(ប្រុស ៣ ស្រី ) នៅផ្ទះ ដាំបាយ ប្រើហ្គាស ទុកចោល រួចនាំកូន ចុះទៅលេងផ្ទះអ្នកជិតខាង បណ្តាលឱ្យឆេះម៉ត់ សំណាងល្អ មិនឆេះរាលដាលដល់ផ្ទះដទៃ បង្កការភ្ញាក់ផ្អើលទាំងយប់ ។

ហេតុការណ៍ឆេះផ្ទះ អ្នកនេសាទនោះ បានកើតឡើងនៅ វេលាម៉ោង២០ និង ០០នាទីយប់ និង រលត់ទៅវិញវេលាម៉ោង ២១ និង ១០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅ ចំណុចខាង ត្បូង ភ្នំក្រោម ក្នុង ភូមិទី៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។

តាមសម្តី របស់ ឈ្មោះ វី ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ អ្នកនេសាទ មានទីលំនៅភូមិ ទី៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបរាប់ ប្រាប់ភ្នាក់ងារ កោះសន្តិភាព យើងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះថា កាលពីវេលាម៉ោង ប្រមាណ ៩ យប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ រូបខ្ញុំនិងក្រុមគ្រួសារកំពុងញាំបាយ ខណៈពេលនោះ ឃើញអណ្តាត ភ្លើង ឆេះចេញពីផ្ទះ ឈ្មោះ ខ្នា និង ប្រពន្ធ ឈ្មោះ រី រួចរូបខ្ញុំ ក៏ស្រែក ហៅ ស្មាន តែម្ចាស់ផ្ទះនៅ ស្រាប់តែ អ្នកជិតខាងដូចគ្នា ប្រាប់វិញថា ម្ចាស់ផ្ទះអត់នៅទេ ចុះនាំកូនទៅលេងផ្ទះអ្នកជិតខាងហើយ ។

លោក វី បន្តថា លោក ក៏ បានចុះចេញពីផ្ទះ នាំអ្នកជិតខាង ជួយយកទឹកមកពន្លត់ ហើយទូរស័ព្ទ ទៅប្រាប់ លោក មេភូមិ ដើម្បីឱ្យជួយហៅរថយន្តពន្លត់អគ្គីភ័យ មកជួយផង ព្រោះភ្លើង កំពុងឆេះផ្ទះ របស់ លោក ខ្នា អស់ហើយ។ បើតាមប្រភព ព័ត៌មានពីកម្លាំងនគរបាលជំនាញនៃស្នងការនគរបាលខេត្តសៀមរាប នៅវេលាម៉ោង ១០ និង ៤០នាទី ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នេះថា ករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំនួនមួយខ្នងផ្ទះ ដែលមាន ម្ចាស់ផ្ទះឈ្មោះ ផែ ខ្នា ភេទប្រុស អាយុ ២៨ឆ្នាំ ( ត្រូវ ជា ប្តី ) មុខរបរ នេសាទ និង ប្រពន្ធ ពោះធំ ឈ្មោះ ព្រហ្ម ណារី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិទី៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។ ហើយមាន កូន ប្រុស ស្រី ចំនួន៤នាក់ ក្នុងនោះ(ប្រុស ៣ ស្រី ) នៅក្នុងបន្ទុក។

ប្រភពបញ្ជាក់ថា ករណីឆេះផ្ទះ អ្នកនេសាទនោះ បណ្តាលឱ្យរងការ-ខូចខាតផ្ទះទំហំ៦ម៉ែត្រx១០ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ទូរស័ព្ទចំនួន០២គ្រឿង-សៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណបណ្ណ-ប្លង់ដី និងឯកសាររដ្ឋបាលផ្សេងៗ និង ទឹកប្រាក់ចំនួន ២លានរៀល បើគិតជាទឹកប្រាក់សរុបអស់ប្រមាណជា៤.០០០ ដុល្លារ។

ប្រភពបញ្ជាក់ថា ក្រោយ ពីករណីឆេះផ្ទះ ពលរដ្ឋ ខាងលើនោះ កម្លាំងជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលខេត្តសៀមរាប ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០២រថយន្ត និង -រថយន្តពន្លត់អគ្គិភ័យ នៃអាជ្ញាធរជាតិអប្សរា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ។

មូលហេតុ:បណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ពេលដាំបាយទុកចោល បណ្តាលឆាបឆេះ។

បច្ចុប្បន្ន ផ្ទះ ប្រជាពលរដ្ឋ ជាអ្នក នេសាទ ដែលភ្លើងឆេះ អស់ទាំងស្រុង នោះ ត្រូវបាន លោក ចៅសង្កាត់ ចុងឃ្នៀស កំពុងរៀបចំរបាយការណ៍ ផ្ញើរ ជូន ទៅ លោក អភិបាល ក្រុង និង សាខា កាកបាទក្រហម ដើម្បីសុំជួយជំនួយ ដល់ក្រុមគ្រួសារ ក្រីក្រ នេះផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ