ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្ដាយខ្លាំង! អាជីវករលក់បង្អែមនៅផ្សារសាមគ្គី ភ្លេចកាបូបដាក់គ្រឿងអលង្ការ និងលុយ​ដែលសន្សំជាង២០ឆ្នាំ​សរុបជាង៥០០០ដុល្លារនៅ​ក្នុងបន្ទប់ទឹក

1 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ គិត​​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១២​ កុម្ភៈ ឆ្នាំ​២០២៦ នេះ ករណី​ភ្លេច​កាបូប​ដាក់​គ្រឿងអលង្ការ​ និង​លុយ​សរុប​ជាង​៥០០០​ដុល្លារ​​របស់​អាជីវករ​លក់​បង្អែម​ម្នាក់​នៅ​ផ្សារ​សាមគ្គី​ ស្ថិតក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម…

ខេត្តកំពង់ចាម​ ៖ គិត​​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១២​ កុម្ភៈ ឆ្នាំ​២០២៦ នេះ ករណី​ភ្លេច​កាបូប​ដាក់​គ្រឿងអលង្ការ​ និង​លុយ​សរុប​ជាង​៥០០០​ដុល្លារ​​របស់​អាជីវករ​លក់​បង្អែម​ម្នាក់​នៅ​ផ្សារ​សាមគ្គី​ ស្ថិតក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ​គឺ​មិន​ទាន់រក​ឃើញ​អ្នក​ដែល​រើស​បាននៅ​​ក្នុង​បន្ទប់ទឹក​​​ប្រគល់​ជូន​ម្ចាស់​វិញ​នៅឡើយ​ទេ​ ។

ស្ត្រី​អាជីវករ​ឈ្មោះ​ស៊ុន ប៊ុ​ន​ធី អាយុ​៦៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​កំពង់ចាម​ ក្រុង​កំពង់ចាម បាន​រៀបរាប់​ទាំង​ទឹកមុខ​ស្រពោន​ថា ពេល​ដែល​គាត់​កំពុង​តែ​អង្គុយ​លក់​បង្អែម​នៅ​ក្នុង​តូប​របស់​គាត់ ​គ្រាហ៍​នោះ​នៅ​វេលា​ម៉ោង​ប្រហែល​១២ថ្ងៃត្រង់ បាន​ដើរទៅ​បត់ជើងតូច​នៅ​បន្ទប់ទឹក​ ​ចម្ងាយ​ពី​កន្លែង​លក់​ប្រមាណ​៥០​ម៉ែត្រ ពេល​ចូល​ទៅ​គាត់​បាន​យក​កាបូបស្ពាយ​និង​ស្មា​ដោយ​ដាក់​ព្យួរ​ជញ្ជាំង​ហើយ​ក៏​ប្រញាប់​មក​កន្លែង​លក់​វិញ​ ។

អាជីវករ​រូប​នេះ​បាន​រៀបរាប់​ស្ទើរតែ​បង្ហូរទឹកភ្នែក​ឲ្យ​ដឹង​ទៀត​ថា ស្រប​ពេល​មក​ដល់​អង្គុយ​លាងចាន​ក្នុង​តូប​លក់ដូរ​វិញ​បាន​បន្តិច ​ស្រាប់តែ​មាន​គេ​មក​ទិញ​បង្អែម​គាត់​មួយ​ចាន ពេល​ស្ទាប​និង​ចង្កេះ​មិនឃើញ​កាបូប ទើប​ដឹង​ថា​ ភ្លេច​នៅ​បន្ទប់ទឹក​រួច​ក៏​រត់​ទៅ​មើល ​តែ​មិនឃើញ​កាបូប​នោះ​ទេ មិនដឹង​អ្នក​ណា​រើស​បាន​ ឬ​យក​ចេញ​ទៅ​ ។

ចំពោះ​ទ្រព្យ​ដែល​មាននៅ​ក្នុង​កាបូប​នោះ​មាន​ប្រាក់​ដុល្លារ​ចំនួន​៧៥០​ដុល្លារ លុយ​ខ្មែរ​៥០​ម៉ឺន​​រៀល ខ្សែ​ក ខ្សែដៃ ជាង​១​ដំឡឹង​​សរុប​គិត​ជា​លុយជាង​​​៥០០០​ដុល្លារ​ ។

ជា​រៀងរាល់ថ្ងៃ​ គាត់​ពុំដែល​ទុក​កាបូ​ប​ដាក់​លុយ​នៅ​នឹង​ផ្ទះ​នោះ​ទេ ព្រោះ​មិន​មាន​សុវត្ថិភាព ជា​និច្ចកាល ​តែងតែ​យក​ជាប់​តាម​ខ្លួន​ ។ ​ចំពោះ​លុយ​ដែល​លក់​បាន ​សន្សំ​ទិញ​មាស​ម្ដង​មួយ​​ហ៊ុន​ គឺ​ប្រឹង​សន្សំ​ទម្រាំ​បាន​ប៉ុណ្ណឹង​ គឺ​ជាង​២០​ឆ្នាំ​មក​ហើយ ។ ថ្ងៃ​ដែល​បាត់​កាបូប​នោះ​គឺ​ថ្ងៃ​ទី​៥ ​មក​រា ឆ្នាំ​២០២៦ គាត់​បាន​យំ​​​សោកស្ដាយ​របស់ទ្រព្យ​មិន​គួរ​ណា​បាត់​បែប​នេះ​សោះ ​ព្រោះ​ជា​ស្ត្រី​មេម៉ាយ​មានកូន​បី​នាក់ ដោយ​រាល់​ថ្ងៃនេះ​ គឺ​នៅ​ជាមួយ​កូនប្រុស​ម្នាក់។

ហើយ​ផ្ទះ​ដែល​គាត់​ទិញ​ គឺ​នៅ​ក្រោយ​ធនាគារឯកជន​មួយ​កន្លែង​ក្នុង​សង្កាត់​កំពង់ចាម ចម្ងាយ​​ពី​ផ្សារ​សាមគ្គី​មក​ផ្ទះ​ប្រហែលជា​៣០០​ម៉ែត្រ​ ។ ​នៅ​ថ្ងៃ​បាត់​កាបូប​លុយ​នោះ​ គឺ​មិន​មាន​អ្នកទិញ​ចូល​មក​នោះ​ទេ គឺ​មាន​តែ​អ្នក​លក់ដូរ​ទាំងអស់​នៅ​ក្នុង​ផ្សារ ។ ​​

ពាក់ព័ន្ធករណីខាងលើ កាលពី​​រសៀល​ថ្ងៃ​ទី១​២​ កុម្ភៈ ឆ្នាំ​២០២៦ ភ្នាក់ងារ​របស់​យើង​បាន​ទាក់ទង​តាម​តេ​ឡេ​ក្រាម​ទៅ​លោក​វី​រ​សេនីយ៍​ឯក​អ៊ីង ​ប៊ុ​ន អធិការ​នគរបាល​ក្រុង​កំពង់ចាម​ សួរនាំ​ពី​បញ្ហា​ករណី​ភ្លេច​កាបូប​ក្នុង​បន្ទប់ទឹក​របស់​អាជីវករ​លក់​បង្អែមខាងលើ ​តែ​ពុំ​មានការ​ឆ្លើយ​តបទេ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ