សហភាពអឹរ៉ុប៖ សហភាពអឺរ៉ុបបានបង្កើតផែនការមួយ ដែលសំដៅចាប់រកដោយប្រសិទ្ធភាពបណ្ដាដ្រូនសត្រូវ ដែលហោះចូលក្នុងដែនដីខ្លួន។ គណៈកម្មាធិការអឹរ៉ុបបានបង្ហាញកាលពីថ្ងៃទី១០ កុម្ភៈ ផែនការសកម្មភាពមួយ ជាការឆ្លើយតបចំពោះឧប្បត្តិហេតុជាច្រើនដែលប៉ះពាល់ដល់ បណ្ដាហេដ្ឋារចនាសម្ព័ន្ធរស៊ើបនានា ។
សហភាពអឹរ៉ុបគ្រោងបង្កើនវិនិយោគក្នុងបច្ចេកវិទ្យា ដែលអាចកែលម្អសមាហរណកម្មប្រព័ន្ធត្រួតពិនិត្យ ព្រមទាំងក្នុងបច្ចេកវិទ្យាចាប់រក ដែលអាចបែងចែកច្បាស់រវាងបណ្ដាដ្រូនសត្រូវនិងដ្រូនដទៃៗទៀត។ រយៈពេលប៉ុន្មានខែចុងក្រោយនេះ បណ្ដាប្រទេសដូចជាប៉ូឡូញ និងប៊ែលហ្ស៊ិក ជួបប្រទះនឹងឧប្បត្តិហេតុជាច្រើន ដោយមានបណ្ដាដ្រូនសង្ស័យហោះចូលក្នុងដែនអាកាសពួកគេ ឬក៏ធ្វើឲ្យស្ទះដល់បណ្ដាហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មសំខាន់ៗដូចជា បណ្ដាទីតាំងនុយក្លេអ៊ែរនិងព្រលានយន្តហោះ។
កាលពីថ្ងៃទី១៦ តុលា កន្លងទៅ គណៈកម្មាធិការអឹរ៉ុប បានចេញផ្សាយប័ណ្ណដើរផ្លូវ២០៣០ ស្ដីពីស្ថានភាពនៃការរៀបចំការពារ ដែលគ្រោងបង្កើតជញ្ជាំងការពារដ្រូនមួយដែលនឹងដាក់ឲ្យដំណើរការពេញលេញ ចាប់ពីដំណាច់ឆ្នាំ២០២៧ទៅ ដែលបញ្ចូលទៅក្នុងការត្រួតពិនិត្យចង្កេះខាងកើតរបស់ខ្លួន។ ផែនទីបង្ហាញផ្លូវនោះ ក៏ចែងផងដែរពីការបង្កើតខែលការពារអាកាស និងខែលការពារអវកាសមួយ ៕
ចែករំលែកព័តមាននេះ