ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯង បន្ទាប់ពីជនរងគ្រោះបើករថយន្តជ្រុលចង្កូត ប៉ះនឹងបង្គោលភ្លើង រួចធ្លាក់ចូលចម្ការដូងប្រេង ។
ហេតុការណ៍ខាងលើនេះបានកើតមានឡើង នៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១០និង០០នាទីយប់ លើផ្លូវកៅស៊ូចូលកែវផុស នៅចំនុចចំការដូងប្រេង ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមសមត្ថកិច្ចឲដឹងថា រថយន្ដ ០១គ្រឿងខាងលើ ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 2E-9688 ដែលមានទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ វ៉ា លីហុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ដ មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
លុះមកដល់ចំណុចខាងលើ អ្នកបើកបររថយន្ដបើកបរក្នុងល្បឿនលឿន មកដល់ស្ថានភាពផ្លូវកោង បានជ្រុលចង្កូតទៅខាងឆ្វេងបណ្ដាលឲ្យប៉ះនឹងបង្គោលភ្លើង រួចរថយន្ដធ្លាក់ចូលចំការដូងប្រេងបណ្តាលឱ្យអ្នកបើកបរស្លាប់នៅនឹងកន្លែងតែម្ដង ។
ស.ពជនរងគ្រោះត្រូវបានសាចញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង (រថយន្ដ) បានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕




ចែករំលែកព័តមាននេះ