ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​២ក្រុមប្រតាយគ្នាផ្អើល​ក្រុង​សៀមរាប ដោយសារ​ទំនាស់​​រឿង​​«​ប្រចណ្ឌ​»

14 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​មនុស្ស​២​ក្រុម មាន​គ្នា​ប្រហែល ១០​នាក់ ប្រដាប់​ដោយ​កៅអី​ជ័រ និង​កាំបិតប៉័ងតោ ធ្វើ​សកម្មភាព​វាយ​គ្នា ប៉ុន្តែ​មិន​មាន​អ្នក​ណា​រង​របួស​អ្វី​ឡើយ រួច​យក​មក​សួរនាំ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សៀម​រា…

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​មនុស្ស​២​ក្រុម មាន​គ្នា​ប្រហែល ១០​នាក់ ប្រដាប់​ដោយ​កៅអី​ជ័រ និង​កាំបិតប៉័ងតោ ធ្វើ​សកម្មភាព​វាយ​គ្នា ប៉ុន្តែ​មិន​មាន​អ្នក​ណា​រង​របួស​អ្វី​ឡើយ រួច​យក​មក​សួរនាំ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សៀម​រា ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​នៃ​ក្រមព្រហ្មទណ្ឌ ។

ហេតុការណ៍​ខាងលើ កើតឡើង​កាលពី​វេលា​ម៉ោង​០២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​មុខ​សណ្ឋាគារ​តា​ព្រហ្ម ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប ។
បើ​តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​កងរាជអាវុធហត្ថ​ជំនាញ​បានឱ្យ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមករា នេះ​ថា ក្នុង​ពេល​កម្លាំង​ជំនាញ​បាន​ចុះ​ល្បាត​ប្រទះ​ឃើញ​មនុស្ស​ចំនួន​០២​ក្រុម​មាន​គ្នា​ប្រហែល​១០​នាក់ ប្រដាប់​ដោយ​កៅអី​ជ័រ និង​កាំបិត​តាំង​តោ​បាន​ធ្វើ​សកម្មភាព​វាយ​គ្នា ប៉ុន្តែ​មិន​មាន​អ្នក​ណា​របួល​ស្នាម​អ្វី​ឡើយ ខណៈ​ពេល​នោះ កម្លាំង​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​០៥​នាក់ (​ស្រី​០១​នាក់​) ក្នុង​ចំណោម​១០​នាក់ យក​មក​សាកសួរ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ។

ប្រភព​បញ្ជាក់​ថា ក្រុម​ទី​០១ មាន​គ្នា​០២​នាក់ ៖១-​ឈ្មោះ ឡុ​ង បូ​រ៉ា​វិ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ២- ឈ្មោះ លាស់ ប៉ូ​ឡែ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ។ ចំណែក​ក្រុម​ទី​០២ មាន​គ្នា​០៣​នាក់ (​ស្រី​០១​នាក់​) ៖១-​ឈ្មោះ លី​ម សុខ​ហៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ២-​ឈ្មោះ លី​ម សុខ​ហៀ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ៣-​ឈ្មោះ ជាតិ ស្រី​ណុ​ច ភេទ​ស្រី អាយុ​២១​ឆ្នាំ ។ អ្នក​ទាំង​៥​នាក់​នេះ រស់នៅ​ក្នុង​ក្រុង​សៀមរាប ។​ចំណែក​បក្ស​មួយ​ចំនួន​ទៀត​គេចខ្លួន​បាត់​។ វត្ថុ​តាង​ដកហូត​បាន​ម៉ូតូ​ចំនួន​០១​គ្រឿង​, កាំបិតប៉័ងតោ​ចំនួន ០១, កៅអី​ជ័រ​ចំនួន​០២​។ ចំពោះ​មូលហេតុ​ដោយសារ​សង្សា​ចាស់ ឆាត​មក​សង្សា​ថ្មី ដៀល​ថា «​អា​សំរាម​» ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ