ខេត្តឧត្តរមានជ័យ៖ មន្ត្រីអង្គការស៊ីម៉ាក់ចំនួន២រូបបានបាត់បង់ជីវិត ខណៈពេលចុះបំពេញបេសកកម្មបោសសំអាតគ្រាប់មីន បណ្តាលឲ្យផ្ទុះស្លាប់បាត់បង់ជីវិតទាំង២រូបតែម្តង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី១៦ ខែមករាឆ្នាំ២០២៥នេះ ស្ថិតនៅក្នុងចំណុចចំការដំឡូង ភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះទាំង២រូបខាងលើ ទី១-ឈ្មោះអឿន ចាន់ដារា និងទី២-ឈ្មោះពៅនេពីន ។ ជនរងគ្រោះទាំង២រូបបម្រើការងារក្នុងហេឡូត្រាសបោសសម្អាតគ្រាប់មីន ។
មន្រ្តីដែលបម្រើការងារក្នុងស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា គ្រាប់មីនតោនដែលដែលសេសសល់កាលពីសង្រាមមិនទាន់ផ្ទុះ ប្រជាពលរដ្ឋម្ចាស់ស្រែ បានប្រទះឃើញស្ថិតនៅក្នុងដីស្រែរបស់ពួកគាត់ ខណៈនោះប្រជាពលរដ្ឋបានរាយការណ៍ជូនដំណឹងដល់ក្រុមអាជ្ញាធរផងដែរ បន្ទាប់មកក្រុមអាជ្ញាធរបានបន្តស្នើសុំដល់ក្រុមហេឡូត្រាសបោសសម្អាតគ្រាប់មីន។
មន្រ្តីដដែលបានបន្តថា គួឲ្យសោកស្តាយបំផុតនិងតក់ស្លុតនោះលោកអឿន ចាន់ដារា និងលោកពៅ នេពីនដែលជួបអកុ សល្យក្នុងពេលចុះបេសកម្មបោសសំអាតគ្រាប់មីនបណ្តាលឲ្យផ្ទុះស្លាប់បាត់បង់ជីវិតចោលប្រពន្ធកូនរួមទាំងមិត្តដែលរួមការងារជាទីស្រឡាញ់របស់លោកទាំង២សូមចូលរួមរំលេកទុក្ខដ៍ក្រៀមក្រំដល់ក្រុមគ្រួសារនៃសពនេះផង។
ទាក់ទិនករណីគ្រាប់មីនតោនផ្ទុះនេះលោកជ័យ វាស្នាអធិការស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា ដីចំការដំឡូងមីដែលប្រជាពលរដ្ឋបង្កបង្កើតផលជារៀងរាល់ឆ្នាំនោះគឺជាដីផ្លូវចាស់កាលពីសម័យសង្គ្រាមស៊ីវិល ខណៈនោះកងទ័ពខ្មែរក្រហមតែងតែដាក់គ្រាប់មីនតោនត្រួតគ្នាចំនួន២ក៍អាច
ថាបានដែរនៅពេលក្រុមការងារដោះខាងលើនោះអាចគ្រាប់មីនតោនខាងក្រោមនិងផ្ទុះបណ្តាលកើតហេតុការណ៍បែបនេះ តែទោះជាបែបណារនោះលោកមានការសោកស្តាយដល់សពលោកអឿន ចាន់ដារា និងលោកពៅ នេពីនដែលបានពលីជីវិតក្នុងពេលចុះបំពេញបេសកម្មនិងចូលរួមរលេកទុក្ខដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពផងដែរ។
គួរម្លឹកផងដែរ៖នៅក្នុងខេត្តឧត្តរមានជ័យដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃបានធ្វើសមារណកម្មបញ្ចប់សង្គ្រាមនៅក្នុងឆ្នាំ១៩៩៨ ខណៈនេះគ្រាប់មីនដែលកប់នៅក្នុងដី
ជាច្រើនផងដែរ ខណៈនេះករណីផ្ទុះគ្រាប់មីនឆក់យកជីវិតប្រជាពលរដ្ឋប្រុសស្រីចាស់ក្មេងជាច្រើនាក់មកហើយដែរតែពេលបានឆក់យកលោកអឿន ចាន់ដារានិងលោកពៅនេពីន
ជាក្រុមការងារបោសសំអាតគ្រាប់មីនគួឲ្យសោកស្តាយបំផុត ៕






ចែករំលែកព័តមាននេះ