ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចង់ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ស្រូវ​ជា​សហគមន៍​ដើម្បី​ចំណេញ​ច្រើន​ជាង​ធ្វើ​បាន​ផល​ច្រើន ​តែ​តម្លៃ​ថោក

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ក​សិ​ម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចង់​ឲ្យ​ប្រជាពលរដ្ឋ​ងាក​មក​ធ្វើស្រែ​ជា​សហគមន៍ ដើម្បី​ចំណេញ​បាន​ច្រើន​ជា​ជាង​ធ្វើ​បាន​ផល​ច្រើន​ធ្វើ​ឱ្យ​តម្លៃ​ថោក​ហើយ​ទីផ្សារ​តែ​លើ​ឈ្មួញវៀតណាម​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម ឌិ​ត…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ក​សិ​ម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចង់​ឲ្យ​ប្រជាពលរដ្ឋ​ងាក​មក​ធ្វើស្រែ​ជា​សហគមន៍ ដើម្បី​ចំណេញ​បាន​ច្រើន​ជា​ជាង​ធ្វើ​បាន​ផល​ច្រើន​ធ្វើ​ឱ្យ​តម្លៃ​ថោក​ហើយ​ទីផ្សារ​តែ​លើ​ឈ្មួញវៀតណាម​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះ​ត្រួតពិនិត្យ​ជាមួយ​ប្រជា​កសិករ​កាលពី​ថ្ងៃ​ទី​១៣ មក​រា ឆ្នាំ​២០២៥ នៅ​តាម​បណ្តា​សហគមន៍​នៅ​រោងចក្រ​អង្ករ ដើម្បី​ឱ្យ​ប្រជា​កសិករ​ទាំងអស់​បាន​ស្វែង​យល់​នូវ​មូលហេតុ ដែល​នាំ​ឱ្យ​ស្រូវ​ធ្លាក់​ថ្លៃ​ដោយ​បច្ចុប្បន្ន​នេះ ទីផ្សារ​នៃ​ប្រភេទ​ស្រូវ (​អូ​អឹ​ម ៥៤៥១) មាន​ភាពឆ្អែត និង​ចាល់​នៅ​ក្នុង​ទីផ្សារ​ប្រទេស​វៀតណាម​។

ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​សង្កត់ធ្ងន់​ថា សម្រាប់​រោង​ម៉ាស៊ីនកិនស្រូវ​របស់​កម្ពុជា បាន​ប្រឹងប្រែង​អស់​លទ្ធភាព និង​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ស្រូប​យក​ទាំង​ផល​ស្រូវ និង​អង្ករ​របស់​ប្រជា​កសិករ​ក្នុងស្រុក​ដែល​ទស្សនកិច្ច​នេះ បាន​គូសបញ្ជាក់​ដល់​ប្រជា​កសិករ​យ៉ាង​ច្បាស់​ថា ទំហំ​ស្តុក​នៃ​រោង​ម៉ាស៊ីន​មាន​ស្តុក​ច្រើន​លើសលប់ និង​មិន​អាច​ទទួលយក​បន្ថែម​ទៀត​បាន ។

ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​លើក​ឡើង​ពីសារ​សំខាន់ និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​នៃ​ការ​ប្រើប្រាស់​ពូជស្រូវ​ខ្មែរ​រួម​មាន ពូជស្រូវ​សែន​ក្រអូប និង​ផ្ការំដួល ដែល​បាន​រក្សា​នូវ​តម្លៃ​ទីផ្សារ​បាន​យ៉ាង​ល្អ មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់ និង​មានការ​អន្តរាគមន៍​ពី​ក្រសួងកសិកម្ម​ផ្ទាល់ ជា​ជាង​ការ​ដាំ​ពូជស្រូវ ដែល​នាំ​ចូល​ពី​បរទេស​តាម​រយៈ​ការ​ចងក្រង​ជា​សហគមន៍​កសិកម្ម​ទំនើប​មាន​ផែនការ​ផលិតកម្ម​ច្បាស់លាស់ ទទួល​បាន​កម្ចី​ការ​ប្រាក់​ទាប មានការ​គាំទ្រ​ពី​ក្រសួងកសិកម្ម និង​មាន​ហានិភ័យ ទាប​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​។

ឯកឧត្តម​រដ្ឋមន្ដ្រី បាន​លើកទឹកចិត្ត​ឱ្យ​ប្រជា​កសិករ​មានការ​ចូលរួម និង​ពិចារណា​រួម​គ្នា​ក្នុង​ការ​ឆ្លើយ​តប​ឱ្យ​ចំ​គោលដៅ និង​ត្រឹមត្រូវ​គ្រប់​ជ្រុងជ្រោយ​ទៅ​លើ​អ្នក​ឆ្លៀតឱកាស​កេង​ចំណេញ ដើម្បី​ប្រជាប្រិយ និង​អ្នក​កេង​ចំណេញ​ប្រយោជន៍​នយោបាយ​តាម​បណ្តេញ​សង្គម ដោយ​បាន​យក​ផល​លំបាក​របស់​ប្រជា​កសិករ និង​វិស័យ​កសិកម្ម​ជា​ចំណាប់ខ្មាំង ដើម្បី​ផល​ចំណេញ​សេដ្ឋកិច្ច និង​នយោបាយ ។

ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា មួយ​រយៈពេល​នេះ មានការ​និយាយ​ពី​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ ហើយ​អ្នក​ដែល​និយាយ​ពី​ស្រូវ​ធ្លាក់​ថ្លៃ​នោះ មិន​ដែល​និយាយ​ពី​ប្រភេទ​ស្រូវ​ណា​ធ្លាក់​ថ្លៃ​នោះ​ទេ ។ ឯកឧត្តម​បន្ត​ថា អ្នក​ធ្វើ​ស្រូវ​ត្រូវ​តែ​ធ្វើការ​ចែក​គ្នា​ឲ្យ​ដាច់​ពី​ប្រភេទ​ស្រូវ ក្នុង​នោះ មាន​ប្រភេទ​ស្រូវ​ក្រអូប ស្រូវ​អង្ក​រស ស្រូវ​អ៊ី​អ៊ែ​រ ដែល​ធ្វើ​សម្រាប់​លក់ ។ ស្រូវ​សម្រាប់​ធ្វើ​លក់​នេះ​មួយ​រយៈ​នេះ បាន​នាំ​ចូល​ទៅ​កាន់​ប្រទេស​វៀតណាម​ច្រើន ដូច្នេះ ការ​លក់​ស្រូវ​វា​អាស្រ័យ លើ​ទីផ្សារ​ប្រទេស​វៀតណាម ។ តែ​វា​អាស្រ័យ​លើ​ស្រូវ​យើង​ធ្វើ​សម្រាប់​រោង​ម៉ា​ស៊ី​នៅ​ក្នុងស្រុក​ខ្មែរ គឺ​អាច​រក្សា​ទីផ្សា​បាន ប៉ុន្តែ​រឿង​មាន​មនុស្ស​ចំនួន​តិច​បានដឹង​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​បន្ត​ថា មួយ​រយៈពេល​មកនេះ ដោយសារ​តែ​មានការ​ស្រែ​កថា ស្រូវ​ធ្លាក់​ថ្លៃ ធ្វើ​ឲ្យ​អ្នក​ទាំងអស់​គ្នា​គិត​ថា ស្រូវ​ទាំងអស់​ធ្លាប់​ថ្លៃ ប៉ុន្តែ​អ្នក​ធ្វើ​ស្រូវ​វស្សា​មិន​បាន​ជួប​បញ្ហា​ធ្លាក់​ថ្លៃ​នោះ​ទេ តែ​ស្រូវប្រាំង​ជួប​បញ្ហា​ដោយសារ​តែ​នាំ​គ្នា​សម្រុក​ធ្វើ​ដើម្បី​ចង់​ចំណេញ​ច្រើន ។

ឯកឧត្តម​បញ្ជាក់​ថា «​ឆ្នាំ​នេះ តាម​ស្ថិតិ​ស្រូវ​មាន​ធ្វើ​លើ​ផ្ទៃដី​ជាង​៧០​ម៉ឺន​ហិ​កតា អី​ញ្ចឹ​ង​បើ​គិត​ជា​ទិន្នផល​ទំ​រាំ​ប្រមូល​អស់​បាន​ជិត​៥​លាន​តោន ដែល​ស្រូវ​នោះ​ភាគច្រើន​ជា​ប្រភេទ​ស្រូវ​OM ។ អី​ញ្ចឹ​ង​ពេល​នេះ​យើង​បាន​កំពុង​តែ​មើល ហើយ​មិន​តែ​អន្តរាគមន៍​ហើយ ដើម្បី​ខាត​ទាំងអស់​គ្នា​នោះ​ដែរ ។
បើសិន​យើង​បង្ខំ​ខាង​រោង​ម៉ាស៊ីន​ឲ្យ​ទិញ​យើង​ឃើញ​ថា រោង​ម៉ាស៊ីន​គាត់​ពេញ​អស់ហើយ​។ សុទ្ធតែ​អង្ករ​ខ្មែរ ស្រូវ​ក៏​ពេញ អង្ករ​លក់ មិន​ទាន់​អស់​»​។

ឯកឧត្តម​បាន​បន្ត​ថា ក្រសួង​បាន​កំពុង​តែ​គិត​ក្នុង​ការ​ជួយ​អង្ករ​ខ្មែរ​ដែល​ភាគច្រើន​មិន​មាន​បញ្ហា​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​មាន​បញ្ហា​នោះ​គឺ​ស្រូវ​ប្រភេទ​OM ដែល​ភាគច្រើន​ស្រូវ​ប្រភេទ នេះ​ភាគ ច្រើន​នាំ​ទៅ​កាន់​ទីផ្សា​ប្រទេស​វៀតណាម​។ ឯកឧត្តម​គូសបញ្ជាក់​ថា​៖ «​កាលពី​មាន​គ្រោះ​រាំង​ស្ងួត​គេ​ត្រូវការ​ច្រើន ហើយ​ឲ្យ​តម្លៃ​ខ្ពស់​ជា​ការ​ល្អ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​យើង​ភាគី​ច្រើន ទោះបីជា​មាន​មន្ត្រី​កសិកម្ម​ធ្វើការ​ណែនាំ​ឲ្យ​ធ្វើ​ស្រូវ​សែន​ក្រអូប បែរជា​គាត់​ចង់​ធ្វើ​ប្រភេទ​ស្រូវ​OM ។ យើង​ក៏​គោរព​ពួក​គាត់ ដូច​ជា​នៅ​ពេល​មាន​បញ្ហា​ដូច​ជា​ខ្វះ​ទឹក ក៏​យើង​ជួយ​គាត់​ដែរ ប៉ុន្តែ​ការ​ធ្លាប់​ថ្លៃ​ប្រភេទ​ស្រូវ​OM ប្រហែលជា​ធ្លាក់​រហូត​ដល់​ចប់​ការ​ប្រមូល​ផល​»​។

យ៉ាងណា​ក្តី ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​អះអាង​ថា រដ្ឋាភិបាល​បាន​ត្រៀម​ជួយ​ដល់​កសិករ​ក្នុង​លក្ខខណ្ឌ​ចាំបាច់​មួយ​ចំនួន​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​ដូច​ជា​ស្រូវ​ខ្មែរ (​ស្រូវ​ក្រអូប​) ដែល​មាន​ទីផ្សារ​នោះ​ទេ​។ យើង​ជួយ​គាត់​ក្នុង​រយៈពេល​វែង ដែល​ចង់​សួរ​ដល់​ប្រជាពលរដ្ឋ​ចង់​ធ្វើ​ជា​សហ​គមន៍​ដែល​ឬទេ ។ ដោយ​បងប្អូន​ដែល​ធ្លាប់​ធ្វើ​ស្រូវ​OM ឲ្យ​មក​ធ្វើ​ស្រូវ​សែន ក្រអូប ជា​លក្ខណៈ​សហគមន៍​បែប​ទំនើប​វិញ​។

ជាមួយ​គ្នា​នោះ​ដែរ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​លើក​ឡើង​ថា​តាម​ការ​វិភាគ​គិត​ប្រជាពលរដ្ឋ​ណា​ដែល​ធ្វើ​ស្រូវ OM ហើយ​ជួល​ដី​គេ​ធ្វើ​នោះ​ដឹង​តែ​ខាត​ហើយ តែបើ​អ្នក​ដែល​មាន​ដី​ផ្ទាល់ខ្លួន ហើ យ​មាន​ប្រភព​ទឹក​ល្អ​អាច​ទប់ទល់​បាន​។ ប៉ុន្តែ​បើសិន​ប្រជាពលរដ្ឋ​ចូល​ក្នុង​សហគមន៍​ទំនើ ប​នោះ គាត់​មិន​ចាំបាច់​ប្រើប្រាស់​ឬ​ធ្វើ​នៅ​ក្នុង​រដូវ​ថ្មី​នោះ​ទេ​។

ឯកឧត្តម​ក៏​បាន​ពន្យល់​ថាបើ​សិន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​នៅ​ក្នុង​សហគមន៍​កសិកម្ម​ទំនើប គឺជា​ការ​ធ្វើ​ដោយ​មិន​ចាំបាច់​ធ្វើ​តែឯង​នោះ​ទេ​។​គឺ​មាន​ន័យ​ថា​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ ធ្វើការ​ប្រមូលគ្នា​ឲ្យ​បាន​១​ពាន់​ហិ​កតា​នោះ​ក្រសួង​នឹង​បង្កើត​ថ្នាក់ដឹកនាំ​មួយ​ដោយ​ធ្វើការ គិតគូរ​ចំពោះ​ដី​១​ពាន់​ហិ​កតា​នោះ​តែ​ម្តង​។

តាម​ការ​អះអាង​របស់​រដ្ឋ​ន​មន្ត្រី​ក្រសួងកសិកម្ម​បាន​អះអាង​ថា​ស្រូវ​ប្រាំំ​ង​ធ្វើ​វិញ​គ្រោង​នឹង​ចំណា យ​៣​លាន​៣​សែ​នេ​រៀល​ក្នុង​មួយ​ហិ​កតា​។ ចំនួន​តម្លៃ​នេះ​បើ​គិត​មាន​ចំនួន ច្រើន​ណាស់​ក្នុង​ការ យក​មក​ធ្វើ​ស្រូវ​នេះ​។ ក្នុង​ករណី​ដែល​ប្រជា​ពល​ដ្ឋ​ចង​ជា​សហគមន៍ បុគ្គល​ម្នាក់​ៗ មិន​ចាំបាច់ ធ្វើ ការ ខ្ចី​លុយ​គេ​មក​នោះ​ទេ​ក្រសួង​នឹង​ធ្វើការ​រៀបចំ​គិតគូរ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា នៅ​ពេល​ប្រជាពលរដ្ឋ​គិតគូ​ធ្វើការ​នៅ​ក្នុង​សហគមន៍​ទាំង​រដ្ឋ​ភា​ភិ​បាល និង​ក្រសួងកសិកម្ម​នឹង​ផ្តល់​ដើម​ឲ្យ ដោយ​មិន​ចាំបាច់​ក្នុង​ការ​គិតគូរ​លុយកាក់ នៅ​ក្នុង​សហគមន៍​នេះ​យក​មក​ធ្វើ​ដើម ស្ថិត​នៅ​តម្លៃ​អត្រា​ការ​ប្រាក់​ទាប ហើយ​នៅ​ពេល​ប្រមូល​ផល​លក់​ស្រូវ​បាន​ចាំ​សង​វិញ ឬ​ធ្វើការ​កាត់កង​ក៏​បាន​។

បើ​តាម​រដ្ឋមន្ត្រីក្រសួង​ក​សិ​ម្ម​បាន​អះអាង​ថា​ការ​ធ្វើ​ជា​សហគមន៍​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខាត​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ចំណេញ​តិច​ឬ​ច្រើន​អាស្រ័យ​លើ​ផល​ដែល​ទ​ទូល​បាន ប៉ុន្តែ​នៅ​ពេល​ធ្វើ តែ​វា​ចំណេញ​ច្រើន​ក៏​ថា​បាន ប៉ុន្តែ​បើ​គ្មាន​អ្នក​ធ្វើ​ក៏​ខាត​ច្រើន​ដែរ​។

ឯកឧត្តម​បាន​ឲ្យ​ដឹង​ទៀត​ថា​ឆ្នាំ​នេះ​បរិមាណ​ស្រូវ​កាលពី​ឆ្នាំទៅ​ឬ​ឆ្នាំទៅ​មួយ​បរិមាណ​ស្រួ​វ​មាន​ទំហំ​ប្រមាណ​១១ ឬ​ជិត​១២​លាន​តោន​មួយ​ឆ្នាំ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ មានការ​កើនឡើង​រហូត​ដល់​ជិត​១៤​លាន​តោន ដោយសារ​តែ​ប្រជាពលរដ្ឋ​សម្រុក​ធ្វើ​ច្រើន ហើយ​ភាគី​ច្រើន​ជា​ប្រភេទ​ស្រូវ​OM ។ ការ​ធ្វើ​ស្រូវ​ប្រភេទ​OM នេះ ក្រសួង​មិន​អាច​ជួយ​បាន​នោះ​ទេ នៅ​ពេល​ស្រូវ​នៅ​ក្នុងស្រុក​ហូប​មិន​អស់ហើយ​រហូត​កិន​លក់​ទៀត​ដោយ​ត្រូវការ​តែ​៦​លាន​តោន​ស្រូវ​នៅ​ទូ​ទាំង​ប្រទេស ខណៈ យើង​ធ្វើ​បាន​រហូត​ជិត​១៤​លាន​តោន​នៅ​ទូ​ទាំង​ប្រទេស​។

យ៉ាងណា​ក្តី រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​លើក​ឡើង​ថា ការ​ចង់ក្រង​ជា​សហគមន៍​ធ្វើ​ស្រូវ​នេះ គឺ​ធ្វើ​យ៉ាងណា កុំ​ឲ្យ​នាំ​ធ្វើ​ស្រូវ​បាន​ច្រើន​តែ​តម្លៃ​ថោក ដោយ​សុខចិត្ត​ធ្វើ​បាន​ល្មម​ហើយ​ចំណេញ​បាន​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ