ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ ម៉ូតូបុកម៉ូតូ ម៉ូតូបុករថយន្ត និងរថយន្តបុកជាមួយរថយន្ត បន្តកន្ទុយគ្នា០៣គ្រឿង និង០៣កន្លែងផ្សេងគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន០៤នាក់ មូលហេតុបើកបរល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ និងបើកបរក្នុងឥទ្ធពលពលគ្រឿងស្រវឹង ។
ករណីទី១ ៖ កើតឡើងនៅវេលាម៉ោង១០និង៥នាទីយប់ថ្ងៃទី១២ មករា ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងកើតស្ថានីឆៀករថយន្ត ស្ថិតនៅភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ រវាងម៉ូតូ និងរថយន្តតូយ៉ូតាព្រូស បណ្តាលឲ្យអ្នកបើកបរម៉ូតូស្មាស់ ពាក់ស្លាកលេខភ្នំពេញ 1BR-8948 រងបួសបែកក្បាល រយះកំភួនជើងខាងឆ្វេង និងជង្គង់ធ្ងន់ធ្ងរ សន្លប់នៅនឹងកន្លែងកើតហេតុ ។ ក្រោយមកសមត្ថកិច្ច បានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យខេត្ត ដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ (គ្រូពេទ្យថា សង្ឃឹមតិច) ។ សមត្ថកិច្ចធ្វើការសន្និដ្ឋានថា អ្នកបើកបរម៉ូតូបើកបរក្នុងស្ថានភាពស្រវឹង ។
ករណីទី២ ៖ កើតឡើងនៅវេលាម៉ង១០និង០៦នាទីយប់ថ្ងៃទី១២ មករា ២០២៥ នៅចំណុចក្បែវត្តបលង្គ័ជា ស្ថិតនៅភូមិព្រៃទទឹង ឃុំចន្ត្រី ស្រុកស្វាយជ្រំ រវាងម៉ូតូ និងម៉ូតូបណ្តាល រងរបួសធ្ងន់ស្រាល០២នាក់ (ម្នាក់បាក់ជើងម្ខាង) ត្រូវសមត្ថកិច្ចបញ្ជូនមកមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ សមត្ថកិច្ចសន្និដ្ឋានថា បើកបរខ្វះការប្រុងប្រយត្ន័ ។
ករណីទី៣ ៖ កើតឡើងនៅវេលាម៉ង១១និង១៥នាទីយប់ថ្ងៃទី១២ មករា ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចផ្លូវបំបែកជាបួនភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង រវាងរថយន្ត និងរថយន្ត បុកបន្តកន្ទុយគ្នា ចំនួន០៣គ្រឿង (រថយន្តអាលផាត បុកជាមួយរថយន្តដឹកហ្គាស់ ពាក់ស្លាកលេខភ្នំពេញ 4A-3958 បន្តបុកជាមួយស្តារិច ១គ្រឿងទៀត) បណ្តាលឲ្យអ្នកបើកបររថយន្តអាលផាត រងរបួសស្រាល ចំណែករថយន្តអាលផាតខូចខាតកាង និងកាប៊ីនមុខធ្ងន់ធ្ងរ រីឯរថយន្តស្តារិចខូចខាតមធ្យម រថយន្តដឹកហ្គាស់ ខូចខាតស្រាល ។ ក្រោយមកសមត្ថកិច្ចនគបាលចរាចរណ៍ជើងគោកស្នងការដ្ឋាននគបាលខេត្ត បានធ្វើការវាស់វែង រួចបញ្ជូនមករក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ខេត្ត ដើម្បីដោះស្រាយតាមនីតិវិធី ។ មូលហេតុបើកបរល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ៕
ចែករំលែកព័តមាននេះ