ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្រភព​សម្ងាត់​អះ​អាង​ថា​ទាហាន​កូរ៉េ​ខាង​ជើង​ស្លា.ប់​៣០០​នាក់នៅ​ខឺស

1 ថ្ងៃ មុន

ទី​ក្រុង​សេអ៊ូល៖ អ្នក​តំណាង​រាស្ត្រ​កូរ៉េ​ខាង​ត្បូង​ដែល​ទទួល​បន្ទុក​ខាង​គណៈ​កម្ម​ការ​ការ​ពារ​ជាតិ​ថ្លែង​ថា​ទាហាន​កូរ៉េ​ខាង​ជើង​ស្លាប់​យ៉ាង​តិច​៣​រយ​នាក់​ និង​របួស​២៧០០​នាក់​នៅ​ក្នុង​សមរ​ភូមិ​ខឺស​។​ ការ​ថ្លែង​ដូច្នេះ​ដោយ​យោង​ទៅ​លើ​​ព័ត៌​មាន​ដែល​ផ្ដល់​ដោយ​ទី​ភ្នាក់​ងារស៊ើប​ការណ៍​​សម្ងាត់​ជាតិ​។ យោង​តាម​ទី​ក្រុង​សេអ៊ូល លោក​គីម​ជុង​អ៊ុន​បាន​បញ្ជូន​ទាហាន​ជាង​១​ម៉ឺន​នាក់​ទៅ​ជួយ​ច្បាំង​រុស្ស៊ី​។ ជា​ការ​តប​ស្នង​ត្រឡប់​មក​វិញ រុស្ស៊ី​ផ្ដល់​ជូន​បច្ចេក​វិទ្យា​ផលិត​អាវុធ និង​ផ្កាយ​រណប​ទៅ​ទី​ក្រុង​ព្យុង​យ៉ាង​។​​ លោក​លី​សឹង​ខ្វឺន…

ទី​ក្រុង​សេអ៊ូល៖ អ្នក​តំណាង​រាស្ត្រ​កូរ៉េ​ខាង​ត្បូង​ដែល​ទទួល​បន្ទុក​ខាង​គណៈ​កម្ម​ការ​ការ​ពារ​ជាតិ​ថ្លែង​ថា​ទាហាន​កូរ៉េ​ខាង​ជើង​ស្លាប់​យ៉ាង​តិច​៣​រយ​នាក់​ និង​របួស​២៧០០​នាក់​នៅ​ក្នុង​សមរ​ភូមិ​ខឺស​។​ ការ​ថ្លែង​ដូច្នេះ​ដោយ​យោង​ទៅ​លើ​​ព័ត៌​មាន​ដែល​ផ្ដល់​ដោយ​ទី​ភ្នាក់​ងារស៊ើប​ការណ៍​​សម្ងាត់​ជាតិ​។ យោង​តាម​ទី​ក្រុង​សេអ៊ូល លោក​គីម​ជុង​អ៊ុន​បាន​បញ្ជូន​ទាហាន​ជាង​១​ម៉ឺន​នាក់​ទៅ​ជួយ​ច្បាំង​រុស្ស៊ី​។ ជា​ការ​តប​ស្នង​ត្រឡប់​មក​វិញ រុស្ស៊ី​ផ្ដល់​ជូន​បច្ចេក​វិទ្យា​ផលិត​អាវុធ និង​ផ្កាយ​រណប​ទៅ​ទី​ក្រុង​ព្យុង​យ៉ាង​។​​

លោក​លី​សឹង​ខ្វឺន (Lee Seong-kweun) ​ជា​អ្នក​តំណាង​រាស្ត្រ​ម្នាក់​ថ្លែង​ថា​កូរ៉េ​ខាង​ជើង​បាត់​បង់​កម្លាំង​ប្រយុទ្ធ​លើស​ពី​៣​ពាន់​នាក់​ហើយ​គិត​ទាំង​ស្លាប់​ និង​របួស​។ ទាហាន​ដែល​បញ្ជូន​ទៅ​ច្បាំង​នៅ​តំបន់​ខឺស​នោះ​ជា​សមាជិក​កង​កម្លាំង​ពិសេស​ស្តំ​ខប (Storm Corps)។ ពួក​គេ​ទទួល​បញ្ជា​ថា​មិន​ត្រូវ​ឱ្យ​អ៊ុយ​ក្រែន​ចាប់​បាន​ទាំង​រស់​ដើម្បី​ធ្វើ​ជា​ឈ្លើយ​សឹក​ទេ​។ ដូច្នេះ បើ​ត្រូវ​បាក់​ទ័ព​ ឬ​ត្រូវ​អ៊ុយ​ក្រែន​ហ៊ុម​ព័ទ្ធ​ជាប់​ ពួក​គេ​ត្រូវ​តែ​ធ្វើ​អត្ត​ឃាត ឬ​ចុច​គន្លឹះ​​គ្រាប់​បែក​សម្លាប់​ខ្លួន​ឯង​មុន​ពេល​គេ​ចាប់​បាន​​។​

លោក​លី​សឹង​ខ្វឺន​ថ្លែង​ថា​តាម​រយៈ​សៀវ​ភៅ​កំណត់​ហេតុ​ដែល​អ៊ុយ​ក្រែន​រក​ឃើញ​នៅ​លើ​សាក​សព​ទាហាន​កូរ៉េ​ខាង​ជើង​ គេ​ឃើញ​ថា​មាន​បទ​បញ្ជា​មួយ​ដែល​បង្ខំ​ឱ្យ​ពួក​គេ​ត្រូវ​តែ​ធ្វើ​អត្ត​ឃាត​ជា​ជាង​ឱ្យ​គេ​ចាប់​បាន​ទាំង​រស់​។​ លោក​និយាយ​បន្ថែម​ទៀត​ថា​ទាហាន​ខ្លះ​ទទួ​លបាន​ការ​សន្យា​លើក​លែង​ទោស​កំហុស​ដែល​ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​ ឬ​ចូល​ជា​សមាជិក​បក្ស​ពល​កូរ៉េ​បើ​ពួក​គេ​​ខិត​ខំ​ច្បាំង​នៅ​លើ​សមរ​ភូមិ​។

មាន​ករណី​ទាហាន​កូរ៉េ​ខាង​ជើង​ម្នាក់​មើល​ក្រឡា​ដឹង​ថា​ខ្លួន​មុខ​តែ​ត្រូវ​អ៊ុយ​ក្រែន​ចាប់​បាន​ហើយ​ ទាហាន​រូប​នោះ​ក៏​ស្រែក​ខ្លាំង​​ៗ​នូវ​​ពាក្យ​​មួយ​ឃ្លា​ថា​ «ជយោ! ​លោក​ឧត្ដម​សេនីយ៍​គីម​ជុង​អ៊ុន​!»។ ​និយាយ​រួច​ គាត់​ក៏​​ទាញ​គ្រាប់​បែក​ប្រុង​ចុច​បំផ្ទុះ​ខ្លួន​ឯង​។ ប៉ុន្តែ​មិន​ទាន់​​បាន​ចុច​គន្លឹះ​ផង​ គាត់​ត្រូវ​ទាហាន​អ៊ុយ​ក្រែន​បាញ់​សម្លាប់​មុន​។ នេះ​បើ​យោង​តាមអ្នក​​តំណាង​រាស្ត្រ​លី​សឹង​ខ្វឺន​។

ទី​ភ្នាក់​ងារ​សម្ងាត់​របស់​កូរ៉េ​ខាង​ត្បូង​បង្ហាញ​​អាថ៌​កំបាំង​ថា​​តាម​ពិត​ទៅ​ ទាហាន​កូរ៉េ​ខាង​ជើង​​មិន​ចេះ​ធ្វើ​សង្គ្រាម​សម័យ​ទំនើប​ទេ​។ ពួក​គេ​ត្រូវ​រុស្ស៊ី​បញ្ជូន​ទៅ​ស្លាប់​គរ​ជើង​គ្នា​នៅ​លើ​សមរ​ភូមិ​។ គួរ​កត់​សម្គាល់​ថា​ទោះ​បី​ទាហាន​ទាំង​នោះ​ទទួល​​បញ្ជា​ថា​មិន​ឱ្យ​គេ​ចាប់​ខ្លួន​បាន​ទាំង​រស់​ ប៉ុន្តែ​ថ្មី​ៗ​នេះ​ លោក​​ហ្សេឡិន​ស្គី​អះ​អាង​ថា​អ៊ុយ​ក្រែន​ចាប់​បាន​ទាហាន​កូរ៉េ​​ខាង​ជើង​២​នាក់​។

លោក​សន្យា​ថា​នឹង​ដោះ​លែង​ឈ្លើយ​សឹក​ទាំង​នេះ​វិញ  ហើយ​នឹង​ប្រគល់​ជូន​ទៅ​លោក​គីម​ជុង​អ៊ុន​បើ​លោក​ (គីម) អាច​និយាយ​បញ្ចុះ​បញ្ចូល​ឱ្យ​លោ​កពូទីន​យល់​ព្រម​ដូរ​គ្នា​ជា​មួយ​ទាហាន​អ៊ុយ​ក្រែន​ដែល​ត្រូវ​រុស្ស៊ី​ចាប់​ធ្វើ​ជា​ឈ្លើយ​សឹក​​។ ​លោក​ហ្សេឡិន​ស្គី​និយាយ​ទាំង​មោទ​កភាព​ថា​យូរ​ឬ​ឆាប់​ អ៊ុយ​ក្រែន​គង់​តែ​ចាប់​បាន​ទាហាន​កូរ៉េ​ខាង​ជើង​បន្ថែម​ទៀត​ជា​មិន​ខាន​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ