ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​៖ ម្ចាស់​ឡាន​ស៊ី​រ៉ែ​ន​ពាក់​ស្លាក​លេខ​ខ​.​ម ​អូស​ក្បួន​ឱ្យស្ត្រី​លក់​ឡេ​ទៅ​ស៊ី​ការ ត្រូវ​ទទួល​ទណ្ឌកម្ម​វិន័យ​កងទ័ព

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជាក់​ថា ក្រោយ​ពី​ស្រាវជ្រាវ​អស់រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយមក បាន​កំណត់​មុខសញ្ញា​អ្នក​បើករថយន្ត​ស៊ី​រ៉ែ​ន​ពាក់​ផ្លា​ក​លេខ​ខ​.​ម​អូស​ក្បួន​ស្ត្រី​លក់​ឡេ​ទៅ​ស៊ី​ការ​គេ​នោះ​បាន​ហើយ ដោយ​ម្ចាស់​រថយន្ត​ត្រូវ​មក​ហៅ​មក​អប់រំ និង​ទទួល​ទណ្ឌកម្ម​វិន័យ​កងទ័ព ។ លោក​ឧត្តមសេនីយ៍ត្រី អេ​ង…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជាក់​ថា ក្រោយ​ពី​ស្រាវជ្រាវ​អស់រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយមក បាន​កំណត់​មុខសញ្ញា​អ្នក​បើករថយន្ត​ស៊ី​រ៉ែ​ន​ពាក់​ផ្លា​ក​លេខ​ខ​.​ម​អូស​ក្បួន​ស្ត្រី​លក់​ឡេ​ទៅ​ស៊ី​ការ​គេ​នោះ​បាន​ហើយ ដោយ​ម្ចាស់​រថយន្ត​ត្រូវ​មក​ហៅ​មក​អប់រំ និង​ទទួល​ទណ្ឌកម្ម​វិន័យ​កងទ័ព ។

លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃ​ទី​១៣ មក​រា ឆ្នាំ​២០២៥ ថា បាន​រក​អ្នក​បើករថយន្ត​នាំ​ក្បួន​ស្ត្រី​លក់​ឡេ​នោះ​ឃើញ​ហើយ គឺ​រថយន្ត​ស៊ី​រ៉ែ​ន​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 02 2-1871 ។

លោក​បន្ត​ថា តាម​សេចក្តីរាយការណ៍​របស់​ឯកឧត្តម​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រឹង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោកនាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ចុះ​ទៅ​ដល់ទី​តាំង​លំនៅ​ឋាន​របស់​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​ស៊ី​រ៉ែ​ន​អូស​ក្បួន​នោះ ហើយ​បាន​កោះ​អញ្ជើញ​បុគ្គល​ពាក់ព័ន្ធ​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​បំភ្លឺ​។

ក្រោយ​ពី​បាន​ស្តាប់​ដំណើររឿង និង​អង្គហេតុ​រួច​មក កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ បាន​អប់រំ​បុគ្គល​ដែល​ពាក់ព័ន្ធ​ឱ្យ​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​ភ្លើង​សញ្ញា​ពិសេស សូរ​ស័ព្ទ​ពិសេស សិទ្ធិ​អាទិភាព​ធ្វើ​ចរាចរណ៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ធ្វើ​កិច្ចសន្យា កុំឱ្យ​ប្រព្រឹត្ត​ទ​ង្វើ​បែប​នោះ​ត​ទៀត ជា​ពិសេស ត្រូវ​ចូលរួម​គោរព​ច្បាប់​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​។

លោក​ឧត្តមសេនីយ៍​បញ្ជាក់​ថា «​ចំពោះ​ម្ចាស់​រថយន្ត​ស៊ី​រើ​ន​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​02 2-1871​បាន​ប្រគល់​ជូន​អង្គភាព​សាមី ដើម្បី​ចាត់វិធានការ​អនុវត្ត​ទណ្ឌកម្ម​វិន័យ​កងទ័ព​»​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៦ មក​រា កន្លង​មក មានការ​រិះគន់​និង​វែកញែក​ជា​ខ្លាំង​ទៅ​លើ​ករណី​នារី​ស្អាត​ជា​អ្នកលក់​អន​ឡាញ​បាន​ជិះ​រថយន្ត​ទំនើប ដោយ​មាន​រថយន្ត​ផ្សេង​បំពាក់​ផ្លា​ក​លេខ​ខេមរភូមិន្ទ និង​បើកភ្លើង​សា​រ៉ែ​ន​នាំ​ផ្លូវ​ទៅ​ស៊ី​ការ​គេ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ