ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្លា​.​ប់​ជាង​១៥០០​នាក់ ហើយ​មានការ​ខាតបង់​សេដ្ឋកិច្ច​ប្រមាណ​ជិត​៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។ តួលេខ​នេះ បង្ហាញ​ពី​ភាព​ចាំបាច់​ក្នុង​ការ​ប្រឹងប្រែង​ដុតដៃដុតជើង ដោយ​មិន​ដកថយ ដើម្បី​កាត់​បន្ត​ការ​ស្លា​.​ប់​តាម​ដងផ្លូវ និង​ការ​ខាតបង់​សេដ្ឋកិច្ច​ដ៏​គួរ​អោយ​កត់សម្គាល់ បើ​ទោះបីជា​គេ​សង្កេត​ឃើញ​ថា…

មនុស្ស​ស្លា​.​ប់​ជាង​១៥០០​នាក់ ហើយ​មានការ​ខាតបង់​សេដ្ឋកិច្ច​ប្រមាណ​ជិត​៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។ តួលេខ​នេះ បង្ហាញ​ពី​ភាព​ចាំបាច់​ក្នុង​ការ​ប្រឹងប្រែង​ដុតដៃដុតជើង ដោយ​មិន​ដកថយ ដើម្បី​កាត់​បន្ត​ការ​ស្លា​.​ប់​តាម​ដងផ្លូវ និង​ការ​ខាតបង់​សេដ្ឋកិច្ច​ដ៏​គួរ​អោយ​កត់សម្គាល់ បើ​ទោះបីជា​គេ​សង្កេត​ឃើញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ក្នុង​ឆ្នាំ​២០២៤​ក៏​ដោយ ។

គ្រោះ​មហន្តរាយ​ដែល​បង្ក​ឡើង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា គឺ​ធ្លាក់​ចុះ​ទាំង​ព្រម ពោល គឺ​ទាំង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​អ្នក​ស្លា​.​ប់ និង​ចំនួន​អ្នក​របួស ប៉ុន្តែ​នោះ​សូមកុំ​ជោរ​ហើយ​មោទនៈភាព​ជ្រុល​រហូត​ភ្លេច​បន្ត​ពង្រឹង និង​យកចិត្តទុកដាក់​កិច្ចការ​នេះ​បន្ត​ទៀត ។

ទោះបីជា​ស្ថិតិ​ដែល​កត់ត្រា​ដោយ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​បង្ហាញ​ពី​ករណី​ថយ​ចុះ​ក៏​ដោយ ប៉ុន្តែ​តួរ​លេខ​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​ជន​រង​គ្រោះ គឺ​នៅ​តែ​ខ្ពស់​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​ដូច​ជា ប្រជា​ពរល​ដ្ឋ​គួរតែ​បន្ត​ពង្រឹង​សុវត្ថិភាព​នៅ​លើ​ទ្រូងផ្លូវ​បន្ថែម​ទៀត ។

ពេញ​មួយ​ឆ្នាំ​២០២៤ ដែល​ទើប​បញ្ចប់​កន្លង​ទៅ​នេះ កម្ពុជា​បាន​កត់ត្រា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២.៨៤៤​ករណី ធ្លាក់​ចុះ​១៤ ភាគរយ​ធៀប​នឹង​ចំនួន​ករណី​ដែល​កើត​នៅ​ក្នុង​ឆ្នាំ​២០២៣ ដែល​មាន​សរុប​៣.៣១៧​ករណី ។

ស្ថិត​ដដែល​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​នា​ឆ្នាំ​២០២៤ ទាំងនេះ​បាន​បណ្តាល​ឲ្យ​មាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​សរុប​ត្រឹម​១.៥០៩ នាក់ ពោល គឺ​ធ្លាក់​ចុះ​៥ ភាគរយ បើ​ធៀប​នឹង​ចំនួន​ជន​រង​គ្រោះ​ដល់​ជីវិត​សរុប​ចំនួន​១.៥៩០ នាក់ កាលពី​ឆ្នាំ​២០២៣ ។
ក្រៅពី​នេះ​វិញ ករណី​គ្រោះថ្នាក់​ទាំងនេះ​បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​សរុប​៣.៧២០ នាក់ រង​របួស ពោល គឺ​ធ្លាក់​ចុះ​ប្រមាណ​ជា​១៧,៦​ភាគរយ​ធៀប​នឹង ៤.៥១៥ នាក់​ដែល​រង​របួស​កាលពី​ឆ្នាំ​មុន ។

ឃើញ​តួរ​លេខ​នេះ ស្ថាប័ន​ដែល​ធ្វើ​កិច្ចការ​នេះ​ក៏​ចុះ ប៉ុន្តែ​កុំ​សប្បាយ​ហើយ​មាន​មោទនភាព​រហូត​ដល់​ទម្លាក់​ដៃ​ចេញពី​ការ​ទទួលខុសត្រូវ ។ គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​ឃា​.​តករ​អត់​ស្រមោល​ដែល​អាច​ឆ​.​ក់​យកអាយុ​ជីវិត និង​បំផ្លាញ​អនាគត​របស់​មនុស្ស​ក៏​ដូច​ជា បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​បុគ្គល​គ្រប់​វិនាទី​ទាំងអស់ ។

មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​នៅ​តែ​ដដែល គឺ​រួម​មាន​ល្មើស​ល្បឿន មិន​គោរព​ច្បាប់​ចរាចរណ៍ មិន​គោរព​សិទ្ធិ​នៅ​ក្នុង​ការ​បើកបរ បត់​មិន​ប្រយ័ត្ន បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង និង​ងងុយគេង​ជាដើម ។

ផ្អែក​តាម​ហេតុផល​នេះ សូមកុំ​បំបែរ​អារម្មណ៍​ចេញពី​ការ​ប្រុង​ប្រយ័ត្ន និង​ដកខ្លួន​ចេញពី​ការងារ​ពាក់ព័ន្ធ​និង​សុវត្ថិភាព​ចរាចរណ៍​នេះ​។ ដង​វិ​ថី​នានា​នៅ​កម្ពុជា​នៅ​តែ​គ្មាន​សុវត្ថិភាព ហើយ​ជាក់ស្តែង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ដើមឆ្នាំ​២០២៥​នេះ ក៏​នៅ​តែ​មាន ដោយ​រួម​ទាំង​បាន​ឆក់​ជីវិត​តារាចម្រៀង​ល្បី​មួយ​រូប​ផង​ដែរ​។

មក​ដល់​ពេល​នេះ​អង្គការ​សុខភាព​ពិភពលោក​បាន​ចាត់​ចំណាត់ថ្នាក់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ជាប់​ជា​ប្រចាំ​ថា ជា​មូលហេតុ​នាំមុខ​គេ​នៃ​ការ​ស្លា​.​ប់​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។ កម្ពុជា​ក៏​មិន​មាន​ករណី​លើកលែង​ដែរ ។ គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​មូលហេតុ​ចម្បង​មួយ​នៃ​ការ​បាត់​បង់ជីវិត និង​បាត់បង់​សមត្ថភាព​ពលកម្ម​ដែល​នាំ​ឲ្យ​សង្គម​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ។

ក្រៅពី​វា​បង្ករ​គ្រោះថ្នាក់​ដល់​ជីវិត និង​របួស​បងប្អូន​ប្រជាពលរដ្ឋ​ហើយ​នោះ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ខាតបង់​ប្រាក់​ប្រមាណ​៤៦៦​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែរ ដូច្នេះ​ទំហំ​នោះ គឺ​នៅ​តែ​ខ្ពស់ ហើយ​នៅ​ការ​ខូចខាត​តាម​គ្រួសារ ជា​យានយន្ត បាត់បង់​មនុស្ស​ដែល​ជា​ប្រភព​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​ដែល​មាន​តម្លៃ​ក៏​ច្រើន​គួរសម​ដែរ ។

ផ្អែក​តាម​ហេតុផល​នេះ សូម​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ពូន​ជ្រុំ​សកម្មភាព​នៅ​ក្នុង​ការ​ពង្រឹង ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ និង​រៀបចំ​កសាង ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឲ្យ​ទៅ​តាម​ស្តង់ដា​សុវត្ថិភាព​ដោយ​មាន​គំនូស មាន​ភ្លើង​បំភ្លឺ មាន​ភ្លើងស្តុប និង​មាន​បំពាក់​កា​មេ​រា​សុវត្ថិភាព​។​ល​។ក្រៅពី​នេះ យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ជា សាធារណៈ​អំពី​សុវត្ថិភាព​ចរាចរណ៍​ដូច​ជា​កម្មវិធី​អប់រំ​កុំអោយ​បើកបរ​ពេល​ប្រើប្រាស់​គ្រឿង​ស្រវឹង ការ​បើកបរ​កុំអោយ​លើស​ល្បឿន​កំណត់​ការ​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត​ដែល​មិន​មាន​មក​សុវត្ថិភាព ក៏​ត្រូវ​តែ​បន្ត​បង្កើន​នឹង​ពង្រឹង​បន្ថែម​ទៀត ។

សរុប​មក វិញ​អត្រា​នៃ​ការ​ធ្លាក់​ចុះ​ត្រឹមតែ​១​ឆ្នាំ​បែប​នេះ​មិនមែន​ជា​ជោគជ័យ​ដែល​យើង​អាច​សម្រេច​បាន​ទេ ពោល គឺ​វា​ទាមទារ​ឲ្យ​យើង​បន្ត​គូសបញ្ជាក់​ពី​ការ​បេ្ត​ជ្ញា​ចិត្ត​បន្ថែម​ទៀត នៅ​ក្នុង​ការ​ពង្រឹង​វិធានការ​កាន់តែ​ខ្លាំងក្លា និង​និរន្តរភាព​នៃ​ការ​អនុវត្ត​ច្បាប់ ដើម្បី​បំប្លែង​ការ​ធ្លាក់​ចុះ​បណ្តោះអាសន្ន​នេះ​ទៅ​ជា​និន្នាការ​នៃ​ការ​កែ​លម្អ​រយៈពេល​វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ