ប្រទេសកម្ពុជាបានកត់ត្រាការកើនឡើងយ៉ាងខ្លាំងទាំងចំនួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀ.នដែលត្រូវបានចាប់ខ្លួន និងចំនួនគ្រឿងញៀ.នដែលត្រូវបានរឹបអូស កាលពីឆ្នាំ២០២៤ ។ ដូចនេះ នៅក្នុងឆ្នាំ២០២៥ សមរភូមិប្រឆាំងគ្រឿងញៀ.ន គួរតែបន្តឲ្យកាន់តែក្តៅគគុក និងកាន់តែមានប្រសិទ្ធភាព។
របាយការណ៍ពីសមត្ថកិច្ចដែលសារព័ត៌មានបានចុះផ្សាយបានឲ្យដឹងថា អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀ.នចំនួនប្រមាណជា២៦.០០០ នាក់ ក្នុងឆ្នាំ២០២៤ កើនឡើង៣០,៥ភាគរយពីជិត២០.០០០នាក់ កាលពីឆ្នាំ២០២៣ នៅក្នុងនោះជនសង្ស័យជាជនបរទេសមានចំនួនសរុបជិត១ពាន់នាក់ដែលមាន២០សញ្ជាតិ ។
ក្រៅពីជនសង្ស័យកើនហើយនោះបរិមាណគ្រឿងញៀ.នខុសច្បាប់ដែលរឹបអូសបាននៅក្នុងឆ្នាំ២០២៤ ក៏មានបរិមាណច្រើនខ្លាំង ពោល គឺរហូតដល់ទៅ ១៤,៧តោន ខណៈកាលពី២០២៣ គឺមានត្រឹមតែជិត៣តោនប៉ុណ្ណោះ ។ ថ្នាំញៀ.នដែលរឹបអូសបានភាគច្រើនមានខេតាមីន មេតំហ្វេតាមីន គ្រីស្តាល់ មេតំហ្វេតាមីន ហេរ៉ូអ៊ីន អេស៊ីស្តាស៊ី និងកូកាអ៊ីន ។
ផ្អែកតាមអ្វីដែលយើងបានឃើញ ! តួលេខនៃការបង្ក្រាប និងរឹបអូសគ្រឿងញៀ.នដ៏គួរឱ្យចាប់អារម្មណ៍នេះ គូសបញ្ជាក់ពីការគំរា.មកំហែងអត់ឈប់ឈរនៃគ្រឿងញៀ.ននៅក្នុងប្រទេស និងឥទ្ធិពលរបស់វាដល់សង្គមកម្ពុជាទាំងមូល ។ ការជួញដូរគ្រឿងញៀ.ន គឺជាឧក្រិ.ដ្ឋកម្ម ដែលគេដឹងថា វាមានបណ្តាញដ៏ស្មុគស្មាញនៅក្នុងសង្គម ហើយបានកំពុងតែចាក់ឫសយ៉ាងជ្រៅ ដែលគប្បីត្រូវតែបន្តការប្រយុទ្ធប្រឆាំងឲ្យកាន់តែក្តៅគគុកបន្ថែមទៀត ។
អ្វីដែលបានឃើញកាលពីឆ្នាំ២០២៤ កន្លងទៅ គឺជាសក្ខីភាពនៃទំហំខុសច្បាប់នេះដែលបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ប៉ុន្តែវាក៏ធ្វើឲ្យអនាគតនៃពលរដ្ឋយើងមិនតិចនោះទេដែលអាចខូចអនាគតដោយសារតែវា ។
ឫសគល់នៃវិបត្តិគ្រឿងញៀ.នកំពុងតែត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងបញ្ហាជាប្រព័ន្ធនៅក្នុងសង្គមរាប់តាំងពីភាពក្រីក្រ កង្វះការអប់រំ ភាពអត់ការងារធ្វើ និងលទ្ធភាពទទួលបានការថែទាំសុខភាពមិនគ្រប់គ្រាន់ ។ ដូច្នេះយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀ.នដែលមានប្រសិទ្ធភាព គួរតែត្រូវតែដាក់ចេញឲ្យកាន់តែស្រួចស្រាវ ។
ក្រៅពីនេះកម្មវិធីបង្ការ និងស្តារនីតិសម្បទាក៏មានសារៈសំខាន់ណាស់ ខណៈដែលកំណែទម្រង់សង្គម និងសហគមន៍ត្រូវការការគាំទ្រ ដើម្បីទប់ទល់នឹងការទាក់ទាញនៃប្រាក់ចំណូលទាក់ទងនឹងគ្រឿងញៀ.ន ជាពិសេសនៅក្នុងតំបន់ដែលឱកាសសេដ្ឋកិច្ចស្របច្បាប់ទុនខ្សោយ ។
ជាងនេះទៅទៀត ការកើនឡើងនៃពពួកគ្រឿងញៀ.នសំយោគដែលងាយស្រួលផលិត និងចែកចាយក៏បង្ហាញពីបញ្ហាប្រឈមថ្មីសម្រាប់ការពង្រឹង និងការបង្ក្រាបហើយ រឿងដែលគួរយកចិត្តទុកដាក់មួយទៀតដែរនោះ គឺច្រកនៃការជួញដូរតាមទីផ្សារអនឡាញ ។
នៅពេលដែលបច្ចេកវិទ្យាកាន់តែរីកចម្រើនបណ្តាញក្រុមជនសង្គមងងឹតក៏កាន់តែសកម្ម ដូច្នេះអនឡាន ក៏ជាច្រកមួយដែលសមត្ថកិច្ចគួរតែប្រុងប្រយ័ត្ននិងលើកកម្ពស់ការយកចិត្តទុកដាក់នៅក្នុងការតាមដាន និងបង្ក្រាប ។
សរុបទៅការរឹបអូសគ្រឿងញៀ.នខុសច្បាប់ចំនួន១៤,៧ តោន និងការឃាត់ខ្លួនជនសង្ស័យប្រមាណជា២៦.០០០ នាក់ កាលពីឆ្នាំ២០២៤ គឺជាជោគជ័យមួយតែក៏ជាការព្រមានមួយ ដើម្បីឲ្យសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធបន្តលើកកម្ពស់ចំពោះកិច្ចការនេះបន្តទៀត ។
កិច្ចការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀ.ន គឺត្រូវតែបន្តឲ្យទៅដល់ឫសគល់ ។ ប្រជាជនកម្ពុជា និងប្រទេសកម្ពុជានៅតែត្រូវបំផ្លាញដោយគ្រឿងញៀ.ន ៕
ចែករំលែកព័តមាននេះ