ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្រវឹង​បើករថយន្ត​ផ្ដាច់​សង្ខារ​មួយ​គ្រួសារ ស្លា.ប់​៣​នាក់ របួសធ្ងន់​ម្នាក់ លើ​ផ្លូវ​៦០​ម៉ែត្រ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សោកនាដកម្ម​មួយ​គ្រួសារ លើ​ផ្លូវ​៦០​ម៉ែត្រ ដោយសារ​ជន​ប្រមឹក​ម្នាក់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ កំពុង​ដឹក​ប្រពន្ធ​កូន​ជិះ​ដើរ​លេង​បណ្ដាល​អោយ​ឪពុក​កូនប្រុស​ស្រី ចំនួន​០៣​នាក់​ស្លា​.​ប់ ។ ចំណែក​ម្ដាយ​រង​របួសធ្ងន់…

រាជធានី​ភ្នំពេញ ៖ សោកនាដកម្ម​មួយ​គ្រួសារ លើ​ផ្លូវ​៦០​ម៉ែត្រ ដោយសារ​ជន​ប្រមឹក​ម្នាក់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ កំពុង​ដឹក​ប្រពន្ធ​កូន​ជិះ​ដើរ​លេង​បណ្ដាល​អោយ​ឪពុក​កូនប្រុស​ស្រី ចំនួន​០៣​នាក់​ស្លា​.​ប់ ។ ចំណែក​ម្ដាយ​រង​របួសធ្ងន់ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍នេះកើតឡើងនៅ​ល្ងាចថ្ងៃ​ទី១០ ខែមក​រា ឆ្នាំ២០២៥ វេលា​ម៉ោង ១៧និង៣៥​នាទី ត្រង់​ចំណុចលើ​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ពី​ពលរដ្ឋ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា គេ​បានឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង ម៉ា​កតា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BS-1023 ក្នុង​ស្ថានភាព​ស្រវឹង បើកបរ​ក្នុង​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ បាន​រេ​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1II-2330 ដែល​ជិះ​បញ្ច្រាសទិស​គ្នា កំពុង​ដឹក​កូន​០២​នាក់ និង​ប្រពន្ធ​លើ​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ បណ្តាល​អោយ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រួសារ ប៉ើង​ជា​ច្រើន​ម៉ែត្រ ។ ចំណែក​រថយន្ត​ក្រឡាប់​ផ្ងារជើង​តែ​ម្តង ។ ភ្លាម​ៗ​អ្នក​ធើ្វ​ដំណើរ​ឆ្លងកាត់ បាន​ជួយ​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ មក​ជួយ​ដឹក​ជន​រង​គ្រោះ​តែ​ជា​អកុសល​ឪពុក​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ រីឯ​កូនប្រុស​ស្រី​០២​នាក់​ទៀត​បាន​បាត់បង់​អាយុជីវិត​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ខណៈ​ពេល​ម្ដាយ​រង​របួសធ្ងន់​កំពុង​សង្គ្រោះ​បន្ទាន់ ។

បើ​តាម​មន្ត្រី​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា អ្នកបើកបរ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ឃាត់​ប្រគល់​ជូន​សមត្ថកិច្ច នាំ​ទៅ​ប៉ុស្តិ៍ ហើយ​សមត្ថកិច្ច​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ចំពោះ​អ្នក​បើករថយន្ត​ជា​លទ្ធផល​មាន​កម្រិត​អាល់កុល ០,៤៦Mg/l ។

១/ អ្នកបើកបរ​មានឈ្មោះ សុខ សម្បត្តិ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​ព្រែក​ហូរ​ខាងកើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល (​រង​របួសស្រាល ឃាត់ខ្លួន​ប្រគល់​អោយទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​) ។

២/ ភាគី​ម៉ូតូ​ម៉ាក HONDA CLICK អ្នកបើកបរ​ពុំ​ស្គាល់​អត្តសញ្ញាណ ។ អ្នក​រួម​ដំណើរ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ ។

មន្ត្រី​នគរបាល បាន​បញ្ជាក់​ថា ចំពោះ​មូលហេតុ គឺ​បណ្ដាល​មក​ពី​ភាគី​រថយន្ត​បើកបរ​មិន​ប្រកាន់​ចំណែក​ផ្លូវ​របស់​ខ្លួន ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន រួម​មន្ត្រី​ជំនាញ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ វាស់វែង​យក​រថយន្ត និង​ម៉ូតូ រួម​នឹង​ជន​បង្ក បញ្ជូន​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដើម្បី​យក​មក​សាកសួរ​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ