ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ជួសជុល​អគារ​មីក្រូហិរញ្ញវត្ថុ​ម្នាក់​ជួប​គ្រោះ​ ត្រូវ​​ខ្សែភ្លើងឆក់​

3 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​ជាង​ជួសជុល​អគារ​មីក្រូហិរញ្ញវត្ថុ​ម្នាក់​ត្រូវ​ខ្សែភ្លើងឆក់​​នៅ​លើ​រ​ន្ទា បណ្តាល​ឲ្យ​សន្លប់​នៅ​លើ​អ​ន្ទា ខណៈ​ជន​រង​គ្រោះ​ឡើង​​ទៅជួសជុល​។​ ករណី​នេះ​បានបង្ក​ឲ្យ​ផ្អើល​មនុស្ស​ម្នា​តាម​ដងផ្លូវនៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៦​ធ្នូ​២០២៥​នៅ​ នៅចំណុចអគារមីក្រូហិរញ្ញវត្ថុមួយកន្លែង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ខា​មុខ​សាលា​បឋម​សិក្សា​សាមគ្គី​ស្ថិត​នៅ​ភូមិ​ព្រៃធំ​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បា​វិត​។​ បើ​តាម​ក្រុម​ជាង​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​ឡើង​លើ​អ​ន្ទា…

ខេត្តស្វាយរៀង ​៖ ​ជាង​ជួសជុល​អគារ​មីក្រូហិរញ្ញវត្ថុ​ម្នាក់​ត្រូវ​ខ្សែភ្លើងឆក់​​នៅ​លើ​រ​ន្ទា បណ្តាល​ឲ្យ​សន្លប់​នៅ​លើ​អ​ន្ទា ខណៈ​ជន​រង​គ្រោះ​ឡើង​​ទៅជួសជុល​។​

ករណី​នេះ​បានបង្ក​ឲ្យ​ផ្អើល​មនុស្ស​ម្នា​តាម​ដងផ្លូវនៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៦​ធ្នូ​២០២៥​នៅ​ នៅចំណុចអគារមីក្រូហិរញ្ញវត្ថុមួយកន្លែង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ខា​មុខ​សាលា​បឋម​សិក្សា​សាមគ្គី​ស្ថិត​នៅ​ភូមិ​ព្រៃធំ​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បា​វិត​។​

បើ​តាម​ក្រុម​ជាង​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​ឡើង​លើ​អ​ន្ទា ដើម្បី​ជួសជុល​អគារ​មីក្រូហិរញ្ញវត្ថុ​មួយកន្លែង​ ខណៈ​ឡើង​ទៅ​ជិត​បង្គោល​ភ្លើង ដែល​មាន​ខ្សែកាប​ស្រាត ស្រាប់តែ​ស្រូប​ឆក់​តែ​ម្តង​។​ខណៈនោះ​ក្រុម​ជាង​បាន​បិទ​បា​រ៉ែត​ភ្លើង​រួច​នាំ​គ្នា​លើក​ជន​រង​ចុះ​មក​ក្រោម​រួច​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជី​ភូ​ដើម្បី​សង្គ្រោះ​។​

ទាក់ទិន​ករណី​នេះ​ដែរ​លោកគ្រូ​ពេទ្យ​ជី​ភូ​បាន​ឲ្យ​ដឹង​ថា​ដោយ​ជន​រង​គ្រោះ​មាន​របួស​ធ្ងន់ធ្ងរ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ​បន្ត​នៅ​ម៉ោង​៣​និង​១០​នាទី​រសៀល​លទ្ធផល​មិន​ទាន់​ដឹង​ថា​​ស្ថិតក្នុងស្ថានភាពបែបណា​នោះ​​ទេ​។​

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា អគារ​ហិរញ្ញវត្ថុ​មួយ​នេះ​គឺ​សាងសង់​គៀក​ចំណី​ផ្លូវ លុៈ​ដល់​ខាង​អគ្គិសនី​ដាំ​បង្គោល​ភ្លើង​តាម​ព្រំ​ចំណី​ផ្លូវ​គឺ​នៅ​កៀក​ដំបូល​អគារ​ហើយ​ខាង​អគ្គី​នី​បំពាក់​ខ្សែកាប​ស្រាត នៅ​ពេល​ក្រុម​ជាង​ជួសជុល​អគារ​ដាក់​អ​ន្ទា មក​កាន់តែ​កៀក​ខ្សៃ​ភ្លើង​ទើប​បង្ក​គ្រោះថ្នាក់​បែប​នេះ​សូម​ប្រុង​ប្រ​យ​ត្ន័​មិន​គួរ​រ​ផ្អឹ​បរ​ន្ទា​មក​ជិត​ខ្សែភ្លើង​បែប​នេះ​ទេ បើ​លើក​ដែក​ក្បែ​ខ្សែភ្លើង​ត្រឹម​៣​បួន​ម៉ែត្រ​អាច​ស្រូប​ឆក់​បាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com