ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​​​សប្បុរ​សជន​​ប្រគល់​​​ដល់​ដៃ​​ឪពុក​​ពិការ ​និង​​​កូនៗ​​ដើរ​រើស​​អេត​ចាយ​

12 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ មិថុនា ​ភ្នាក់​ងារ​​កោះ​​សន្តិ​ភាព​​បាន​នាំ​​យក​អំណោយ​​រប​ស់​សប្បុរស​​ជន​ដែល​បាន​ផ្តល់​​តាម​រយៈ​កោះសន្តិ​ភាព​ទៅ​ប្រគល់​ជូន​ដល់ដៃ​ក្រុម​គ្រួសារ​​ក្មេង​មួយ​ក្រុម​ដែល​មាន​បង​ប្អូន​៥​​នាក់ រួម​​និង​ឪពុក​​ពិការ​​ដើម្បី​មាន​​លទ្ធ​​ភាព​​សំរាល​ការ​លំបាក​ដល់​ក្មេងៗ​​ជា​កូន​ដែល​រស់​អាស្រ័យ នឹង​គំនរ​​សំរាម​​បាន​ប្រាក់​បន្តិច​បន្តួច​

ខេត្ត​ព្រៃវែង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ មិថុនា ​ភ្នាក់​ងារ​​កោះ​​សន្តិ​ភាព​​បាន​នាំ​​យក​អំណោយ​​រប​ស់​សប្បុរស​​ជន​ដែល​បាន​ផ្តល់​​តាម​រយៈ​កោះសន្តិ​ភាព​ទៅ​ប្រគល់​ជូន​ដល់ដៃ​ក្រុម​គ្រួសារ​​ក្មេង​មួយ​ក្រុម​ដែល​មាន​បង​ប្អូន​៥​​នាក់ រួម​​និង​ឪពុក​​ពិការ​​ដើម្បី​មាន​​លទ្ធ​​ភាព​​សំរាល​ការ​លំបាក​ដល់​ក្មេងៗ​​ជា​កូន​ដែល​រស់​អាស្រ័យ នឹង​គំនរ​​សំរាម​​បាន​ប្រាក់​បន្តិច​បន្តួច​ចិញ្ចឹម​ជីវិត​យា៉ង​វេទនាបំផុត ។

សូម​បញ្ជាក់​ជូនថា ​ថវិកា​របស់​សប្បុរស​​​ជន​ដែល​ភ្នាក់ងារបាន​ពាំនាំ​​​ទៅ​ប្រគល់​​​នោះគឺ​បាន​ទទួល​ពី​លោក​គីម ឡេង ​ក្រុម​ហ៊ុន LK Cam Feed លក់​ចំណី​សត្វ​ចំនួន​៥០​ដុល្លារ និង​​ការិយា​ល័យ​អន្តរ​វិស័យ​សាលា​រាជ​ធានីភ្នំពេញ ១២​ម៉ឺន​រៀល ​ត្រូវ​បាន​ចាត់​ចែង​​ទិញ​មី​១​កេស អង្ករ​​១​បាវ ស្មើ​៥០​គីឡូ​ក្រាម​ ​នៅសល់​ប្រាក់​​៤០​ដុល្លារ ប្រគល់​ជូន​ទៅ​ឪពុ​ក​ក្មេង​រើស​អេត​ចាយ​​តាម​រយៈ​​លោក​យស ​ហ៊ាង មេ​ភូមិ​ស្ទឹង​ស្លូត ដែល​​លោក​បាន​អញ្ជើញ​​ចូល​រួម​ក្នុង​​ពិធី​ប្រគល់​ដោយ​​ផ្ទាល់ ។ ​

ទាំង​​កុមារ​រើស​អេត​ចាយ​ និង​ឪពុក​​ពិការ​​​បាន​ថ្លែង​​អំណរគុណ​​ដល់​សប្បុរស​ជន​​ថា សុំ​ឱ្យ​​លោក​អ្នក​ជា​សប្បុរស​ជន​ ជួប​តែ​​ពុទ្ធ​ពរទាំង​បួន​ប្រការ និង​ប្រសព្វ​តែ​សេច​ក្តី​សុខ​ចំរើន ក្នុង​ក្រុម​គ្រួសារជានិច្ច​​និរន្តរ៍ ។ លោក​​យស ហ៊ាង ​​បាន​បញ្ជាក់ថា ថ្វី​​បើ​ក្រុម​គ្រួសារ​​ក្មេង​ដើរ​រើស​អេត​ចាយ​នេះ​មិន​មែន​ជា​​សមា​ជិក​ភូមិ​រប​ស់​​លោក​ក៏​ដោយ ​កាល​ដែល​ម្តាយ​ក្មេងៗ​​ស្លាប់​គាត់​​ជា​មេ​ភូមិ​ រួម​ជា​មួយ​មេ​ឃុំ ​បាន​ជួយ​ចាត់​ចែង​ធ្វើ​បុណ្យ​តាមប្រពៃណី និង​បាន​ជួយ​ឧបត្ថម្ភ​​ថវិកា​ចំនួន​២០​ម៉ឺន​រៀល ផង​ដែរ ។

លោក​មេ​ភូមិ​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​សប្បុរស​ជន​​ និង​លោក​ឧកញ៉ា​ ថុង អ៊ុយ​ប៉ាង និង​ក្រុម​គ្រួសារ​​​របស់​លោក ព្រម​ទាំង​សហ​ការី​ដែលតែង​តែបាន​យក​ចិត្តទុកដាក់​​គិតគូរ​ជួយ​ដល់​​ជន​ក្រីក្រ ​ចាស់​ជរា និង​ក្មេងអនាថា ឬ​ក្មេង​​ដើរ​រើស​អេត​ចាយ​​​នេះ​ជា​ដើម សូមជួប​ប្រសព្វ​​តែ​សេច​ក្តី​សុខ សេច​ក្តី​​ចំរើន​ និង​ជោគ​ជ័យ​​​តរៀង​ទៅ៕