គ្រូបង្វឹកក្រុមមាន់គកបារាំង នឹងចុះចេញពីតំណែងក្រោយចប់ World Cup ឆ្នាំក្រោយ
ប្រទេសបារាំង ៖ លោក Didier Deschamps គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំង ដែលដឹកនាំឈ្នះពានរង្វាន់ World Cup ឆ្នាំ…
ប្រទេសបារាំង ៖ លោក Didier Deschamps គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំង ដែលដឹកនាំឈ្នះពានរង្វាន់ World Cup ឆ្នាំ…
ប្រទេសបារាំង ៖ លោក Didier Deschamps គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំង ដែលដឹកនាំឈ្នះពានរង្វាន់ World Cup ឆ្នាំ ២០១៨ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានប្រកាសតាមរយៈទូរទស្សន៍បារាំង TF1 ថា លោកនឹងលាលែងពីតំណែងបច្ចុប្បន្ន បន្ទាប់ពីចប់ព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយ នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។
លោក Didier Deschamps គឺជាគ្រូបង្វឹកបម្រើការយូរបំផុតរបស់បារាំង ដោយដឹកនាំចាប់តាំងពីឆ្នាំ ២០១២។ គ្រូបង្វឹកសញ្ជាតិបារាំងវ័យ៥៦ឆ្នាំរូបនេះបានដឹកនាំបារាំងឈ្នះជើងឯកពានរង្វាន់ World Cup 2018 នៅប្រទេសរុស្ស៊ី និងជើងឯក UEFA Nations League 2020-21 រួមទាំងរងជើងឯក World Cup 2022 នៅប្រទេសកាតា និង Euro 2016 នៅទឹកដីខ្លួនឯងផងដែរ។ បារាំងនៅមិនទាន់ចាប់ផ្តើមយុទ្ធនាការប្រកួតវគ្គជម្រុះ World Cup 2026 ប្រចាំទ្វីបអឺរ៉ុបនៅឡើយទេ ដោយពួកគេត្រូវការឈ្នះក្រូអាតប្រកួតវគ្គ៨ក្រុមចុងក្រោយ UEFA Nations League 2024-25 ក្នុងខែមីនាជាមុនសិន។
លោក Deschamps អតីតខ្សែបម្រើឆ្នើមក្រុមមាន់គកបារាំង គឺជាបុគ្គលទី៣ បន្ទាប់ពីលោក Mario Zagallo សញ្ជាតិប្រេស៊ីល រួមនឹងលោក Franz Beckenbauer សញ្ជាតិអាល្លឺម៉ង់ ដែលឈ្នះពានរង្វាន់ World Cup ក្នុងនាមជាកីឡាករផង និងគ្រូបង្វឹកផង។ មុនមកដឹកនាំក្រុមជម្រើសជាតិបារាំង កាលពីដើមខែកក្កដា ឆ្នាំ២០១២ អតីតខ្សែបម្រើឆ្នើមក្រុម Nantes, Marseille, Juventus, Chelsea និង Valencia រូបនេះ ក៏ធ្លាប់បានដឹកនាំក្រុម Monaco, Juventus និង Marseille ផងដែរ៕ ដកស្រង់ ៖ BBC
ចែករំលែកព័តមាននេះ