ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំចង់ដូរឈ្មោះឈូងសមុទ្រម៉ិចស៊ិក​មកជា​ឈូងសមុទ្រអាមេរិក

16 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់​ត្រាំ​ដែល​ត្រូវ​ចូល​កាន់​តំណែង​ប្រធានាធិបតី​អា មេ​រិ​ក​នា​ថ្ងៃ​ទី​២០​មក​រា​ខាង​មុខ​នេះ បាន​គំរាម​ធ្វើ​ឲ្យ​តំបន់​ម​ជ្ឈឹ​ម​បូព៌​៌ា​នៅ​តែ​ជា ឋាននរក​ប្រសិនបើ​ចំណាប់ខ្មាំង​មិន​ត្រូវ​បាន​ដោះ​លែង ​។ លោក​ក៏​លើក​ដែរ​ពី​បំណង​ពង្រីក​ទឹកដី ដូច​ជា​ការ​យក​កា​ណា​ដា​ជា​រដ្ឋ​ទី​៥១​របស់​អា​មេ​រិ​ក ទាមទារ​យក​ព្រែ​ង​ជីក​ប៉ា​ណា​ម៉ា​និង​ដណ្ដើម​យក​តំបន់​ហ្គ្រោ​អេ​ន​ឡែ​ន…

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់​ត្រាំ​ដែល​ត្រូវ​ចូល​កាន់​តំណែង​ប្រធានាធិបតី​អា មេ​រិ​ក​នា​ថ្ងៃ​ទី​២០​មក​រា​ខាង​មុខ​នេះ បាន​គំរាម​ធ្វើ​ឲ្យ​តំបន់​ម​ជ្ឈឹ​ម​បូព៌​៌ា​នៅ​តែ​ជា ឋាននរក​ប្រសិនបើ​ចំណាប់ខ្មាំង​មិន​ត្រូវ​បាន​ដោះ​លែង ​។

លោក​ក៏​លើក​ដែរ​ពី​បំណង​ពង្រីក​ទឹកដី ដូច​ជា​ការ​យក​កា​ណា​ដា​ជា​រដ្ឋ​ទី​៥១​របស់​អា​មេ​រិ​ក ទាមទារ​យក​ព្រែ​ង​ជីក​ប៉ា​ណា​ម៉ា​និង​ដណ្ដើម​យក​តំបន់​ហ្គ្រោ​អេ​ន​ឡែ​ន រួច​ពេល​នេះ​មាន​បំណង​ចង់​ដូរ​ឈ្មោះ​ឈូង​សមុទ្រ​មិ​ុ​ក​សិ​ុ​ក​ទៀត​។

លោក​ត្រាំ​ប្រកាស​ថា​ពេល​លោក​វិល​ត្រឡប់​ចូល​សេត​វិមាន​វិញ សហរដ្ឋអាមេរិក​នឹង​ប្រកាស​ដូរ​ឈ្មោះ​ឈូង​សមុទ្រ​មិ​ុ​ក​សិ​ុ​ក​នៅ​ឆ្នេរសមុទ្រ​ខាងត្បូង​របស់​ប្រទេស ដោយ​ហៅ​ថា​ឈូង​សមុទ្រ​អា​មេ​រិ​ក​វិញ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​និវេសនដ្ឋាន​លោក​ក្នុង​រដ្ឋ​ផ្ល​រី​ដា លោក​ត្រាំ​ថ្លែង​នា​ថ្ងៃ​ទី​៧​មក​រា​ថា យើង​នឹង​ដូរ​ឈ្មោះ​ឈូង​សមុទ្រ​មិ​ុ​ក​សិ​ុ​កមក​ជា​ឈូង​សមុទ្រ​អា​មេ​រិ​ក​វិញ​។

លោក​ថា​នេះ​ជា​ឈ្មោះ​ដ៏​ល្អ​មួយ​។ លោក​នៅ​ចោទ​មិ​ុ​ក​សិ​ុ​ក​និង​កា​ណា​ដា​ថា ជា​ប្រភព​ហូរ​ចូល​នៃ​គ្រឿងញៀន​ដ៏​ច្រើន​មក​កាន់​អា​មេ​រិ​ក​។ លោក​ត្រាំ​ក្នុង​ស​ន្និ​សីត​សារព័ត៌មាន​នោះ​ក៏​មិន​បដិសេធ​ដែរ​គំនិត​ប្រើ​កម្លាំង​ដើ់ម្បី​ដណ្ដើម​យក​ព្រែកជីក​ប៉ា​ណា​ម៉ា​និង​តំបន់​ហ្គ្រោ​អេ​ន​ឡែ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ