ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការ​វិភាគ និង​សន្និដ្ឋាន​ផ្សេង​ៗ​គ្នា កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ចំណោម​សាធារណៈ​មតិ​នានា​នៅ​ក្នុងស្រុក ករណី​ដែល​សកម្មជន​នយោបាយ​សញ្ជាតិ​បារាំង​ដើម​កំណើត​ខ្មែរ​ត្រូវ​បាន​គេ​ធ្វើឃាត នៅ​ក្នុង​តំបន់​ទីក្រុង​ចាស់​នៃ​ទីក្រុង​បាងកក កាលពី​ល្ងាច​ថ្ងៃ​អង្គា​រ៍ ។ តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ថៃ The Nation…

មានការ​វិភាគ និង​សន្និដ្ឋាន​ផ្សេង​ៗ​គ្នា កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ចំណោម​សាធារណៈ​មតិ​នានា​នៅ​ក្នុងស្រុក ករណី​ដែល​សកម្មជន​នយោបាយ​សញ្ជាតិ​បារាំង​ដើម​កំណើត​ខ្មែរ​ត្រូវ​បាន​គេ​ធ្វើឃាត នៅ​ក្នុង​តំបន់​ទីក្រុង​ចាស់​នៃ​ទីក្រុង​បាងកក កាលពី​ល្ងាច​ថ្ងៃ​អង្គា​រ៍ ។

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ថៃ The Nation បាន​ឲ្យ​ដឹង​ថា បុរស​សកម្មជន​នយោបាយ​ប្រឆាំង​រូប​នេះ គឺ​លោក លី​ម គឹ​ម​យ៉ា អាយុ​៧៤​ឆ្នាំ ។ លោក​ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើ​.​ង​បា​.​ញ់ កាលពី​ម៉ោង​ជិត​៦​ល្ងាច​ក្បែរ​វត្ត​មួយ​កន្លែង​នៅ​ក្នុងស្រុក​ព្រះ​ណា​ខន (Phra Nakhon) ចំនួន​២​គ្រា​.​ប់ មួយ​ចំ​ឆ្អឹងជំនី​ខាងស្តាំ និង​មួយ​កន្លែង​ត្រូវ​ស្មា​ខាងស្តាំ ។ កាសែត​នោះ​បានអោយ​ដឹង​ថា ជនសង្ស័យ​បា​.​ញ់​ប្រហារ​មានឈ្មោះ អេ​កា​ឡាក់ ជា​អតីត​កងទ័ពជើងទឹក​ថៃ ។

ក្រោយ​ករណី​ឃា​.​ត​កម្មនេះ​កើតឡើង​លោក មុត ច​ន្ថា អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក កឹ​ម សុខា កាល​មុន​ពេល​រំលាយ​ដោយ​អំណាច​សាលក្រម​តុលាការ​កំពូល បាន​សរសេរ​រៀបរាប់​នៅ​លើ​បណ្តាញ​សង្គម​ថា ជន​រង​គ្រោះ គឺជា​អតីត​អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ធំ​នៃ​គណបក្ស​នេះ ។

តាម​ខ្លឹមសារ​ដែល​លោក មុត ច​ន្ថា សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺ​បាន​ព្យាយាម​ទាញ​ភ្ជាប់​ករណី​ឃា​.​ត​កម្មនេះ មក​កាន់​ប្រទេស​កម្ពុជា ហើយ​លើក​ឡើង​ថា ជន​រង​គ្រោះ គឺជា​អ្នកនយោបាយ​ប្រឆាំង​ដ៏​សកម្ម​មួយ​រូប ។ អ្វី​ដែល​លើក​ឡើង ដោយ​លោក មុត ច​ន្ថា គឺ​គ្រាន់តែ​ជា​ទឡ្ហីករណ៍​មួយ​នៃ​ករណី​ឃា​.​ត​កម្មនេះ​ប៉ុណ្ណោះ ។ ដូច្នេះ​សូមកុំ​អាល​ធ្វើការ​សន្និដ្ឋាន​អំពី​ករណី​ឃា​.​ត​កម្មនេះ ។ ករណី​នេះ វា​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ ដូច្នេះ​សមត្ថកិច្ច​ថៃ​នឹង​ធ្វើការ​លើ​ករណី​នេះ​ហើយ យើង​ជឿជាក់​ថា សមត្ថកិច្ច​ថៃ​នឹង​ដុតដៃដុតជើង​នៅ​ក្នុង​ករណី​នេះ ។ សមត្ថកិច្ច​ថៃ​នឹង​មិន​បណ្តោយ​ឲ្យ​រឿង​ឃា​.​ត​កម្ម​បែប​នេះ​មក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ​របស់​ប្រទេស​គេ​ឡើយ​នៅ​ក្នុង​ពេល​ដែល​ថៃ​កំពុង​តែ​យកចិត្តទុកដាក់​នឹង​បញ្ហា​នេះ ដើម្បី​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ថា ថៃ​ជា​ប្រទេស​មាន​សុខ​សុវត្ថិភាព ។

លោក សៀម ប៊ូ​ន​សុម (Siam Boonsom) មេ​ប៉ូលិស​ក្រុង​បាងកក បាន​បញ្ជា​ឱ្យ​មានការ​ស៊ើបអង្កេត​ជា​បន្ទាន់​លើ​ការ​បា​.​ញ់​ប្រហារ​នេះ ហើយ​ការ​ស៊ើបអង្កេត​បឋម​បង្ហាញ​ថា ជន​រង​គ្រោះជា​សកម្មជន​នយោបាយ​បាន​ធ្វើ​ដំណើរ​ពី​ខេត្តសៀមរាប​ប្រទេស​កម្ពុជា តាម​រថយន្តក្រុង​ជាមួយ​ប្រពន្ធ​ជា​ជនជាតិ​បារាំង និង​សាច់ញាតិ​ខ្មែរ ។

បច្ចុប្បន្ន​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​កំពុង​ជួយ​ប៉ូលិស​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​នៅ​ក្នុង​តំបន់​កើតហេតុ ខណៈ​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត ដើម្បី​រក​មូលហេតុ​នៅ​ពីក្រោយ​ការ​ធ្វើ​ឃា​.​ត​នេះ ។ ឧបទ្ទវ​ហេតុនេះ​កើតឡើង​ចំ​ពេល​ដែល​ប៉ូលិស​ថៃ​ទើបតែ​បាន​ជួយ​សង្គ្រោះ​ដោយ​ជោគជ័យ​នូវ​តារា​សម្តែង​ជនជាតិ​ចិន​ម្នាក់ ដែល​ត្រូវ​បាន​ល្បួង​ទៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដោយ​បង្ហាញ​ពី​ស្ថានភាព​សន្តិសុខ​ផ្ទុយ​គ្នា​នៅ​ក្នុង​រដ្ឋធានី ។

ពាក់ព័ន្ធ​នឹង​ករណី​ឃា​.​ត​កម្ម​លើ​សកម្មជន​ប្រឆាំង​នៅ​ថៃ​នេះ អ្នកវិភាគ​មួយ​រូប​បាន​លើក​ឡើង​ថា នេះ គឺជា​រឿង​សន្តិសុខ​នៅ​ប្រទេស​ថៃ ។ អ្នកវិភាគ​រូប​នោះ​បាន​លើក​ឡើង​ថា គ្មាន​នរណា​អាច​ដឹង​មូលហេតុ​ពិតប្រាកដ​ឡើយ ។ រាល់​ការ​លើក​ឡើង វា​គ្រាន់តែ​ទស្សនៈ ហើយ​មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ជាក់ស្តែង​បាន​ឡើយ ។ លោក​លើក​ឡើង​ថា នៅ​ក្នុង​ដំណាក់កាល​នេះ គេ​មិន​ត្រូវ​ធ្វើការ​សន្និដ្ឋាន​ណាមួយ​ឡើយ ហើយ​ត្រូវ​ទុក​អោយ​អាជ្ញាធរ​ថៃ​ធ្វើការ​ស៊ើបអង្កេត ។ គេ​មិន​ត្រូវ​ឆាប់​ពេក​ក្នុង​ការ​ភ្ជាប់​រឿង​នេះ​ទៅ​នឹង​រឿង​នយោបាយ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ