រាជធានីភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតឥណ្ឌូនណេស៊ី បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនពាណិជ្ជកម្មអង្ករ និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងឧស្សាហកម្មអាហារ ហាឡាល់ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី៦ មករា ២០២៥ កន្លងមក ឯកឧត្តមឧបនាយករដ្ឋ មន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា បានជំនួបពិភាក្សាការងារជា មួយគ្នា នៅទីស្តីការក្រសួងការបរទេស ។
ដោយនៅក្នុងជំនួបឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីការគាំទ្ររបស់ ប្រទេស ឥណ្ឌូណេស៊ី ចំពោះដំណើរការសន្តិភាពនៅកម្ពុជា និងបានកោតសរសើរចំពោះទំនាក់ទំនង ទ្វេភាគីដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ លើវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិ បត្តិការលើវិស័យ ការពារជាតិ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត មានសេចក្តីសោមនស្សរីករាយ ចំពោះការផ្លាស់ប្តូរកម្រិតខ្ពស់ដ៏កក់ក្តៅ និងប្រកបដោយមិត្តភាពរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ និងជោគជ័យ នៃកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ី សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (The 5th JCBC) ដែលបានប្រព្រឹត្តទៅកាលពីខែសីហា ឆ្នាំ២០២៤ ដោយបានពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត ក៏មានទស្សនៈរួមគ្នាថា «ប្រទេសទាំងពីរ មានឱកាសច្រើនថែមទៀត ក្នុងការពង្រីក ពាណិជ្ជកម្មទ្វេភាគី ដែលមានកំណើនទឹកប្រា ក់លើសពីមួយប៊ីលានដុល្លារអាមេរិករួចមកហើយនៅ ក្នុងឆ្នាំ២០២៣ ហើយបានស្វាគម ន៍កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនពាណិជ្ជកម្មអង្ករ និងជំរុញកិច្ច សហប្រតិបត្តិការ ក្នុងឧស្សាហកម្មអាហារហាឡាល់» ។
លើសពីនេះភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់លើ ភាពចាំបាច់ក្នុងការពង្រឹងទំនាក់ ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការអប់រំ ទេសចរណ៍ និងជើងហោះហើរត្រង់ បន្ថែមទៀត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ តាមរយៈកម្មវិធីពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹ ងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ។
នៅក្នុងជំនួបនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទន្ទឹងរង់ចាំជួប សន្ទនាជាមួយ សមភាគីឥណ្ឌូណេស៊ី នាពេលខាងមុខ ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការធ្វើឱ្យស៊ី ជម្រៅកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រវាងកម្ពុជា និងឥណ្ឌូណេស៊ី រួមទាំងក្រោមក្រប ខ័ណ្ឌអាស៊ានផងដែរ ៕
ចែករំលែកព័តមាននេះ