ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​​​សេម​ នឿន ​​សូរ​ ឃុន​ ​នាំ​យក​អំណោយ​​​ជូនគ្រួសារ​​​ពិការ​នៅ​​ពាមកោះស្នា

12 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​ក្រោម​ការ​​​អាណិត​អា​សូរ ​​​ពីសំណាក់​លោក​ជំទាវ​​​ សេម ​​នឿន​​​ ភរិយា​​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនា​គមន៍​​​កម្ពុជា ​បាន​ដឹកនាំ​​​ប្រតិភូ​​​ស្ត្រី​មួយ​ក្រុម​នាំ​​យកនូវ​អំណោយ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​​ជួយ​ ឧបត្ថម្ភ​​ដល់​គ្រួសារ​​ចាស់ជរាអត់​ទី​ពឹង ដែលមាន​សមា​ជិក ​​​ខ្វិន​ដើរ​មិន​រួច​ដល់​ទៅ​ចំនួន​៣នាក់ កាល​ពី​ព្រឹក​​ថ្ងៃ​ទី២៦ ខែមិថុនា

ខេត្តកំពង់ចាម ៖ ​ក្រោម​ការ​​​អាណិត​អា​សូរ ​​​ពីសំណាក់​លោក​ជំទាវ​​​ សេម ​​នឿន​​​ ភរិយា​​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនា​គមន៍​​​កម្ពុជា ​បាន​ដឹកនាំ​​​ប្រតិភូ​​​ស្ត្រី​មួយ​ក្រុម​នាំ​​យកនូវ​អំណោយ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​​ជួយ​ ឧបត្ថម្ភ​​ដល់​គ្រួសារ​​ចាស់ជរាអត់​ទី​ពឹង ដែលមាន​សមា​ជិក ​​​ខ្វិន​ដើរ​មិន​រួច​ដល់​ទៅ​ចំនួន​៣នាក់ កាល​ពី​ព្រឹក​​ថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ​​​២០១១ ​​ស្ថិត​​នៅ​ភូមិ​ទួល​រកា ​ឃុំពាម​កោះស្នា ​​ស្រុកស្ទឹង​​​ត្រង់ ​ដោយមាន​ការ​​ចូល​រួម​​ពី​លោក​​មេភូមិ​​ទួល​រកា ​និងក្រុម​​​ប្រឹក្សា ​ឃុំ​​ផង​ដែរ ។

​លោកយាយ​​ឈ្មោះ​​ហេង ​ម៉េត ​អាយុ​៨០ឆ្នាំ ​​មាន​ប្រសាសន៍​​ប្រាប់កោះសន្តិភាព​​​ទាំង​បង្ហូរ​ទឹក​ភ្នែក​​​​ថា នៅ​ក្នុង​សមា​ជិក​ក្រុម​គ្រួសារ​​របស់​ គាត់​មាន​អ្នក​ជរា​ពិការ៣នាក់​គឺ​១-ប្តី​​របស់គាត់​​ឈ្មោះ​​ទៀង ​ស្រ៊ាង ​អាយុ​៨៨ឆ្នាំ ២-កូន​ប្រុស​​បង​ឈ្មោះ​ស្រ៊ាង ​ស្រេង ​អាយុ​៦១​ឆ្នាំ​​ និង​កូន​​ប្អូន​ឈ្មោះ​ស៊្រាង ​ហុង ​អាយុ​៥៦ឆ្នាំ ​ត្រូវ​បាន​​គាត់​​​ជា​អ្នកថែ​រក្សា​ទាំង​យប់​ទាំង​​ថ្ងៃលំបាក​បំផុត។ លោក​​យាយមាន​​ប្រសាសន៍​​បន្ត​ថា ​សព្វ​ថ្ងៃ​​ដោយ​​សារ​តែ​ដី​នៅភូមិ​ដីដុះ ​បាន​បាក់​អស់​មិន​អាច​ធ្វើ​​ផ្ទះ​​នៅ​បាន​​នោះ ​ទើប​គាត់​២​​នាក់ប្តី​​ប្រពន្ធ ​​និងកូន​ប្រុស​ទាំង២ ​ត្រូ​វក្មួយ​ឈ្មោះ​ស្រី​ នាង ​អាយុ​៤៥​ឆ្នាំ​​ យក​មក​រស់នៅ​ជា​មួយ​​ក្នុង​ភូមិ​ទួល​រកា ។ ​​រាល់​ពេល​​ទទួល​ទាន​ម្តងៗ ​ត្រូវ​បាន​ក្មួយ​​ និង​អ្នកជិត​ខាង​​តែង​តែ​​ជួយ​​ផ្តល់​ចំណី​អាហារ ។ ប៉ុន្តែ​​មួយរយៈពេល​ចុង​ក្រោយ​នេះ កម្លាំង​​​របស់​គាត់​​បានចុះ​ខ្សោយ​​ហើយ ​ព្រោះ​តែនឿយ​ហត់​ក្នុង​ការ​ថែ​ទាំ​ប្តី​និងកូន ទាំងយប់​ទាំងថ្ងៃ​​នេះ ។ ​នៅ​​ថ្ងៃ​ក្រោយ​ប្រសិនណា​ បើ​អស់​​ពីគាត់​ទៅ ប្តី​និង​កូន​ដែល​​​ពិការ​​មិន​ដឹង​ថា បាន​អ្នកណា​មើល​ជំនួស​​​គាត់ទេ ​មើលទៅ ។

លោក​ជំទាវ​សេម នឿន ​​ភរិយា​​​ដ៏ឧត្តម​​​របស់​លោក​​​រដ្ឋ​មន្ត្រីសូរ ឃុន ​​មាន​ប្រសាសន៍​​​ដោយ​គូសបញ្ជាក់​​ថា ​​នាពេលកន្លងទៅ​ថ្មីៗ ​លោក​​ជំទាវ​​បាន​​មើល​ទស្ស​នាវដ្តី​​អង្គរ​ធំឃើញ​ចុះ​​ផ្សាយ​​ពីជីវិត​​​ដ៏លំបាក​​របស់​លោក​តា​លោក​យាយ​​​​រស់​នៅ​ភូមិទួលរកា ​ឃុំ​ពាម​កោះស្នា ​ស្រុក​ស្ទឹង​​​ត្រង់ ​បាន​ធ្វើ​ឱ្យ​​លោក​ជំទាវ​មានក្តីអាណិត​អាសូរ​ជា​ពន់​ពេក​ អាណិតណាស់ ​​ទើប​​ព្រឹក​ថ្ងៃ​ទី២៦ មិថុនា ​​​លោក​ជំទាវ​បាន​បបួលគ្នីគ្នា​​​ចូល​រួម​​មាន​លោក​ជំទាវ​ម៉ៅ ​សុន ភរិយា​លោក​ឡៅ ​សារឿន , លោក​​ជំទាវ​​ទន់ ចាយ , លោកស្រី​​អ៊ុក ​សារ៉ាន់ , លោក​ស្រីអ៊ី ផុន, លោក​ស្រី​គង់ លាម , លោក​​ស្រី​សៀម ​ស៊ីណា , ​លោកស្រី​​ឡុង ចិន្ត្រា , លោកស្រីហែម ​អ៊ីម , លោក​ស្រី​តែ វួចណយ បាន​បរិច្ចាគ​នូវ​ធន​ធាន​ផ្ទាល់​​​ខ្លួន​មាន​ដូច​ជា​​អង្ករ​៤បាវ , មី​៤កេស , ​ត្រី​ងៀត​​៧​គីឡូ​ក្រាម , ​សៀង​៦​គីឡូក្រាម , ឆៃប៉ូវ ​២គីឡូ​ក្រាម , ​​ទឹកស៊ី​អ៊ីវ​២យួរ , ​ទឹកត្រី​​២យួរ , ​ប៊ី​ចេង ១គីឡូក្រាម អំបិល​២​គីឡូក្រាម , ​ប្រេង​ឆា​​១​ដប , ត្រី​ខ​កំប៉ុង​៣ឡូ , ទឹក​ដោះគោ១​យួរ​, ស្ករស៣គីឡូក្រាម , ម្សៅ​សាប៊ូ២កញ្ចប់ និង​​អម​​ដោយ​ថវិកា​ចំនួន​១​លាន​រៀលផងដែរ ។ ក្រៅ​ពី​នេះ​​​បានទិញ​សម្លៀកបំពាក់​​​ចំនួន២កំប្លេ​​​ជូន​លោក​​តា និង​លោកយាយ​ ព្រម​ទាំង​​បាយ​សម្ល​១​​​​ស្រាក់​ពិសារ​យ៉ាង​ឆ្ងាញ់​​សម្រាប់​​អាហារ​ថ្ងៃត្រង់។ ​លោក​​ជំទាវ​សោម ​នឿន ​​សូរ ឃុន ​មានជំនឿ ​​យ៉ាង​មុតមាំ​​​ថា នា​ឱកាស​​ក្រោយ​លោកជំទាវ ​និងអញ្ជើញ​​​មកទីនេះ​ម្តងទៀត ។

លោកអ៊ាង ​ឡៃអ៊ីន ​​មេភូមិ​ទួលរកា​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរថា ​រូប​លោក​​មាន​សេចក្តី​​ត្រេក​អរ​​​ជា​​អតិបរមា​ចំពោះ​​សន្តានចិត្ត​​ដ៏​ថ្លៃថ្លា ​របស់​​លោកជំទាវ​​សេម ​នឿន​​ សូរ​ ឃុន  ​ដែល​បាន​ឃើញ​​​ពីជីវិត​​ពិតអ្នកពិការ​​គ្មាន​ទី​ពឹង​​ចំនួន៤​នាក់​រស់​ដោយ​​​សារ​តែ​​​អ្នកជិត​ខាង​ចិញ្ចឹម​​​តែ​ប៉ុណ្ណោះ ​​និងសូម​មេត្តា​​ឱ្យ​មាន​ជា​បន្ត​បន្ទាប់​​​ទៀត​ចំពោះ​​អ្នកក្រីក្រ​​​នៅក្នុងភូមិ​របស់​លោក ។

ក្រោយ​ពី​​ទទួលអំណោយ​​​មក​ លោក​យាយ ​ហេង ម៉េត ​បាន​លើក​ដៃ​​ប្រណម្យ​​បួងសួង​​​សូម​ឱ្យ​​​​វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុងលោក​ មេត្តា​​តាម​ជួយ​ថែរក្សា​​លោកជំទាវ​​ និងសហការី​ទាំង​អស់ ​សូម​ឱ្យ​ជួប​តែ​សេចក្តី​​សុខ​សាន្ត​​គ្រប់ពេលវេលា​​ ព្រម​ទាំង​​​មាន​ទ្រព្យ​​សំបូរ​ហូរហៀ​ក្នុង​​ជាតិនេះ​ និង​ខាង​មុខ ៕