ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចូលចិត្តញ៉ាំសណ្តែកបណ្តុះ កុំអូសរំលងព័ត៌មានមួយនេះ ឱ្យសោះ

1 ថ្ងៃ មុន

បរទេស ៖ អ្នកជំនាញ​ផ្នែក​អនាម័យ​ចំណីអាហារ​នៅ​សហរដ្ឋអាមេរិក​ម្នាក់ ដែល​តែងតែ​ចែករំលែក​អំពី​ប្រធានបទ​សុខភាព​តាម​រយៈ​គណនី TikTok ដែល​មានឈ្មោះ​ថា @hydroxide បាន​ព្រមាន​ទៅ​ដល់​សា​ធារ​ជន​ពី​ហានិភ័យ​នៃ​ការ​ពុល​អាហារ​ដែល​បង្ក​ឡើង​ដោយ​បន្លែ​សណ្តែកបណ្តុះ ដែល​មិន​ខុស​ពី​អយ​ស្ទើ ដែល​គ្រប់​គ្នា​និយម​បរិភោគ​ពួក​វា​ទាំង​ឆៅ​នោះ…

បរទេស ៖ អ្នកជំនាញ​ផ្នែក​អនាម័យ​ចំណីអាហារ​នៅ​សហរដ្ឋអាមេរិក​ម្នាក់ ដែល​តែងតែ​ចែករំលែក​អំពី​ប្រធានបទ​សុខភាព​តាម​រយៈ​គណនី TikTok ដែល​មានឈ្មោះ​ថា @hydroxide បាន​ព្រមាន​ទៅ​ដល់​សា​ធារ​ជន​ពី​ហានិភ័យ​នៃ​ការ​ពុល​អាហារ​ដែល​បង្ក​ឡើង​ដោយ​បន្លែ​សណ្តែកបណ្តុះ ដែល​មិន​ខុស​ពី​អយ​ស្ទើ ដែល​គ្រប់​គ្នា​និយម​បរិភោគ​ពួក​វា​ទាំង​ឆៅ​នោះ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ខៅ​ស​ធ កាលពី​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៥ ។

អ្នកជំនាញ​រូប​នេះ​បានឱ្យ​ដឹង​ថា សណ្តែកបណ្តុះ ជា​បន្លែ​សម្បូរ​ទៅ​ដោយ​វីតាមីន C និង​ម៉ា​ញ៉េ​ស្យូ​ម ប៉ុន្តែ​ភាគច្រើន​បន្លែ​មួយ​ប្រភេទ​នេះ ត្រូវ​បាន​គេ​យក​ទៅ​លាយ​ជាមួយ​អាហារ​ជា​ច្រើន​មុខ​មិន​ថា សាឡាដ សាំង​វិច បរប​គ្រឿង គុយទាវ​ជាដើម ទាំង​ឆៅ ឬ​ក៏​ស្រុះទឹកក្តៅ តិចតួច​តែ​ប៉ុណ្ណោះ ដែល​ធ្វើ​អោយ​ពួក​វា​ក្លាយជា​អាហារ​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​ជា​ប្រភព​នៃ​បាក់តេរី​គ្រោះថ្នាក់ ។

អ្នក​វិទ្យាសាស្ត្រ​ផ្នែក​ចំណីអាហារ​និយាយ​ថា បាក់តេរី​ឆ្លង​រាលដាល​យ៉ាង​រហ័ស​នៅ​ក្នុង​រដូវ​ត្រជាក់ ពួក​វា​ចូល​ចិត្ត​នៅ​កន្លែង​ដែល​ក្តៅ​ហប់​ងងឹត ហើយ​សើម​ជាប់ ។ ជាក់ស្តែង​ទីតាំង​ដែល​គេ​ដាំ​សណ្តែកបណ្តុះ គឺ​ស្ថិត​ក្នុង​បរិស្ថាន​ដែល​ស៊ី​ជាមួយ​ចំណង់​ចំណូលចិត្ត​របស់​បាក់តេរី ដូចនេះ​ហើយ​តើ​សណ្តែកបណ្តុះ​ប្រមូលផ្តុំ​ទៅ​ដោយ​បាក់តេរី​អ្វី​ខ្លះទៅ?

អ្នកជំនាញ​បន្ថែម​ថា សណ្តែកបណ្តុះ​ខុស​ពី​បន្លែ​ផ្សេង ដែល​គេ​និយម​បរិភោគ​ឆៅ ឬ​ស្រុះ​អោយ​ស្រពាប់​បន្តិច​តែ​ប៉ុណ្ណោះ ដូចនេះ​វា​នឹង​មាន​ហានិភ័យ​នៃ​ការ​ពុល​អាហារ ។ ការ​សិក្សា​មួយ​ពី​សាកលវិទ្យាល័យ​នៅ​រដ្ឋ North Carolina សហរដ្ឋអាមេរិក​បាន​រាយការណ៍​ថា ចំនួន​អតិសុខុមប្រាណ​នៅ​លើ​គ្រាប់ពូជ​ដែល​រៀបនឹង​លូតលាស់​អាច​កើនឡើង​ដល់​១​ពាន់​លាន ក្នុង​រយៈពេល​បី​ថ្ងៃ​បន្ទាប់​ពី​ចេញ​ពន្លក ។

ដូចនេះ​ហើយ សណ្តែកបណ្តុះ អាច​ត្រូវ​បាន​បំពុល​ដោយ​បាក់តេរី​បង្ក​គ្រោះថ្នាក់​ដូច​ជា E.coli, Listeria និង​Salmonella ដែល​អាច​បណ្តាល​ឱ្យ​មាន​រោគ​សញ្ញា​ពុល​អាហារ ដូច​ជា រាគ ក្អួត ចង្អោរ ឈឺពោះ និង​ក្តៅខ្លួន​ខ្លាំង ហើយ​វា​ក៏​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​មិន​ស្រួល អស់កម្លាំង និង​ឈឺ​ចុកចាប់ និង​គ្រុនញាក់​ផង​ដែរ ។ រោគ​សញ្ញា​នៃ​ការ​ពុល​អាហារ​ទាំងនេះ ជា​ធម្មតា​ចាប់ផ្តើម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ឬ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ទទួលទាន​អាហារ​ដែល​មាន​មេរោគ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ វា​អាច​ចំណាយពេល​ដល់​ទៅ​មួ​យស​ប្តា​ហ៍ ទើប​រោគ​សញ្ញា​លេចឡើង ។

ជាក់ស្តែង​យោង​តាម​របាយការណ៍​នៅ​សហរដ្ឋអាមេរិក ចន្លោះ​ឆ្នាំ​២០១៣ និង​២០២៣ ចំនួន​អ្នកជំងឺ​ដែល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ពាក់ព័ន្ធ​នឹង​ករណី​ពុល​អាហារ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​ក្នុង​ពោះវៀន Salmonella អាច​ឈាន​ដល់​គ្រោះថ្នាក់​ស្លា​.​ប់​បាត់បង់​ជីវិត​ជា​ញឹកញាប់ បន្ទាប់​ពី​ពួក​គេ​បរិភោគ​បន្លែ និង​សាច់​ឆៅ បាន​កើនឡើង​៧៩​ភាគរយ​។

ទន្ទឹម​នឹង​នេះ​ដែរ បាក់តេរី E. coli និង Campylobacter ក៏​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០២៣ ។ ក្រៅពី​ស​ណ្តែ​ង​បណ្តុះ​អ្នកជំនាញ​ផ្នែក​អនាម័យ​ចំណីអាហារ​រូប​នេះ ក៏​បាន​បង្ហោះ​វី​ដេ​អូ​ទី​២ អំពី​អាហារ​ដែល​នាង​តែងតែ​ជៀសវាង​ក្នុង​នាម​ជា​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​ចំណីអាហារ​នោះ គឺ​អយ​ស្ទ័​រ​ឆៅ ដោយ​នាង​និយាយ​ថា អយ​ស្ទ័​រ​មាន​គ្រោះថ្នាក់​ក្នុង​ការ​បរិភោគ ព្រោះ​គ្មាន​នរណា​ម្នាក់​ដឹង​ពី​កន្លែង​នេសាទ​ពិតប្រាកដ និង​គ្មាន​នរណា​ម្នាក់​ដឹង​ពី​ប្រភព​ទឹក​ច្បាស់លាស់ ៕

កែសម្រួលដោយ