ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ ប្រដេញ​ចាប់​បាន​ជនសង្ស័យ​០៣​នាក់ ក្រោយ​ឆក់​ទូរ​សព្ទ​ពី​ជនបរទេស មិន​បាន​សម្រេច

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ តាម​បញ្ជា​របស់​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​២១​និង​៤០​នាទី…

រាជធានី​ភ្នំពេញ ៖ តាម​បញ្ជា​របស់​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​២១​និង​៤០​នាទី លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន​បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ល្បាត​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ ជិះ​ម៉ូតូ​ចំនួន ៣​គ្រឿង មាន​គ្នា​ចំនួន ៤​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​ពី​បុរស​រង​គ្រោះ​(​ជា​ជនជាតិ​បរទេស​) កំពុង​ជិះ​កង់​បី​ឥណ្ឌា តែ​មិន​បាន​សម្រេច ត្រង់​ចំណុច​មុខ​អាគារ​វឌ្ឍនៈ ។

ភ្លាម​នោះ កម្លាំង​ជំនាញ​បាន​ធ្វើការ​ប្រដេញ​ឃាត់​បាន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ នៅ​ចំណុច​ស្តុ​ប​ចំការមន មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ​សម្តេច​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យ ទាំង​៣​នាក់ រួម​មាន ៖
១.​ឈ្មោះ ដ​ន ចាន់​ឌេ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​កាប់​ជ្រូក ទីកន្លែង​ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​អូរ​អណ្តូង​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។
២.​ឈ្មោះ វង្ស តា​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​មិន​ចាំ​លេខ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។
៣.​ឈ្មោះ ឌៀវ ថា​វិ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ តូ​ម បាន​ជិះ​រត់គេច​ខ្លួន​បាត់ ។

សម្ភារៈ​ដកហូត​មាន ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1K-6324 (​របស់​ជនសង្ស័យ​) និង​ម៉ូតូ​ម៉ាក​ហុងដា​ស្តុ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1LD-5640 (​របស់​ជនសង្ស័យ​) ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ​ខាងលើ​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ