ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​កូរ៉េ​ដឹក​ប្រេង​មួយ​គ្រឿង ​សុខ​ៗស្រាប់តែ​​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​​

1 ថ្ងៃ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖​ រថយន្ត​កូរ៉េ​មួយ​គ្រឿង​ចំណុះ​មួយ​តោន​កន្លះ​ មាន​ដឹក​ប្រេងសាំង​និង​ម៉ា​ស៊ូ​ត​ពេញ​ទ្រុង​ផ្នែក​ខាងក្រោយ ​បើក​លើ​ផ្លូវជាតិ​លេខ​៧ ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត ស្រប​ពេល​បើក​សុខ​ៗ​ស្រាប់តែ​ឆាបឆេះ​តែ​ម្ដង​នៅ​ត្រង់​ចំណុច​ភូមី​អំពុក​ឃុំ​ក្រែក ស្រុក​ពញាក្រែក កើតឡើងកាលវេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៦ ​មក​រា…

ខេត្ត​ត្បូងឃ្មុំ​ ៖​ រថយន្ត​កូរ៉េ​មួយ​គ្រឿង​ចំណុះ​មួយ​តោន​កន្លះ​ មាន​ដឹក​ប្រេងសាំង​និង​ម៉ា​ស៊ូ​ត​ពេញ​ទ្រុង​ផ្នែក​ខាងក្រោយ ​បើក​លើ​ផ្លូវជាតិ​លេខ​៧ ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត ស្រប​ពេល​បើក​សុខ​ៗ​ស្រាប់តែ​ឆាបឆេះ​តែ​ម្ដង​នៅ​ត្រង់​ចំណុច​ភូមី​អំពុក​ឃុំ​ក្រែក ស្រុក​ពញាក្រែក កើតឡើងកាលវេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៦ ​មក​រា ឆ្នាំ​២០២៥ ។

ក្រោម​ការ​បញ្ជា​ពីលោកឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត ​បានឱ្យរថយន្ត​ពន្លត់អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ពញាក្រែក​មួយ​គ្រឿង​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ​ដោយ​មិន​ឱ្យ​នរណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ​។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​កូរ៉េ​មួយ​គ្រឿង​ដឹក​ប្រេងសាំង​ចំនួន​១០​កាន ​និង​ប្រេងម៉ាស៊ូត​ចំនួន​៣០កាន ​។ ​ដោយ​បើកបរ​ចេញពី​ចំណុច​ភូមិ​ជី​មាន់​ជើង ដើម្បី​ដាក់​ឲ្យ​ម៉ូយ​នៅ​ចំណុច​ភូមិ​អំពុក ស្រប​ពេល​ដែល​បើក​ពុំ​ទាន់​ដល់​គោលដៅ​ផង ភ្លើង​បាន​ឆាបឆេះ​នៅ​ទ្រុង​ខាងក្រោយ​ពេញទំហឹង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ម្នា​នៅ​ក្បែរ​នោះ​ ។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​មាន​ហេតុការណ៍​នេះ​កើតឡើង​ភ្លាម​ៗ​ ឧត្តម​សេនីយ៍​ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​លោក​វី​រ​សេនីយ៍​ឯក ​ថា​ញ់ សុខ​វ៉ា​ត អធិការ​នគរបាល​ស្រុក​ពញាក្រែក​បាន​ដឹកនាំ​កម្លាំង​រថយន្ត​ពន្លត់អគ្គិភ័យ​ដែល​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ចេញមក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​លើ​រថយន្ត​ដឹក​ប្រេង​ដែល​ឆាបឆេះ​នោះ​ ។

​តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​ពី​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ឲ្យ​រថយន្ត​ដឹក​ប្រេង​នោះ​រលត់​ទាំងស្រុង​ជា​ស្ថាពរ​។ សូម​បញ្ជាក់​ថា ​រថយន្ត​នេះ​បើកបរ​ដោយ​ឈ្មោះ​វ៉ា ឃី​ម ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ជី​មាន់​ជើង ស្រប​ពេល​ដែល​រថយន្ត​បាន​ឆេះ​អ្នកបើកបរ​បាន​ចត​រថយន្ត​អែប​ផ្លូវ ដោយ​ស្រែកហៅ​គេឯង​ឲ្យ​ជួយ​។

គិត​រហូត​មក​ដល់​វេលា​ម៉ោង​៣​រសៀលថ្ងៃដដែល ​រថយន្ត​កូរ៉េ​ដែល​ឆេះ​នេះ​បាន​រលត់វិញ​​ជា​ស្ថាពរ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្ទូច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​ ។​ សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ចុង​ក្រោយ​ថា​ ចំពោះ​មូលហេតុ​ដែល​រថយន្ត​នេះ​ ឆាបឆេះ​សង្ស័យ​មក​ពី​ជាប់​ហ្វ្រាំង​ពេល​បើក​រាង​ឆ្ងាយ​ក្តៅ​ទើប​បណ្ដាល​ឱ្យ​ឆេះ​យ៉ាង​ដូច្នេះ​។

​ជាមួយ​នោះ​ សមត្ថកិច្ច​សូម​ក្រើនរំលឹក​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​ប្រេង​ឱ្យ​ទៀត​មុន​នឹង​ចេញ​ទៅ​ណា​មក​ណា ត្រូវ​មើល​ត្រួតពិនិត្យ​រថយន្ត​ឱ្យ​បាន​ហ្មត់ចត់ ​ដើម្បី​ចៀសវាង​បង្ការ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ដោយ​យថាហេតុ​ណាមួយ​ឬ​ក៏​ឈាន​អាច​បង្ក​គ្រោះថ្នាក់​ដល់​គេឯង​តាម​ដងផ្លូវ​ថែម
​ទៀត ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ