ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពាក្យ៣ម៉ាត់ដែលអ្នកគួរតែចងចាំទុក ព្រោះជាពាក្យល្អដែលអ្នកម្តាយផ្តាំទៅកូនក្នុងថ្ងៃមង្គលការ ដើម្បីទុកឲ្យកូនកសាងគ្រួសារថ្មីបានល្អ។ តើមានអ្វីខ្លះទៅ?
ពាក្យទី១ គឺអាពាហ៍ពិពាហ៍មិនមែន1+1=2ទេ ប៉ុន្តែគឺត្រូវតែជា0.5+0.5=1។ មានន័យថា ក្រោយពេលដែលសម្រេចចិត្តចូលរោងការ អ្នកទាំងពីរត្រូវតែបោះបង់ចោលចរិតពាក់កណ្តាលរបស់ខ្លួន ដោយរៀនចេះអត់ធ្មត់ អត់អោន អធ្យាស្រ័យដល់គ្នា ដោយមិនមែនគិតតែចង់ចាញ់ចង់ឈ្នះនោះទេ ទើបគ្រួសារអាចរុងរឿង និងមានសុភមង្គល។
ពាក្យទី២ ស្នេហាមិនមែនមានតែភាពផ្អែមល្ហែមរហូតទេ គឺមានភាពល្វីងជូរចត់ទាំងអស់រួមបញ្ចូលគ្នា។ ដូចនេះ ត្រូវតែរៀនមានចិត្តទូលាយ មិនចង្អៀតចង្អល់ ទើបអាចកសាងគ្រួសារជាមួយគ្នាបានល្អ និងយូរអង្វែង។
ពាក្យទី៣ ផ្ទះមិនមែនជាកន្លែងដែលនិយាយពីវិន័យ និងច្បាប់ទេ ប៉ុន្តែជាកន្លែងដែលនិយាយពីក្តីស្រឡាញ់។ ដូចនេះ នៅពេលដែលកើតមានបញ្ហា គួរតែយកក្តីស្រឡាញ់មកដោះស្រាយ មិនមែនយកច្បាប់មកនិយាយនោះទេ៕
ចែករំលែកព័តមាននេះ