ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កាយ២ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​១​រូប រងនូវបណ្តឹងអំពើហិ.ង្សាពីស្រ្តីម្នាក់ បានដល់​ដៃ​ស្ថាប័នអយ្យការចាត់ការ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ផ្កាយ២ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌមួយរូប បានរងនូវពាក្យបណ្តឹងពីស្ត្រីម្នាក់ ដែលអះអាងថា ជារងគ្រោះ ដោយចោទប្រកាន់ពីបទ.ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប្រទះឡាង…

រាជធានីភ្នំពេញ ៖ ផ្កាយ២ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌមួយរូប បានរងនូវពាក្យបណ្តឹងពីស្ត្រីម្នាក់ ដែលអះអាងថា ជារងគ្រោះ ដោយចោទប្រកាន់ពីបទ.ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលពាក្យបណ្តឹងនោះត្រូវស្ថាប័នអយ្យការទទួលយកទៅចំណាត់ការតាមនីតិវីធី ។

តាមពាក្យបណ្តឹងរបស់ឈ្មោះ សាង ចំរើន ភេទស្រី អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ​D៥៣ ផ្លូវD សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានបញ្ជាក់ក្នុងកម្មវត្ថ ប្តឹងឈ្មោះ លឹម ប៊ុនសេង ភេទប្រុស មានអាស័យដ្ឋានផ្ទះលេខ ១១២.០២ ១១២.០៣ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស ដោយប្រព្រឹត្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលប្រទះឡាង ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨ និង៣០ នាទីយប់២៩ ខែធ្នូ ឆ្នាំ២០២៤ ។

ពាក្យបណ្តឹងបញ្ជាក់ទៀតថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៨ និង៣០ នាទីយប់ មានករណីចោរលួចគាស់យកឥវ៉ាន់ក្នុងផ្ទះកំពុងសាងសង់ជិតរួច នៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ដែល«ដើមបណ្តឹង»ចាប់បានបញ្ជូនមកប៉ុស្តិ៍នគរបាលប្រទះឡាង ខណ្ឌកំបូល ក៏បានធ្វើកំណត់ហេតុនៅប៉ុស្តិ៍ ស្រាប់តែឈ្មោះ លឹម ប៊ុនសេង និងបក្សពួក៣ នាក់ទៀត ជិះឡានម៉ាក ESCALADE ព័ណខ្មៅ មានស្លាកលេខ កម្ពុជា LSB ៩០៩៩ ក៏ស្រែកសួរថា «អាណាគេនាំចោរ​មកប៉ុស្តិ៍ប្រទះ ឡាង» ហើយគាត់បានដកកាំភ្លើងខ្លីព័ណខ្មៅមិនស្គាល់ម៉ាកមកភ្ជង់ទៅលើចោរឲ្យអង្គុយ ហើយគំរាមនាងខ្ញុំ និងកូនចៅ៣ នាក់ទៀតមិនឲ្យទៅណា នៅឲ្យស្ងៀម រួចឈ្មោះ លឹម ប៊ុនសេង បញ្ជាឲ្យកូនចៅគាត់ដកទូរស័ព្ទពីនាងខ្ញុំនិងកូនចៅឲ្យអស់ដើម្បីឆែក មើលខ្លាចថតរូប និងអង្គគាត់ចាមបិទទ្វារប៉ុស្តិ៍មិនឲ្យចេញក្រៅ ។ បន្ទាប់ពីបានចែកក្នុងទូរស័ព្ទហើយ ក៏ប្រគល់ទូរស័ព្ទឲ្យពួកខ្ញុំវិញ ។

មួយសន្ទុះក្រោយមកនាងខ្ញុំក៏បានចេញក្រៅ ហើយក៏បានប្រាប់ទៅឈ្មោះ លឹម ប៊ុនសេង ថា «បើអស់ការងារហើយខ្ញុំទៅផ្ទះហើយ» ស្រាប់តែគាតបញ្ជាតៃកុងឡានគាត់បើកឡានម៉ាក ESCALADE ព័ណខ្មៅ មានស្លាកលេខ កម្ពុជា LSB ៩០៩៩ មកឃាំងបិទពីក្រោយឡាននាងខ្ញុំ ហើយឈ្មោះ លឹម ប៊ុន​សេង ជេរប្រមាថលើនាងខ្ញុំក៏បានដកកំភ្លើងខ្លីព័ណខ្មៅមិនស្គាល់ម៉ាក ភ្ជង់ពីក្រោចំហៀងសៀត​កា រួចក៏យកកាំភ្លើងវាយចំក្បាលពីក្រោយបណ្តាលឲ្យបែកឈាមដួលនៅលើដី ក៏មានប៉ូលីសប៉ុស្តិ៍មកជួយឃាត់ រួចមកឈ្មោះ លឹម ប៊ុនសេង ក៏បញ្ជាឲ្យកូនចៅគាត់ដកហូតទូរស័ព្ទនាងខ្ញុំ និងកូនកូនខ្ញុំម្តងទៀតយកមកឆែកខ្លាចមានការថតរូបភាព ។

ហើយនៅប៉ុស្តិ៍នគរបាលប្រទះឡាង មិនបានឲ្យពាក្យបណ្តឹងមកនាងខ្ញុំទេ ដែលបានដាក់ពាក្យបណ្តឹងនៅយប់កើតហេតុ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នាងខ្ញុំទៅតាមរកពាក្យបណ្តឹងថតចម្លងក៏ប៉ុស្តិ៍មិនឲ្យថតចម្លងដែរ ព្រោះអធិការខណ្ឌកំបូលមិនឲ្យថតចម្លងពាក្យបណ្តឹងទៅដើមបណ្តឹងរដ្ឋប្បវេណី ដែលជាជនរងគ្រោះទេ ទើបនាងខ្ញុំបានធ្វើពាក្យបណ្តឹងមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញតែម្តង ។

សំណូមពរ ១.សុំឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឈ្មោះ លឹម ប៊ុនសេង និងបក្សពួក ទៅតាមផ្លូវច្បាប់ ។ ២.សុំទាមទារសំណងជម្ងឺចិត្ត ៨០ ០០០ ដុល្លារអាមេរិក សុំឯកឧត្តមព្រះរាជអាជ្ញា មេត្តាពិនិត្យ ដោះស្រាយរកយុត្តិធម៍ឲ្យនាងខ្ញុំដោយក្តីអនុគ្រោះ ។

កោះសន្តិភាពមិនអាចរកការទំនាក់ទំនងលេខទូរស័ព្ទរបស់លោកឧត្តមសេនីទោ លឹម ប៊ុនសេង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលរងនូវការចោទប្រកាន់នោះបានទេ ។ សូម្បីលេខទូរស័ព្ទដែលស្ត្រីម្នាក់អះអាងថាជាជនរងគ្រោះ ដាក់ពាក្យក្នុងបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ ០១៧ ៤៣៤ ៣៤៤ ក៏មិនត្រឹមត្រូវដែរ តេទៅចូលបុរសផ្សេងនៅខេត្តសៀមរាបកាន់ គាត់ឆ្លើយថាគាត់មិនមែនជាដើមបណ្តឹងអីទេ ហើយគេតេមកគាត់ពេញមួយថ្ងៃសួររឿងដដែលនេះ គាត់ម្ចាស់ទូរស័ព្ទអត់ដឹងអីផង ។ កោះសន្តិភាពនិងនៅតាមដានករណីនេះដល់ទីបញ្ចប់ ៕

ស្ត្រីដែលអះអាងថាជាជនរងគ្រោះ
ស្ត្រីដែលអះអាងថាជាជនរងគ្រោះ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ