ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ខែលការពារថ្លើម»៖ ផឹកកាហ្វេ ៤ ពែងក្នុងមួយថ្ងៃ ជួយកាត់បន្ថយហានិភ័យក្រិនថ្លើម

13 ម៉ោង មុន

សុខភាព៖យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានបង្ហាញឱ្យឃើញថា ការទទួលទានកាហ្វេមិនត្រឹមតែជួយឱ្យស្មារតីស្វាងស្រឡះនោះទេ តែថែមទាំងជាខែលការពារថ្លើមយ៉ាងល្អប្រសើរទៀតផង។ ការសិក្សាបានបញ្ជាក់ថា ការផឹកកាហ្វេអាចជួយកាត់បន្ថយហានិភ័យនៃជំងឺក្រិនថ្លើមបានយ៉ាងមានប្រសិទ្ធភាព។ ជាពិសេស ចំពោះជំងឺក្រិនថ្លើមដែលបណ្តាលមកពីការទទួលទានគ្រឿងស្រវឹង ការផឹកកាហ្វេចាប់ពី ៤ ពែង…

សុខភាព៖យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានបង្ហាញឱ្យឃើញថា ការទទួលទានកាហ្វេមិនត្រឹមតែជួយឱ្យស្មារតីស្វាងស្រឡះនោះទេ តែថែមទាំងជាខែលការពារថ្លើមយ៉ាងល្អប្រសើរទៀតផង។

ការសិក្សាបានបញ្ជាក់ថា ការផឹកកាហ្វេអាចជួយកាត់បន្ថយហានិភ័យនៃជំងឺក្រិនថ្លើមបានយ៉ាងមានប្រសិទ្ធភាព។ ជាពិសេស ចំពោះជំងឺក្រិនថ្លើមដែលបណ្តាលមកពីការទទួលទានគ្រឿងស្រវឹង ការផឹកកាហ្វេចាប់ពី ៤ ពែង ឬច្រើនជាងនេះក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅរកជំងឺនេះបានរហូតដល់ ៨០%។ នេះគឺជាដំណឹងដ៏រីករាយសម្រាប់អ្នកដែលចង់ថែរក្សាសុខភាពថ្លើមតាមរយៈការទទួលទានភេសជ្ជៈប្រចាំថ្ងៃ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានអត្ថប្រយោជន៍ល្អបំផុត អ្នកជំនាញណែនាំឱ្យទទួលទានកាហ្វេក្នុងកម្រិតសមស្រប និងកាត់បន្ថយការប្រើប្រាស់ស្ករ ឬទឹកដោះគោច្រើនហួសប្រមាណ ដែលអាចប៉ះពាល់ដល់សុខភាពផ្នែកផ្សេងទៀត។

ការប្រុងប្រយ័ត្ន!

​ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ