ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដីព្រៃលើភ្នំដងរែក ក្បែរច្រកទ្វារជាំស្រងាំ ត្រូវគេចាប់ផ្តើមឈូ.សឆាយ ក្លាយជាដីអ្នកមានអំណា.ចចង់អស់

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តឧត្ដរមានជ័យ ៖ ថ្មីៗកន្លងមកនេះ ប្រជាពលរដ្ឋរស់នៅស្រុកអន្លង់វែង ​អ្នកណាក៏ភ្ញាក់ផ្អើលដែរ​ពាក់ព័ន្ធរឿងដីធ្លីនៅតំបន់ព្រៃឈើលើភ្នំដងរែកជាច្រើនហិចតា ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅចំណុចអូរថ្ម ភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែងខេត្ត…

ខេត្តឧត្ដរមានជ័យ ៖ ថ្មីៗកន្លងមកនេះ ប្រជាពលរដ្ឋរស់នៅស្រុកអន្លង់វែង ​អ្នកណាក៏ភ្ញាក់ផ្អើលដែរ​ពាក់ព័ន្ធរឿងដីធ្លីនៅតំបន់ព្រៃឈើលើភ្នំដងរែកជាច្រើនហិចតា ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅចំណុចអូរថ្ម ភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែងខេត្ត ឧត្ដរមានជ័យ មានចំងាយប្រហែលជា៣​គីឡូម៉ែត្រពីច្រកជាំស្រងាំ កំពុងតែប្រែក្លាយទៅជាដី ដែលមានប្លង់រឹងកម្មសិទ្ធិស្របច្បាប់របស់បុគ្គលមានលុយ មានអំណាចមួយចំនួនអស់ហើយ មិនដឹងជាគេត្រូវរ៉ូវគ្នាបែបណាទេ ។

បច្ចុប្បន្ននេះ មានគ្រឿងចក្ររាប់សិបគ្រឿងកំពុងធ្វើសកម្មភាព ឈូសឆាយដីព្រៃឈើ ដឹកអាចម៌ដី កាយថ្មភ្នំរលាយ និងបុកគ្រឹះសាង សង់សំណង់អាគារយ៉ាងខ្ពស់ៗគគ្រឹកគគ្រេង ដោយគ្មានអាជ្ញាធរដែនដី និងសមត្ថកិច្ចមូលដ្ឋានណាម្នាក់ មកហាមឃាត់ទេ ។

ប្រភពបានបន្តថា ដីនៅចំណុចខាងលើនេះ គឺជាដីព្រៃឈើរបស់រដ្ឋ អតីតជាជម្រកសម្រាប់កងទ័ពចូលលាក់ខ្លួន ចល័ត បោះទីតាំងធ្វើសកម្មភាពប្រយុទ្ធនៅពេលមានស្ថានការណ៍ តឹងតែងកើតឡើង រវាងយោធាខ្មែរ-ថៃនៅតាមខ្សែបន្ទាត់ព្រំដែន ។ ឥលូវបានប្រែក្លាយទៅជាដីមានប្លង់កម្មសិទ្ធិរបស់បុគ្គលមានអំណាច មានលុយមួយ ចំនួនស្ទើរអស់ទៅហើយ ។

ប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះជាច្រើនឆ្នាំ បានប្រាប់ថា អគារកំពុងសាងសង់នេះ គឺជា អគារបស់ជនជាតិចិន ហើយកន្លងមក មានមេទាហ៊ានម្នាក់ឈ្មោះ ម៉ៅ បានដើរទិញដីឡូតិ៍ ក្នុងមួយឡូតិ៍តំលៃ ចាប់ពី ១០០០$ ទៅ១៥០០$ ។ រីឯចំណែកដីព្រៃឈើជាប់គ្នានេះ គឺជាដីរបស់មេៗទាហ៊ានដែលបានលក់ឲ្យ ។ ពលរដ្ឋបានបន្តថាពួកគាត់រស់នៅក្បែនោះពុំទាន់មានប្លង់ដីស្របច្បាប់នៅឡើយទេ មិនហ៊ានបំពានដីរដ្ឋ​ទេ ហេតុអ្វីបានជាដីដែលកំពុងសាងសង់អគារនេះបែរជាមានប្លង់រឹងអស់ហើយទៅវិញ ? ។

មន្ត្រីរាជការនៅសាលាស្រុកអន្លង់វែងថ្នាក់ទាបម្នាក់ (សុំមិនបញ្ចេញឈ្មោះ ) បានលួចបង្ហើបប្រាប់ថា ការសាងសង់សំណង់អគារនេះ គឺជាគំរោងមានអាជ្ញាប័ន មានប្លង់កម្មសិទ្ធិ មានលិខិតអនុញ្ញាត និងឯកសារពាក់ព័ន្ធផ្សេងៗ ខ្លះធ្លាក់មកពីលើមេឃ គ្មានពីណាហ៊ានប៉ះពាល់នោះទេ ជារបស់ព្រះឥន្ទ បើចង់មើលឯកសារបាន តែគ្មានសិទ្ធិសួរនាំនោះឡើយ ។

ប្រភពបានបន្តថា កន្លងមកកាលពីមានព្រឹត្តិការណ៍ជម្លោះ រវាងយោធាខ្មែរ-ថៃតាមព្រំដែន ដីព្រៃឈើនៅលើភ្នំដងរែក ក្បែរច្រកអន្តរជាតិជាំជាកន្លែងសម្រាប់ឈរជើង និងចល័តកងទ័ព ចូលសមរភូមិប្រយុទ្ធ ។ ប៉ុន្តែក្រោយពីស្ងាត់ព្រឹត្តិការណ៍រឿងប្រាសាទព្រះវិហារមក ហើយបានដកកងទ័ពចេញវិញ ពេល​នោះហាងឆេងដី ក៏បានហក់ឡើងថ្លៃខ្ពស់កប់ពពក បណ្តាល​អោយដីព្រៃឈើទាំងនោះ ត្រូវបានគេកាប់រានទន្ទ្រានវាតទីយកធ្វើជាដីកម្មសិទ្ធិយ៉ាងអនាធិប​តេយ្យ ប្រែក្លាយទៅជាដីវាល លែងមានព្រៃឈើអស់ហើយ គឺកាប់ឈូសយ៉ាងរង្គាលយកធ្វើជាកម្មសិទ្ធិ មកដល់សព្វថ្ងៃនេះក្លាយជាដីពុះឡូតិ៍​អស់ហើយ ។ ព្រោះនៅជាប់ច្រកអន្តរជាតិជាំស្រងាំ ក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្ដរ​មាន​ជ័យ មានជនជាតិចិនរាប់សិបនាក់បានសម្រុកមកជួលផ្ទះស្នាក់នៅ ដើម្បីលេងល្បែងអនឡាញក្នុងកាសុីណូ ។

ជាក់ស្តែងគេសង្កេត ឃើញមានគ្រឿងចក្រជាច្រើនគ្រឿងរបស់បុគ្គលមាន អំណាច មានលុយមួយចំនួនបាននឹងកំពុងសម្រុកកាយដឹកដីភ្នំ យកមកលក់ឲ្យតាមដីឡូតិ៍ ដោយមិនខ្វល់អំពីការហិនហោចរលាយសម្បត្តិធម្មជាតិអ្វីទេ ។

ម្ចាស់ផ្ទះនីមួយៗដែលបានដាក់ជួលផ្ទះពេលនេះកុំពុងត្រូវប៉ាន់ខ្លាំងណាស់ ហើយបានសម្រុកសាងសង់បន្ទប់បន្ថែមជាបន្តបន្ទាប់ ដើម្បីជួលឲ្យជនជាតិចិនស្នាក់នៅ ។ ខ្លះទៀតរកផ្ទះជួលមិនបាននៅលើភ្នំ បានមកជួលនៅខាងក្រោមជើងភ្នំ ជាផ្ទះរបស់មន្ត្រីដែលមានអំណាចនៅក្នុងទីរួមស្រុកអន្លង់វែងដើម្បីស្នាក់នៅលេងអនឡាញ ក្នុងកាសុីណូព្រោះជាជម្រក ដ៏សុខសាន្តសម្រាប់ពួកគេ ។

ពេលណាមានព័ត៌មានប្លែកបន្ត យើងនឹងផ្សាយជូននៅពេលក្រោយទៀត ។​

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ