ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូន​ទៅ​តុលាការ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ក្មេង​ទំនើង​ចំនួន​០៣​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ក្មេង​ទំនើង​ចំនួន​០៣​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា (​ប្រើ​ដាវ និង​កាំបិត ដេញ​កាប់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​) ។

សមត្ថកិច្ច អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​០០​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៥ មាន​ករណី​ហិ​.​ង្សា​មួយ​បង្ក​ឡើង​ដោយ ជនសង្ស័យ​មួយ​ក្រុម ជិះ​ម៉ូតូ​០៥​គ្រឿង បាន​ធ្វើ​សកម្មភាព​យក​ដាវ និង​កាំបិត ដេញ​កាប់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស ខ្នង និង​ដៃ​ឆ្វេង នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ម្លប់​ធ្នង់ ផ្លូវ​១៩៥២ ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​បន្ត​ថា ភ្លាម​ៗ​នោះ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​សែន​សុខ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន ក្មេង​ទំនើង​ចំនួន ០៣​នាក់ រួម​មាន ៖
១-​ឈ្មោះ ពៅ ម៉េ​ង​ហ៊ា​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ
២-​ឈ្មោះ រិ​ទ្ធ ជា​នី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
និង​៣-​ឈ្មោះ វង្ស ចិ​ត្រា ភេទ​ប្រុស ១៦​ឆ្នាំ ។

ក្រោយ​ឃាត់ខ្លួន កងរាជអាវុធហត្ថ​នាំ​យក​មក​ស្តាប់​ចម្លើយ​អំពី​រឿងហេតុ និង​ចាត់ការ​តាម​នីតិវិធី ចំណែកឯ​បក្ខពួក​ដែល​រត់គេច​ខ្លួន សមត្ថកិច្ច​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត ។

វត្ថុ​តាង​ចាប់​យក​មាន​ដូច​ជា ៖ កាំបិត​ផ្គាក់ ចំនួន ០១​ដើម​, ម៉ូតូ ០២​គ្រឿង ១-​ម៉ាក​បី​ត ពណ៌​ក្រហម​-​ស ស្លាក​លេខ ភ្នំពេញ 11B-5909, ២-​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​០១៩ ពណ៌​ខ្មៅ ស្លាក​លេខ ត្បូងឃ្មុំ 1G-4757​។

ក្រោម​វិធានការ​ជំនាញ​ក្មេង​ទំនើង​ទាំង​០៣​នាក់ បាន​សារភាព​ឲ្យ​ដឹង​ដូច​ៗ​គ្នា​ថា ពួក​ខ្លួន​ពិតជា​បាន​ចូលរួម​ជាមួយ​បក្ខពួក​ផ្សេង​ទៀត ប្រព្រឹត្ត​អំពើ​ហិង្សា​ខាងលើ ប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ