ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ កម្ពុជានឹងបន្តអភិវឌ្ឍក្នុងសន្តិ​ភាព ហើយប្រជាជននឹងមិនត្រូវពួកឃា.តករ កា.ប់​ស្លា.ប់រង្គា.លនោះឡើយ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្លែងជាសាធារណៈសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រះរាជាណចក្រកម្ពុជា និងបន្តអភិវឌ្ឍក្នុងសន្តិភាព…

រាជធានីភ្នំពេញ ៖ ថ្លែងជាសាធារណៈសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រះរាជាណចក្រកម្ពុជា និងបន្តអភិវឌ្ឍក្នុងសន្តិភាព ហើយប្រជាជននឹងមិនត្រូវពួកឃាតកកាប់ស្លាប់រង្គាលនោះឡើយ និងបានប្តេជ្ញាទប់ស្កាត់ការដណ្តើមអំណាច ដោយរំលោភបំពានរដ្ឋធម្មនុញ្ញ ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ។

ថ្លែងក្នុង​ឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធី មីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ( ០៧.០១.១៩៧៩ – ០៧.០១.២០២៥ ) នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រដ្ឋប្រហារ១៨ មីនា ១៩៧០ របស់ពួកលន់ នល់ តាមខ្សែញាក់ របស់បរទេស គឺជាឈ្នួននៃភ្លើងសង្គ្រាមពេញទំហឹង ដែលបានធ្វើឱ្យសន្តិភាព ដែលខ្វះស្ថិរភាពនៅកម្ពុជា ត្រូវបាត់បង់ទាំងស្រុង បង្ករនូវវិនាសកម្មដល់ជាតិ ដែលពុំអាចគណនាបាន ហើយរុញច្រានឱ្យកម្ពុជា ធ្លាក់ក្នុងគ្រោះមហ្តរាយប្រល័យពូជសាសន៍ ច្បាស់ណាស់ថា បើគ្មានរដ្ឋប្រហារនេះ ក៏គ្មានរបបប្រល័យពូជសាសន៍ដែរ ។

ក្នុងនោះសម្តេចតេជោ បានសង្កត់ធ្ងន់ៗថា ព្រះរាជាណចក្រកម្ពុជា និងបន្តអភិវឌ្ឍក្នុងសន្តិភាព ប្រជាជននឹងមិនត្រូវពួកឃាតករ​កាប់ស្លាប់រង្គ្រានោះឡើយ”។

អាស្រ័យហេតុនេះ សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាទប់ស្កាត់ នូវរាល់សកម្មភាព ដែលនាំទៅរកការដណ្តើមអំណាច ដោយរំលោភបំពានរដ្ឋធម្មនុញ្ញ ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ