រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជន កម្ពុជាបានគូសបញ្ជាក់ថា ដល់ពេលសម្រាប់ការនាំខ្លួនអ្នកដែលញុះញង់ប្រឆាំងនឹងថ្ងៃ៧មករា និងធ្វើឲ្យប្រទេសមានភាពវឹកវរដល់ប្រទេសជាតិមកផ្តន្ទាទោសហើយ។
ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) នៅព្រឹក ថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥ នៅកោះពេជ្រសម្តេចតេជោហ៊ុន សែនបានគូស បញ្ជាក់ យ៉ាងដូច្នេះ ថា៖« ក្នុងស្មារតីនេះខ្ញុំ យល់វាដល់ពេលហើយ ត្រូវកសាង ច្បាប់ ចំពោះ ជនឬក្រុមណា ដែលមាន គម្រោ ងការ ឬអំពើឃុបឃិតបង្កើតចលនា ប្រឆាំងជ្រុលនិយម បង្កភា ពវឹកវរអសន្តិសុខ ដល់សង្គម បង្កឲ្យមានជម្លោះជាមួយប្រទេសដទៃ និងប៉ុនប៉ងផ្តួលរំលំរ ដ្ឋាភិ បាលស្របច្បាប់ គឺជាភេរវករដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព»។
សម្តេចតេជោហ៊ុន សែនបានលើកឡើងទៀតថាយើងត្រូវយល់ឲ្យបានច្បាស់ថា សន្តិភា ពនិងមិនអាចរស់គង់វង់យូរអង្វែងបានឡើយ ប្រសិនបើមិនមានការផ្សះផ្សារជាតិយុត្តិធម៌ការអភិ វឌ្ឍ ប្រកបដោយចីរភាព និងបរិបថ។
ជាមួយគ្នានោះដែរសម្តេចតេជោបានលើកឡើងថាប្រទេសកម្ពុជាបានកំពុងតែឆ្ពោះទៅមុខលើកផ្លូវមាគា៌សន្តិភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋដើម្បីកសាងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រកាសថា គ្មានអ្វីត្រូវស្រពេចស្រពិលនោះទេ គឺគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូប នៃការផ្លាស់ប្ដូរកម្ពុជា ដូច្នេះអ្នកទាំងឡាយ កុំចាំបាច់និយាយថា «ដូរ ឬមិនដូរ»។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូប និង ចលនា ចលករ នៃការផ្លាស់ប្ដូរ ពីស្ថានភាពដ៏លំបាក ទៅកាន់ភាពងាយស្រួលជាងមុន។
សម្ដេចតេជោបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំ សូមគូសបញ្ជាក់ថា គ្មានអ្វីត្រូវស្រពេច ស្រពិលទេ គឺគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូប នៃការផ្លាស់ប្ដូររបស់ព្រះរាជាណាចក្រកម្ពុជា សូមអ្នកទាំងឡាយ កុំចាំបាច់និយាយថាដូរ ឬដូរ មិនដូរ គណបក្សប្រជាជន គឺជានិមិត្តរូប និងចលនា ចលករ នៃការផ្លាស់ប្ដូរ ពីស្ថានភាពដ៏លំបាក ទៅកាន់ភាពងាយស្រួលជាងមុន។ សូមជឿទុកចិត្ត នៃការផ្លាស់ប្ដូររបស់យើង»។
សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាបានបន្ថែម ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ដែលជាឆ្នាំដំបូង នៃរាជរដ្ឋាភិបាល សម្រាប់និតីកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាល បានសម្រេចសមិទ្ធផលធំៗជាច្រើន ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់ខ្លួន៕
ចែករំលែកព័តមាននេះ