ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំ​ណេ​រ​អង្គរ​លើក​ទី​២ ជា​ព្រឹត្តិការណ៍​មួយ មាន​អត្ថន័យ​ជ្រាលជ្រៅ ព្រមទាំង​បំផុស​និង​ជំរុញ​នូវ​ការ​សរសេរ​ឡើង​វិញ

1 ថ្ងៃ មុន

ខេត្តសៀមរាប ៖ តាម​រយៈ​ការ​គាំទ្រ​ក្រសួង​ពាក់ព័ន្ធ​នានា រួម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ការ​ផ្តួចផ្តើម​រៀបចំ​ឡើង ដោយ​ក្រុម​អ្នក​ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ ព្រឹត្តិការណ៍ «​សំ​ណេ​រ​អង្គរ​» លើក​ទី​២ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៩…

ខេត្តសៀមរាប ៖ តាម​រយៈ​ការ​គាំទ្រ​ក្រសួង​ពាក់ព័ន្ធ​នានា រួម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ការ​ផ្តួចផ្តើម​រៀបចំ​ឡើង ដោយ​ក្រុម​អ្នក​ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ ព្រឹត្តិការណ៍ «​សំ​ណេ​រ​អង្គរ​» លើក​ទី​២ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៥ ខាង​មុខ​នេះ នៅ​បរិវេណ​ស្ពាន​ហាល​ខាង​មុខ​ប្រាសាទអង្គរវត្ត ។

លោក ឡុ​ង កុសល អគ្គនាយករង អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី ព្រឹត្តិការណ៍ «​សំ​ណេ​រ​អង្គរ​» លើក​ទី​២ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៥​ថា កម្មវិធី​សំ​ណេ​រ​អង្គរ​លើក​ទី​២​នេះ ពិតជា​មាន​អត្ថន័យ​យ៉ាង​ទូលំទូលាយ​ជាទី​បំផុត កម្មវិធី​នេះ​ស្ដែង​ចេញ នូវ​អារ្យធម៌ និង​ទំនៀមទម្លាប់​មួយ នៃ​ការ​សរសេរ​ដោយ​ផ្សា​ភ្ជាប់​ទៅ​នឹង​សេចក្តី​ចង​ចាំ​ឡើង​វិញ​។ ជា​ពិសេស​គឺ​បំផុស និង​ជំរុញ​ឡើង​វិញ នូវ​ការ​សរសេរ​ដើម្បី​បង្កើន​ចំណេះដឹង ក៏​ដូច​ជា​ច​លករ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​នូវ​ព្រឹត្តិការណ៍​ផ្សេង​ៗ ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ផង​ដែរ ។

ចំណែក​លោក លឹ​ម ប៊ុ​ន​ហុ​ក រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​គណៈកម្មការ​រៀបចំ​សំ​ណេ​រ​អង្គរ បាន​ថ្លែង​ថា ការ​អភិរក្ស និង​លើក​តម្លៃ​អក្សរសាស្ត្រ​ខ្មែរ ពិតជា​មាន​សារសំខាន់ ពីព្រោះ​ខ្មែរ​មាន​ភាសា និង​អក្សរសាស្ត្រ​ដ៏​យូរលង់​ណាស់​មក​ហើយ​។ ដោយសារ​តែ​ខ្មែរ មាន​អក្សរ​ជា​យូរលង់​មក​ហើយ ព្រមទាំង​បាន​ចារិក​ទុក នៅ​តាម​ប្រាសាទ​នានា​ផង ដូច្នេះ​ហើយ​បានជា «​សំ​ណេ​រ​អង្គរ​» ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ក្នុង​ការ​ជួយ​លើកកម្ពស់​អក្សរសាស្ត្រ​ខ្មែរ ពិសេស​គឺ​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​សរសេរ​ភាសា​ខ្មែរ ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន​អក្ខរាវិរុទ្ធ ការ​អាន​ពាក្យ​ខ្មែរ​ឱ្យ​ត្រឹមត្រូវ ព្រមទាំង​ស្វែងរក​អ្នក​ដែល​មាន​ស្នាដៃ​សរសេរ​អក្សរ​ខ្មែរ​បាន​ស្អាត​បំផុត ។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​សំ​ណេ​រ​អង្គរ​លើក​ទី​ពីរ មាន​បេក្ខជន​ចូលរួម​ប្រមាណ ១,២២០​នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​កុមារ អាយុ​៦​ឆ្នាំ និង​មនុស្ស​ចាស់​អាយុ​៨០​ឆ្នាំ ព្រមទាំង​ព្រះសង្ឃ ជនបរទេស និង​អនិកជន​ខ្មែរ ដែល​រស់នៅ​បរទេស​ខ្លះ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ