ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនផឹកស៊ីត្រូវជា​មិត្តភក្ដិ​នឹង​គ្នា ពេលស្រវឹងរៀងខ្លួន ស្រាប់តែ​បង្កជម្លោះដល់ថ្នាក់ចានហោះកែវហើរ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​បី​នាក់​ត្រូវជា​មិត្តភក្ដិ​នឹង​គ្នា បាន​ចូល​ផឹកស៊ី​ក្នុង​ហាង​មួយ​កន្លែង លុះ​នៅ​ពេល​ផឹក​ស្រវឹង​រៀង​ៗ​ខ្លួន ស្រាប់តែ​ទាស់​ពាក្យ​សម្តី​គ្នា​ឯង​បង្ក​ជា​ហិ​.​ង្សា​រហូត​ដល់​មាន​ចាន​ហោះ​កែវ​ហើរ បណ្ដាល​ឲ្យ​បែកក្បាល​ពីរ​នាក់ ចំណែក​ម្នាក់​និយាយ​គ្នា​មិន​ស្ដាប់​បំរុង​តដៃ​ជាមួយ​សមត្ថកិច្ច​ពេល​ចុះ​ទៅ​អន្តរាគមន៍​ក៏​ត្រូវ​បាន​វ៉ៃ​ខ្នោះ​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​ទី​១ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧…

រាជធានី​ភ្នំពេញ ៖ បុរស​បី​នាក់​ត្រូវជា​មិត្តភក្ដិ​នឹង​គ្នា បាន​ចូល​ផឹកស៊ី​ក្នុង​ហាង​មួយ​កន្លែង លុះ​នៅ​ពេល​ផឹក​ស្រវឹង​រៀង​ៗ​ខ្លួន ស្រាប់តែ​ទាស់​ពាក្យ​សម្តី​គ្នា​ឯង​បង្ក​ជា​ហិ​.​ង្សា​រហូត​ដល់​មាន​ចាន​ហោះ​កែវ​ហើរ បណ្ដាល​ឲ្យ​បែកក្បាល​ពីរ​នាក់ ចំណែក​ម្នាក់​និយាយ​គ្នា​មិន​ស្ដាប់​បំរុង​តដៃ​ជាមួយ​សមត្ថកិច្ច​ពេល​ចុះ​ទៅ​អន្តរាគមន៍​ក៏​ត្រូវ​បាន​វ៉ៃ​ខ្នោះ​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​ទី​១ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៥ ចំណុច​ហាង​ផឹកស៊ី​យីហោ comfod (​ខមហ្វ​ត​) ទល់មុខ និង​វិទ្យាល័យ​ទួល​ស្វាយព្រៃ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានដឹង​ថា មុន​ពេល​កើតហេតុ​មាន​បុរស​បី​នាក់ សុទ្ធតែ​ជា​មិត្តភក្ដិ​នឹង​គ្នា​បាន​ចូល​ផឹកស៊ី​នៅ​ហាង​ខាងលើ​នោះ លុះ​ផឹកស៊ី​ស្រវឹង​ធ្លាក់​ភ្នែក​រៀង​ៗ​ខ្លួន មិនដឹង​ថា ទាស់​ពាក្យ​សម្តី​អ្វី​នឹង​គ្នា​ទេ ស្រាប់តែ​កើត​ទៅ​ជា​ហិ​.​ង្សា​គប់​ចាន​ហោះ កែវ​ហើរ ទៅ​វិញ​ទៅ​មក នៅ​ក្នុង​ហាង បណ្តាល​អោយ​របួស​បែកក្បាល​ពីរ​នាក់ ចំណែក​ម្ខាង​ទៀត​អត់​របួស​នោះ​ទេ ព្រោះ​គ្រាន់តែ​ជា​អ្នក​ជួយ​ឃាត់ កុំអោយ​ឈ្លោះ​គ្នា​បន្ត​ទៀត ។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ​ខាង​សន្តិសុខ​បាន​ដេញ​បុរស​ទាំង​បី​នាក់​ឲ្យ​ចេញ​ក្រៅ ស្រាប់តែ​បុរស​បី​នាក់​នោះ​បាន​រត់​ដេញ​វា​.​យ​គ្នា​ប្រសាច​ពេញ​ផ្លូវ ដោយ​ប្រើ​សុទ្ធតែ​ខ្សែក្រវាត់​រហូត​ទាល់តែ​សមត្ថកិច្ច មូលដ្ឋាន​ចុះ​ទៅ​ដល់​និយាយ​ហាមឃាត់​មិន​ឲ្យ​បង្ក​អំពើ​ហិ​.​ង្សា​ទៀត ស្រាប់តែ​បុរស​ទាំងនោះ​មិន​ស្ដាប់ នៅ​តែ​ទាញ​ខ្សែក្រវាត់​វ៉ៃ​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ទាល់តែ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ចុះ​ទៅ​ដល់ ឃាត់​សួរនាំ​បុរស​ទាំង​៣​នាក់​នោះ​បម្រុង​តដៃ​ជាមួយនឹង​សមត្ថកិច្ច​ទៀត ទើបត្រូវ​បាន​សមត្ថកិច្ច​ប្រើ​ធម៌​ក្ដៅ​ចាប់​វា​.​យ​ខ្នោះ​បុរស​ទាំង​បី​នោះ ដោយ​មាន​ពីរ​នាក់​រង​របួស​បែកក្បាល និង​ម្នាក់​ទៀត​អត់​មាន​របួស រួម​ទាំង​វត្ថុ​តាង​ខ្សែក្រវាត់​១ យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​ទី​១ ដើម្បី​ចាត់ការ​តាម​នីតិវិធី​តែ​ម្ដង​ទៅ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ភាគី​បុរស​នាក់​មិន​ទាន់​បាន​សង​សំណង​ថ្លៃ​ការ​ខូចខាត សម្ភារៈ​ក្នុង​ហាង​នៅឡើយ​ទេ នៅ​ពេល​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​ប៉ុស្តិ៍​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ