ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​អាមេរិក​បន្ត​ជម្លៀស​មនុស្ស​ចេញ​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​កាលី​ហ្វ័រ​ញ៉ា

22 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ភ្លើង​ឆេះ​ព្រៃ​បន្ត​ឆាប​ឆេះ​យ៉ាង​ខ្លាំង​ក្លា​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ខាង​ត្បូង​ដែល​តម្រូវ​ឱ្យ​​អាជ្ញាធរ​​អំពាវ​នាវ​​ឱ្យ​​ប្រជា​ជន​រស់​នៅ​តំបន់​គ្រោះ​ថ្នាក់​ប្រញាប់​ជម្លៀស​ខ្លួន​ចេញ​ជា​បន្ទាន់​។ រហូត​មក​ដល់​ពេល​នេះ អាជ្ញា​ធរ​ជម្លៀស​មនុស្ស​យ៉ាង​តិច​បី​ម៉ឺន​នាក់​។ ​នៅ​លើ​ផ្ទៃ​មេឃ​ពោរ​ពេញ​ដោយផ្សែង​​យ៉ាង​ខ្មៅ​ងងឹត​ដែល​គេ​គិត​ថា​ស្ថាន​ភាព​នឹង​កាន់​តែ​អាក្រក់​ជាង​នេះ​។​ ​នៅ​តាម​ដង​ផ្លូវ​នានា​ពោរ​ពេញ​ដោយ​សារ​ការ​កក​ស្ទះ​នៃ​រថ​យន្ត​របស់​ប្រជា​ជនទាំង​ខ្សែ​ៗ​ដែល​ប្រវែង​រាប់​សិប​គីឡូ​ម៉ែត្រ​។ ពួក​គេ​​ខិត​ខំ​ដឹក​ជញ្ជូន​ក្រុម​គ្រួសារ​​ចេញ​ពី​​​តំបន់​ប៉ាស៊ី​ហ្វិច​ ​ផាលី​សាត​ (Pacific Palisades)…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ភ្លើង​ឆេះ​ព្រៃ​បន្ត​ឆាប​ឆេះ​យ៉ាង​ខ្លាំង​ក្លា​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ខាង​ត្បូង​ដែល​តម្រូវ​ឱ្យ​​អាជ្ញាធរ​​អំពាវ​នាវ​​ឱ្យ​​ប្រជា​ជន​រស់​នៅ​តំបន់​គ្រោះ​ថ្នាក់​ប្រញាប់​ជម្លៀស​ខ្លួន​ចេញ​ជា​បន្ទាន់​។ រហូត​មក​ដល់​ពេល​នេះ អាជ្ញា​ធរ​ជម្លៀស​មនុស្ស​យ៉ាង​តិច​បី​ម៉ឺន​នាក់​។ ​នៅ​លើ​ផ្ទៃ​មេឃ​ពោរ​ពេញ​ដោយផ្សែង​​យ៉ាង​ខ្មៅ​ងងឹត​ដែល​គេ​គិត​ថា​ស្ថាន​ភាព​នឹង​កាន់​តែ​អាក្រក់​ជាង​នេះ​។​

​នៅ​តាម​ដង​ផ្លូវ​នានា​ពោរ​ពេញ​ដោយ​សារ​ការ​កក​ស្ទះ​នៃ​រថ​យន្ត​របស់​ប្រជា​ជនទាំង​ខ្សែ​ៗ​ដែល​ប្រវែង​រាប់​សិប​គីឡូ​ម៉ែត្រ​។ ពួក​គេ​​ខិត​ខំ​ដឹក​ជញ្ជូន​ក្រុម​គ្រួសារ​​ចេញ​ពី​​​តំបន់​ប៉ាស៊ី​ហ្វិច​ ​ផាលី​សាត​ (Pacific Palisades) ​ជា​តំបន់​ពាម​សមុទ្រ​ខាង​លិច​ទី​ក្រុង​ឡូស​អេន​ជើ​ឡេស​​។ ទី​នេះ​មាន​ប្រជា​ជន​របស់​នៅ​២​ម៉ឺន ៤​ពាន់​នាក់​ និង​សម្បូរ​ពួក​តារា​​ៗ​រស់​នៅ​​ច្រើន​​។

​អាជ្ញា​ធរ​មូល​ដ្ឋាន​ចាត់​ទុក​ថា​នេះ​​ជា​ហេតុ​ការណ៍​ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំង​ក្លា​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​ជាង​មួយ​ទស​វត្ស​ចុង​ក្រោយ​។ ពួក​គេ​​​​បាន​ចេញ​បញ្ជា​​ឱ្យ​​ជម្លៀស​មនុស្ស​ចេញ​ពី​​​ទី​ក្រុង​​សាន់​តា ​ម៉ូនីកា (Santa Monica) កាល​ពី​យប់​មិញ​។ ពួក​គេ​អះ​អាង​ថា​ប្រជា​ជន​​នៅ​​ទី​នោះ​ប្រឈម​នឹង​គ្រោះ​ថ្នាក់រហូត​ដល់​បាត់​បង់​អាយុ​ជីវិត​របស់​មនុស្ស​​បើ​ពួក​គេ​មិន​ព្រម​ចាក​ចេញ​ជា​ប្រញាប់​ទេ​។

ទី​ក្រុង​​​នេះ​ស្ថិត​នៅ​ជាប់​នឹង​ប៉ាស៊ីហ្វិច​ ផាលីសាត (Pacific Palisades) និង​មាន​មនុស្ស​រស់​នៅ​៩​ម៉ឺន​នាក់​។ ​​ភ្លើង​​នៅ​ទី​នោះ​បាន​​​ដុត​បំផ្លាញ​ព្រៃ​ឈើ​​ជាង​១២០០​ហិច​តារ​។ ក្រៅ​ពី​នេះ អាជ្ញា​ធរ​​ក៏​​ចេញ​បញ្ជា​​ឱ្យ​​ជម្លៀ​ស​មនុស្ស​ដែល​រស់​នៅ​តំបន់​ដទៃ​ទៀត​​ផង​ដែរ​​។ ​គេ​មិន​ទាន់​ដឹង​ថា​តើ​ភ្លើង​ឆេះ​ព្រៃ​​នេះ​បណ្ដាល​មក​​បណ្ដាល​មក​ពី​អ្វី​ពិត​ប្រាកដ​ទេ​ព្រោះ​ដំណើរ​ការ​ស៊ើប​អង្កេត​កំពុង​បន្ត​។ ដើម្បី​​​ទប់​ទល់​នឹង​ភ្លើង​ឆេះ​ព្រៃ​លើក​នេះ អាជ្ញា​ធរ​ប្រើ​ប្រាស់​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ យន្ត​ហោះ និង​ឧទ្ធម្ភាគ​ចក្រ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ