អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ឧបត្ថម្ភអាវក្រោះដល់រដ្ឋបាលខេត្តពោធិ៍សាត់ផ្ដល់ជូនកងទ័ពជួរមុខ
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ លោក ស៊ុយ សែម លោក ទី ថានី លោក កែវ…
ខេត្តពោធិ៍សាត់ ៖ លោក ស៊ុយ សែម លោក ទី ថានី លោក កែវ…
ខេត្តពោធិ៍សាត់ ៖ លោក ស៊ុយ សែម លោក ទី ថានី លោក កែវ វីរ: និងលោក រ៉ូហ្វី អ៊ូស្មាន ជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បាននាំយកអាវក្រោះចំនួន១១៩ឈុត មួកសុវត្ថិភាពចំនួន៦០០មួក ម៉ាស់ការពារផ្សែងពុល ចំនួន៦០០ម៉ាស់ និងកាសការពារសំឡេងចំនួន៦០០កាស ជូនរដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីយកទៅផ្តល់ជូនវីរកងទ័ព ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់។
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ទាំងអស់ ពិសេសលោក ស៊ុយ សែម ដែលជានិច្ចកាលបានជួយដល់ខេត្តពោធិ៍សាត់ ទាំងការអភិវឌ្ឍ ទាំងគ្រោះមហន្តរាយផ្សេងៗ ប្រជាពលរដ្ឋជួបការលំបាក និងចាស់ជរាគ្មានទីពឹងជាដើម ។
ជាក់ស្ដែងថ្ងៃនេះ លោករួមជាមួយអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ទាំងអស់ បានផ្តល់នូវសម្ភារ:ដែលជាតម្រូវការចាំបាច់បំផុតសម្រាប់កងទ័ពជួរមុខ ក្នុងការប្រើប្រាស់ការពារខ្លួន ប្រយុទ្ធជាមួយខ្មាំងសត្រូវសៀមឈ្លានពានទឹកដី ស្ថិតក្នុងស្ថានភាពចំពោះមុខ ។
លោកអភិបាលនៃអភិបាលខេត្ត បានរាយការណ៍អំពីមហិច្ឆិតារបស់កងទ័ពសៀម ដែលឈ្លានពានមកលើដីខ្មែរ បាញ់ផ្លោងកាំភ្លើងធំ បង្ហោះដ្រូន និងរាយលួសបន្លាតាមខ្សែបន្ទាត់ព្រំដែនថ្មដា ស្រុកវាលវែង ចូលមកដីកម្ពុជាយើងដោយគ្មានអៀនខ្មាស់ និងវង្វេងប្រវត្តិសាស្ត្រ។
ជាក់ស្ដែងថ្មីៗនេះ ពួកសៀមមានគោលបំណងវាយដណ្ដើមយក17ទីតាំងទៀត ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុង ប៉ុន្តែយើងបានរៀបចំកម្លាំងត្រៀមតាមគោលដៅរួចជាស្រេច ក្នុងការការពារទឹកដីរបស់យើង ៕
ចែករំលែកព័តមាននេះ