បើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង ៖ យុទ្ធនាការ «និយាយថា ទេ ចំពោះព័ត៌មានក្លែងក្លាយ» Say No To Fake…
ខេត្តស្វាយរៀង ៖ យុទ្ធនាការ «និយាយថា ទេ ចំពោះព័ត៌មានក្លែងក្លាយ» Say No To Fake…
ខេត្តស្វាយរៀង ៖ យុទ្ធនាការ «និយាយថា ទេ ចំពោះព័ត៌មានក្លែងក្លាយ» Say No To Fake News ត្រូវបានអាជ្ញាធរមន្ត្រីរាជការ មន្ទីរព័ត៌មានខេត្ត អ្នកកាសែតប្រចាំខេត្ត កងនគរបាល កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ កាកបាទក្រហមកម្ពុជា សសយក ខេត្ត និងសិស្សានិសិស្ស បានប្រារព្ធពិធីបើកយុទ្ធនាការផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅរង្វង់មូលឯករាជ្យ នៃទីរួមខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកសម្របសម្រួលជាមួយមន្ទីរព័ត៌មានខេត្តស្វាយរៀង និងលោក ម៉ែន អេង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង។
គូររំលឹកដែរថា យុទ្ធនាការ «និយាយថា ទេ ចំពោះព័ត៌មានក្លែងក្លាយ» Say No To Fake News បានចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន យុវជន អ្នកសារព័ត៌មាន អ្នកមានឥទ្ធិពលលើបណ្តាញសង្គម ជាច្រើននាក់ទៀត ។
យុទ្ធនាការនេះ ត្រូវបានអនុវត្តនៅទូទាំងប្រទេសក្នុងរយៈពេល ១២ខែ គឺចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយអ្នកចូលរួមអនុវត្តយុទ្ធនាការ គឺមន្ទីរព័ត៌មានរាជធានី ខេត្ត ព្រមទាំងស្ថាប័ន មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ ៕
ចែករំលែកព័តមាននេះ