ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចិន​បន្ត​ស្វែង​រក​អ្នក​បាត់​ខ្លួន​ក្នុង​ករណី​​រញ្ជួ​យ​ដី​ស្លា.ប់​១២៦​នាក់

1 ថ្ងៃ មុន

ទី​ក្រុង​ប៉េកាំង៖ អាជ្ញា​ធរ​ចិន​បន្ត​​ស្វែង​រក​អ្នក​បាត់​ខ្លួននៅ​ក្នុង​ហេតុ​ការណ៍​រញ្ជួយ​ដី​នៅ​តំបន់​ភ្នំ​ទី​បេ​កាល​ពី​ម្សិល​មិញ​នៅ​ក្នុង​កម្រិត​៦,៨​រ៉ិច​ទ័រ​។ គេ​ប៉ាន់​ស្មាន​ថា​មនុស្ស​ជាង​៤​រយ​នាក់​កំពុង​ជាប់​ផុង​នៅ​ក្នុងគំនរ​បាក់​បែក​នៃ​អគារ​ដែល​បាក់​រលំ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។ រហូត​មក​ដល់​ពេល​នេះ អាជ្ញា​ធរ​អះ​អាង​ថា​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​១២៦​នាក់​ហើយ​។ ការ​រញ្ជួយ​នោះ​មាន​សភាព​ខ្លាំង​ក្លា​បំផុត​ដល់​ថ្នាក់​តំបន់​ខ្ពង់​រាប​ដែល​ស្ថិត​នៅ​ពី​លើ​ចំណុច​រញ្ជួយ​​ និង​តំបន់​ក្បែរ​​​ៗ​នោះ​បាក់​ដី​ស្រុត​ចុះ​ក្រោម​ជម្រៅ​១,៦​ម៉ែត្រ​នៅ​លើ​រយៈ​ចម្ងាយ​៨០​គីឡូ​ម៉ែត្រ​។ រយៈ​ពេល​ជាង​២៤​ម៉ោង​ក្រោយ​ហេតុ​ការណ៍​នោះ មនុស្ស​ជា​ច្រើន​នាក់​ដែល​កប់​នៅ​ក្នុង​គំនរ​បាក់​បែក​​មិន​ទាន់​អាច​ជួយ​សង្គ្រោះ​បាន​នៅ​ឡើយ​ទេ​។ ​ពួក​គេ​ត្រូវ​ស៊ូ​ទ្រាំ​​នឹង​​​មុខ​របួស​ផង,…

ទី​ក្រុង​ប៉េកាំង៖ អាជ្ញា​ធរ​ចិន​បន្ត​​ស្វែង​រក​អ្នក​បាត់​ខ្លួននៅ​ក្នុង​ហេតុ​ការណ៍​រញ្ជួយ​ដី​នៅ​តំបន់​ភ្នំ​ទី​បេ​កាល​ពី​ម្សិល​មិញ​នៅ​ក្នុង​កម្រិត​៦,៨​រ៉ិច​ទ័រ​។ គេ​ប៉ាន់​ស្មាន​ថា​មនុស្ស​ជាង​៤​រយ​នាក់​កំពុង​ជាប់​ផុង​នៅ​ក្នុងគំនរ​បាក់​បែក​នៃ​អគារ​ដែល​បាក់​រលំ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។ រហូត​មក​ដល់​ពេល​នេះ អាជ្ញា​ធរ​អះ​អាង​ថា​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​១២៦​នាក់​ហើយ​។

ការ​រញ្ជួយ​នោះ​មាន​សភាព​ខ្លាំង​ក្លា​បំផុត​ដល់​ថ្នាក់​តំបន់​ខ្ពង់​រាប​ដែល​ស្ថិត​នៅ​ពី​លើ​ចំណុច​រញ្ជួយ​​ និង​តំបន់​ក្បែរ​​​ៗ​នោះ​បាក់​ដី​ស្រុត​ចុះ​ក្រោម​ជម្រៅ​១,៦​ម៉ែត្រ​នៅ​លើ​រយៈ​ចម្ងាយ​៨០​គីឡូ​ម៉ែត្រ​។ រយៈ​ពេល​ជាង​២៤​ម៉ោង​ក្រោយ​ហេតុ​ការណ៍​នោះ មនុស្ស​ជា​ច្រើន​នាក់​ដែល​កប់​នៅ​ក្នុង​គំនរ​បាក់​បែក​​មិន​ទាន់​អាច​ជួយ​សង្គ្រោះ​បាន​នៅ​ឡើយ​ទេ​។ ​ពួក​គេ​ត្រូវ​ស៊ូ​ទ្រាំ​​នឹង​​​មុខ​របួស​ផង, ​​ការ​អត់​ចំណី​អាហារ​ផង និង​អាកាស​ធាតុ​​ត្រជាក់​រហូត​ដល់​ក្រោម​សូន្យ​អង្សា​​ផង​។​

​ត្រជាក់​ដល់​ថ្នាក់​នេះ​ធ្វើ​ឱ្យ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​​​ពិបាក​ក្នុង​ការ​បំពេញ​ការ​ងារ​​។ អ្នក​រស់​នៅ​នឹង​កន្លែង​​កើត​ហេតុ​ប្រាប់​ថា​នៅ​ពេល​ខ្លះ ​សីតុណ្ហភាព​ចុះ​ត្រជាក់​ដល់​ដក​១៨​អង្សា​ក្រោម​សូន្យ​។ ក្រុម​អ្នក​ជំនាញ​ព្រមាន​ថា​អ្នក​ដែល​កប់​នៅ​ក្រោម​គំនរ​បាក់​បែក​ និង​ដែល​កំពុង​មាន​ជីវិត​រស់​នៅ​ក៏​អាច​នឹង​នឹង​ស្លាប់​ទៅ​វិញ​ផង​ដែរ​បើ​ជួយ​សង្គ្រោះ​មិន​ទាន់​ពេលវេលា​ទេ​​។ ក្រៅ​ពី​អ្នក​ស្លាប់​ដូច​រៀប​រាប់​ខាង​លើ​​នោះ​​ មនុស្ស​១៨៨​នាក់​ទៀត​ត្រូវ​របួស​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ចិន។​​

យោង​តាម​ទិន្ន​ន័យ​បឋម​ ផ្ទះ​ជាង​៣៦០០​ខ្នង​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ខ្ទេច​ខ្ទី​អស់​ដោយ​សារ​ការ​រញ្ជួយ​ដី​លើក​នេះ​។ ក្រសួង​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​បន្ត​ដាក់​កម្លាំង​ជាង​១៨០០​នាក់​នៅ​តំបន់​រង​គ្រោះ​ដើម្បី​ពន្លឿន​ការ​ស្វែង​រក និង​ជួយ​សង្គ្រោះ​។ កង​ទ័ព​១៦០០​នាក់​ក៏​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ផង​ដែរ​។ ប្រធានា​ធិបតី​ចិន​អំពាវ​នាវ​ហើយ​អំពាវ​នាវ​ទៀត​ថា​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​តែ​ខិត​ខំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​ទៅ​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។

ទូរ​ទស្សន៍​ជា​ផ្លូវ​រដ្ឋ​របស់​ចិន​ផ្សាយ​ថា​​ប្រជា​ជន​ជាង​៣​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ចេញពី​លំនៅ​ដ្ឋាន​របស់​ខ្លួន​ទៅ​កាន់​ទី​កន្លែង​សុវត្ថិ​ភាព​។ ​​រហូត​មក​ដល់​ពេល​នេះ ថ្នាក់​ដឹក​នាំប្រទេស​ខ្លះ​ដូច​ជា​រុស្ស៊ី​ ជប៉ុន តៃវ៉ាន់ និង​សម្ដេច​ដាឡៃ​ឡាម៉ា​បាន​ផ្ញើ​ចូល​រួម​មរណ​ទុក្ខ​ជា​មួយ​ក្រុម​គ្រួសារ​​ជន​រង​គ្រោះ​។ ​ក្រុម​អ្នក​ផែន​ដី​វិទ្យា​​​អះអាង​ថា​ក្រោយ​ការ​រញ្ជួយ​ដី​ដ៏​​ធំ​នោះ​មាន​ការ​រញ្ជួយ​ដី​តូច​ៗ​ជាង​៥០០​ករណី​ទៀត​កើត​ឡើង​ជា​បន្ត​បន្ទាប់​។ គ្រាន់​តែ​ថា​មិន​បង្ក​ការ​ខូច​ខាត​អ្វី​បន្ថែម​ទៀត​ទេ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ